បឹងចុងក្រោយក្នុងរាជធានីភ្នំពេញ

ចាប់តាំងពីឆ្នាំ២០០៣មក ម្ចាស់គម្រោងអភិវឌ្ឍន៍ទីក្រុងរណប និងបុរីជាច្រើនបានចាប់ផ្តើមចាក់ដី​ខ្សាច់​លុបបឹង និងតំបន់ដីសើមក្នុងរាជធានីភ្នំពេញ។ បឹងប្រមាណ៦០ភាគរយ និងតំបន់ដីសើម៤០ភាគរយ ត្រូវបានចាក់លុប។

 

ជីវភាពប្រជាពលរដ្ឋជាច្រើនដែលពឹងផ្អែកលើបឹង និងដីសើមទាំងនោះកំពុងទទួលរងផលប៉ះពាល់ដោយប្រជាពលរដ្ឋជាច្រើនពាន់គ្រួសារត្រូវបានគេបណ្តេញចេញពីលំនៅឋាន ឬប្រឈមនឹងការគំរាមកំហែងពីការបណ្តេញចេញនៅថ្ងៃខាងមុខ ខណៈដែលគម្រោងអភិវឌ្ឍន៍នៅបន្តគំរាមកំហែងលំនៅឋាន និងការងាររបស់ប្រជាពលរដ្ឋទាំងនោះ។ ផលប៉ះពាល់ផ្នែកបរិស្ថាននៃនិន្នាការ​ទាំងនេះ នៅមិនទាន់ត្រូវបានគេដឹងច្បាស់លាស់នៅឡើយ ប៉ុន្តែការប៉ាន់ស្មានមួយចំនួនបង្ហាញនូវផលអាក្រក់ធ្ងន់ធ្ងរដែលនឹងកើតមានឡើង ដូចជាទឹកជំនន់ ការបំពុលបរិស្ថាន និងការថមថយនៃទីបង្កកំណើតរបស់មច្ឆាក្នុងបឹងទាំងនោះ។

របាយការណ៍នេះ ផ្តល់នូវទិដ្ឋភាពស្ថានភាពបច្ចុប្បន្ននៃបឹង និងតំបន់ដីសើមធំៗដែលនៅសល់ចុងក្រោយ និងបង្ហាញពីផលវិបាកដែលអាចនឹងកើតមានឡើង ប្រសិនបើបឹង និងតំបន់ដីសើមទាំងនោះ ត្រូវបានបាត់​បង់។ របាយការណ៍នេះ រកឃើញថា បឹង និងតំបន់ដីសើមគឺសម្រាប់បម្រើផលប្រយោជន៍សាធារណៈ ហើយការថែរក្សាតំបន់ទាំងនោះ គួរតែត្រូវបានយកចិត្តទុកដាក់ឱ្យបានល្អ និងអាទិភាពបំផុតដើម្បីឱ្យរាជធានីភ្នំពេញ ក្លាយទៅជាទីក្រុងដែលមានបរិស្ថានល្អ និងមានការចូលរួមពីគ្រប់ប្រជាពលរដ្ឋ។

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – អង់គ្លេស

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិ នៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ director@teangtnaut.org
ទូរស័ព្ទ៖ 089 666 013

លោក Isaac Daniels ទីប្រឹក្សាផ្នែកស្រាវជ្រាវ និងតស៊ូមតិ នៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ advisor1@teangtnaut.org