របាយការណ៍ស្ដីពី ទីកន្លែងសាធារណៈនៅក្នុង រាជធានីភ្នំពេញ

ទីកន្លែងសាធារណៈដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ជូនប្រជាពលរដ្ឋនូវឱកាសសម្រាប់សម្មភាពផ្សេងៗដូចជា កន្លែងសម្រាប់
សម្រាកលំហែ និងកសាងទំនាក់ទំនង ក៏ដូចជាវេទិកាសម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ សេរីភាពក្នុងការបញ្ចេញមតិ និងការ
ប្រមូលផ្ដុំដោយសន្តិវិធីជាដើម។ របាយការណ៍នេះរៀបរាប់លម្អិត និងបង្ហាញអំពីផែនទីទីកន្លែងសាធារណៈនៅក្នុងរាជធានីភ្នំពេញ
ដើម្បីពិភាក្សាពីតួនាទីរបស់វានៅក្នុងទីក្រុង ព្រមជាមួយនឹងទស្សនៈរបស់ប្រជាពលរដ្ឋ និងដើម្បីឱ្យស្គាល់កាន់តែច្បាស់ថាតើទី
កន្លែងទាំងនោះស្ថិតនៅឯណា តើទីកន្លែងទាំងនោះផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ តើនរណាខ្លះអាចប្រើប្រាស់ទីកន្លែងទាំងនោះបាន
និងថាតើទីកន្លែងទាំងនោះប្រឈមនឹងការគំរាមកំហែងអ្វីខ្លះ។ របាយការណ៍នេះរៀបរាប់អំពីប្រវត្តិនិងគោលគំនិតនៃទីកន្លែង
សាធារណៈ រួមមានចំណាត់ថ្នាក់តាមផ្លូវច្បាប់ និងការយល់ឃើញរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងអ្វីដែលបង្កើតបានជាទីកន្លែង
សាធារណៈ។
ការស្រាវជ្រាវនេះមានគោលបំណង (ក) បង្ហាញទីតាំងទីកន្លែងសាធារណៈនៅក្នុងរាជធានីភ្នំពេញ (ខ) បង្កើនការយល់ឃើញ
របស់សាធារណជនអំពីទីកន្លែងសាធារណៈ និង (គ) ផ្ដល់អនុសាសន៍នានាផ្អែកលើលទ្ធផលដែលបានរកឃើញ។

សូមទាញយករបាយការណ៍ជា ភាសាខ្មែរ នៅទីនេះ! សូមអរគុណ!!

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក Isaac Daniels ទីប្រឹក្សាកម្មវិធីនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ advisor@teangtnaut.org