Friday, April 19, 2024
Latest:

កម្មវិធីបុណ្យខួបគម្រប់១០០ថ្ងៃនៃសពអ្នកវិភាគសង្គមលោកបណ្ឌិត កែម ឡី

ពិធីបុណ្យខួបគម្រប់១០០ថ្ងៃនៃសពអ្នកវិភាគសង្គមលោកបណ្ឌិត កែម ឡី នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ និងខេត្តតាកែវ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ខាងមុខ។ នេះដោយយោងតាមសេចក្ដីប្រកាសព័ត៌មានចេញដោយគណៈកម្មការបុណ្យខួប នៅថ្ងៃសុក្រនេះ។

លោក កែម ឡី ជាអ្នកស្រាវជ្រាវពីការអភិវឌ្ឍន៍សង្គម និងជាអ្នកវិភាគនៅកម្ពុជា ត្រូវបានឃាតករបាញ់សម្លាប់នៅផ្សារម៉ាតមួយកន្លែងឈ្មោះ “ស្ដារ ម៉ាត” ជិតស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយករណីឃាតកម្មនេះ អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យឈ្មោះ ជួប សម្លាប់ និងកំពុងចាត់ការតាមនីតិវិធីច្បាប់៕

%e1%9e%94%e1%9e%bb%e1%9e%8e%e1%9f%92%e1%9e%99%e1%9e%81%e1%9e%bd%e1%9e%94%e1%9e%82%e1%9f%86%e1%9e%9a%e1%9e%94%e1%9f%8b%e1%9f%a1%e1%9f%a0%e1%9f%a0%e1%9e%90%e1%9f%92%e1%9e%84%e1%9f%83