ការស្ទង់មតិក្នុងរាជធានីភ្នំពេញស្តីពី ការសិក្សាទីតាំងលំនៅឋានក្រីក្រក្នុងទីក្រុងភ្នំពេញ

របាយការណ៍នេះមានគោលបំណងបំពេញបន្ថែមទៅលើការស្រាវជ្រាវ និងព័ត៌មានស្តីពីទីតាំងលំនៅឋានក្រីក្រក្នុងរាជធានីភ្នំពេញ។ មានការសិក្សាសំខាន់ៗជាច្រើនដែលបានធ្វើឡើងស្តីពីទីតាំងលំនៅឋានក្រីក្រនៅរាជធានី និងការតាំងលំនៅឋានរបស់ពួកគេនៅក្នុងខណ្ឌខាងក្នុង និងខណ្ឌខាងក្រៅនៃរាជធានីភ្នំពេញ។ ការសិក្សាទាំងនេះបានប្រើប្រាស់វិធីសាស្រ្តច្រើនដើម្បីប្រមូលទិន្នន័យពីទីតាំងលំនៅឋាន និងគ្រួសារក្រីក្រនៅរាជធានីភ្នំពេញដូចជា ព័ត៌មានពីការគំរាមកំហែងនិងការបណ្តេញចេញ  ការចេញប័ណ្ណកម្មសិទ្ធិដីធ្លី និងការចាត់ថ្នាក់ប្រភេទដីធ្លី ព្រមទាំងស្ថានភាពសេដ្ឋកិច្ចសង្គមទូទៅ។

ចំនួនទីតាំងលំនៅឋានក្រីក្រក្នុងរាជធានីភ្នំពេញបានធ្លាក់ចុះពី ៤១០ ក្នុងឆ្នាំ២០០៩ មកត្រឹម ៣៤០ទីតាំង ក្នុងឆ្នាំ២០១៤ និងចុះមកត្រឹម២៧៧ទីតាំង ក្នុងឆ្នាំ២០១៨។ ទោះជាចំនួនទីតាំងក្រីក្រមានការធ្លាក់ចុះដោយហេតុផលផ្សេងៗដូចជាការអភិវឌ្ឍ និងការបណ្តេញចេញក៏ដោយ ទីតាំងក្រីក្រទាំង២៧៧ដែលនៅសល់នេះ នៅតែប្រឈមនឹងបញ្ហាជាច្រើននៅឡើយជាពិសេសលើបញ្ហាដីធ្លី ដោយភាគច្រើនគាត់មិនមានឯកសារបញ្ជាក់ពីស្ថានភាពដីធ្លី និងសិទ្ធិក្នុងការទទួលបានព័ត៌មានត្រឹមត្រូវទាក់ទងនឹងសិទ្ធិកាន់កាប់ដីធ្លីរបស់ពួកគេ។ ជាងនេះទៅទៀត ស្ទើរតែពាក់កណ្តាលនៃទីតាំងឋានក្រីក្រ គឺស្ថិតនៅតំបន់មិនសុវត្ថិភាពដែលជាដីសាធារណៈរបស់រដ្ឋដូចជានៅលើ ឬក្បែរ ប្រលាយ បឹង ទន្លេជាដើម ដែលធ្វើឱ្យពួកគេកាន់តែងាយរងគ្រោះ និងងាយទទួលរងការបណ្តេញចេញ ឬការផ្លាស់ប្តូរលំនៅឋាននៅថ្ងៃអនាគត។

លោកអ្នកអាចទាញយកឯងសារជា PDF នៅទីនេះ៖ ភាសាខ្មែរ | ភាសាអង់គ្លេស

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ director@teangtnaut.org
លេខទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣
លោក Isaac Daniels ទីប្រឹក្សាកម្មវិធីនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ advisor@teangtnaut.org