kem-ley

បុរសសេរីនិយម និងបុណ្យ១០០ថ្ងៃរបស់គាត់

បន្ទាប់ពីមានហេតុការណ៍ ដែលមានមនុស្សកកកុញចោមរោមមើលបុរសម្នាក់ដេកស្លាប់ក្បែរតុកាហ្វេមួយក្នុងរាជធានីភ្នំពេញ ហើយបើគិតមកត្រឹមថ្ងៃអាទិត្យទី១៦ខែតុលានេះ វាបានក្លាយជាបុណ្យខួបគម្រប់១០០ថ្ងៃរបស់បុរសនោះទៅហើយ  ដែលគេបានស្គាល់ថាជាលោកបណ្ឌិត កែម ឡី ជាអ្នកវិភាគនយោបាយ និងបញ្ហាសង្គមដ៏ល្បី ក្នុងប្រទេសកម្ពុជា ដែលត្រូវឃាតករបាញ់សម្លាប់នោះកាលពីថ្ងៃទី១០ កក្កដា។ ការស្លាប់របស់គាត់មិនមែនសាមញ្ញឡើយ ពោលគឺជានិមិត្តរូបដ៏អស្ចារ្យមួយបង្ហាញពី វិញ្ញាណក្ខន្ធថ្លៃថ្នូរ និងគំរូគួរឲ្យគោរព នៃកាតព្វកិច្ចសង្គម សម្រាប់យុវជនកម្ពុជា ដែលចង់ឃើញប្រទេសកម្ពុជាប្រសើរឡើង។ មិនចាំបាច់ឆ្ងល់ក៏យើងអាចជឿដែរថា នៅថ្ងៃអាទិត្យនោះ មានមនុស្សជាច្រើននាក់ ចាប់ពី៣ម៉ឺន រហូតដល់៤ម៉ឺននាក់ដែលបានចូលរួមដង្ហែរូបសំណាក់លោកទៅផ្ទះរបស់គាត់ ដែលមានរយៈចំងាយរហូតដល់ទៅ៩០គីឡូម៉ែត្រចាប់ពី វត្តពោធិយារាម (ហៅវត្តចាស់) រហូតដល់ខេត្តតាកែវ។
រូបសំណាក់គាត់ត្រូវបានដាក់ និងឧទ្ទិសនៅពីមុខផ្ទះរបស់គាត់ ដែលជាការបង្ហាញអំពីវិរះភាព របស់ លោក ក្នុងកិច្ចការសង្គម និងសេរីភាពបញ្ចេញមតិ។ មនុស្សមួយចំនួនជឿជាក់ថា ការស្លាប់របស់លោក កែម ឡី នឹងបង្ហាញសារមួយដល់ប្រជាជនកម្ពុជាទាំងអស់ អោយចេះរួបរួមគ្នា និងមិនភ័យខ្លាចពីការគំរាមគំហែងជីវិត ដើម្បីស្វែងរកលំនឹងរវាងយុត្តិធម៌សង្គម ភាពចាស់ទំផ្នែកនយោបាយ និង តម្រូវការអភិវឌ្ឍន៍។ គួរបញ្ជាក់ថា ការបាញ់សម្លាប់បណ្ឌិត កែម ឡី នៅមិនទាន់មានការស៊ើបអង្គេតឯករាជ្យ និងគួរឲ្យទុកចិត្តនៅឡើយទេ។

photo_2016-10-18_11-57-44

photo_2016-10-18_11-58-36

photo_2016-10-18_11-58-48

photo_2016-10-18_11-58-54