Saturday, April 20, 2024
Latest:

បំណុល​មីក្រូហិរញ្ញវត្ថុ​គួរត្រូវ​បានព្យួរ​ និង​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ជូនម្ចាស់​ទ្រព្យវិញ​ អំឡុងពេល​រីករាលដាល​នៃជំងឺ​កូវីដ១៩

ថ្ងៃទី​២៧ ខែមេសា ឆ្នាំ២០២០ – ការរងគ្រោះ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់លាន​នាក់​ដែល​កំពុង​ប្រឈមមុខ​នឹងវិបត្តិ​សេដ្ឋកិច្ច​ពីការ​រីករាលដាល​នៃជំងឺកូវីដ១៩​ គឺកំពុង​ត្រូវបាន​រងគ្រោះ​បន្ថែមទៀត​ដោយសារ​ការបន្ដ​កើតមាន​នូវវិបត្តិ​ជំពាក់បំណុល​ច្រើនលើសលុប​នៅក្នុងប្រទេស​​ ដែលកើតចេញ​ពីកម្ចីឥណទាន ជាង១០ពាន់លាន​ដុល្លាររបស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយចំនួន​ ។ បច្ចុប្បន្ននេះ​ ប្រជាពលរដ្ឋ​កម្ពុជា​ច្រើនជាង​២លាន៥សែននាក់​មានជាប់​ជំពាក់​កម្ចីខ្នាតតូច​ ជាមួយនឹង​អត្រាកម្ចី​ជាមធ្យម​ ៣៨០០ដុល្លារ​ ដែលជា​ចំនួនច្រើន​ជាងគេ​នៅលើពិភពលោក​ ។ ការណ៍នេះ​ធ្វើឱ្យ​ជីវភាព​រស់នៅ ​សុខភាព​ និងសុវត្ថិភាព​កម្មសិទ្ធិ​ដីធ្លីរបស់​ប្រជាពលរដ្ឋ​កម្ពុជា​រាប់លាននាក់​ ប្រឈម​នឹង​ហានិភ័យ​ ។

កន្លងមក​រាជរដ្ឋាភិបាល​មានវិធានការ​មួយចំនួន​រួចមកហើយ ​។ យើងខ្ញុំ​​ សូម​សំណូមពរ​​បន្ថែម​​ដល់​​រាជរដ្ឋាភិបាល​​ក្នុងការ​ពិចារណា​ដើម្បីធានាថា​​ គ្រឹះស្ថាន​​មីក្រូហិរញ្ញវត្ថុ​​ ឆាប់​ផ្អាក​ការ​សងប្រាក់​​កម្ចី​​ និង​ការប្រាក់​ទាំងអស់​​ យ៉ាងតិចណាស់​​ចំនួន៣ខែ​​ និង​ប្រគល់​​ជូនម្ចាស់​ទ្រព្យ​វិញ​​នូវប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីរាប់លានប្លង់​ពាក់ព័ន្ធនឹងកម្ចី​ខ្នាតតូច​ ដែល​បច្ចុប្បន្ន​ត្រូវបាន​ដាក់ជា​ទ្រព្យធានា (បញ្ចាំ​) ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ។ វិធានការ​ទាំងនេះ​គឺមានភាព​ចាំបាច់​ ដើម្បី​ធានាថា​ ប្រជាពលរដ្ឋ​អាចបន្តរស់នៅ​ក្នុងពេល​មានវិបត្តិនេះ​ដោយគ្មាន​ហានិភ័យ​ចំពោះសុខភាព​ ឬលំនៅដ្ឋាន​របស់អ្នកទាំងនោះ​ និង​អាចបញ្ជៀស​ពីកម្ចីឥណទាន​មានហានិភ័យ​ ដែលអាច​នាំឱ្យកើតមាន​ករណី​ធ្វើការងារ​ដោះបំណុល​ ការជួញដូរមនុស្ស​ និងការ​រំលោភ​សិទ្ធិមនុស្ស​ដទៃទៀត​ ។

កម្មករ​-កម្មការិនី​រាប់លាននាក់​ក្នុងវិស័យ​ទេសចរណ៍​ កាត់ដេរ​ និងសំណង់​ កំពុង​ប្រឈមមុខ​នឹងការបញ្ឈប់​ពីការងារ​ និងការ​បាត់បង់ប្រាក់បៀវត្សរ៍​ ។ ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុងការ​ជួយផ្គត់ផ្គង់​ចំពោះ​ការបាត់បង់​ទាំងនេះ​កន្លងមក​ គឺនៅមាន​ភាពខ្វះខាត​ក្នុងការ​បំពេញ​តម្រូវការ​មូលដ្ឋាន​របស់កម្មករ​-កម្មការិនី​ ។ បំណុល​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា​ដែលភាគច្រើន​មានប័ណ្ណ​កម្មសិទ្ធិ​ដីធ្លីរបស់អ្នកខ្ចី​ប្រាក់​រាប់លាន​ប្លង់ដាក់​ជាទ្រព្យធានា​ បង្កើនឱ្យ​មានហានិភ័យ​រយៈពេលខ្លី​និងវែង​កាន់តែខ្លាំង​ ក្នុងពេល​មានវិបត្តិ​សេដ្ឋកិច្ចនេះ ​។

យើងខ្ញុំ​ទទួលស្គាល់​ពីវិធានការ​ដែលបាន​ដាក់ចេញ​ដោយធនាគារជាតិ​នៃកម្ពុជា​ ក្នុងការ​លើកទឹកចិត្ត​ឱ្យគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ រៀបចំ​ឥណទាន​ឡើងវិញ​ និងការ​ពន្យាពេល​សងប្រាក់​ ដោយផ្អែក​តាមករណី​ជាក់ស្ដែង​នីមួយៗ​ ហើយ​ករណីនេះ​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត​បានប្រកាស​ពីការពន្យាពេល​សងទាំងការប្រាក់​និងប្រាក់ដើម​រយៈពេល៣ខែ​ សម្រាប់អ្នកខ្ចីប្រាក់​មួយចំនួន​ក្រោយពី​មានការស្នើសុំ ​។ ទោះបីជា​យ៉ាងណាក៏ដោយ​ កម្ពុជា​មានគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជាង៨០​ ហើយ​ដំណើរការ​ដោះស្រាយ​តាមករណី​ជាក់ស្ដែង​នីមួយៗ​នឹងមិនអាច​ធ្វើទៅបាន​លឿននោះទេ​ សម្រាប់​អ្នកខ្ចីប្រាក់​ជាង២លាន​៦សែននាក់​ដែលកំពុង​ត្រូវការ​ជួយសម្រាល​បន្ទុកជាបន្ទាន់​ ។ វិធានការ​ជាលក្ខណៈប្រព័ន្ធ​លើសពីនេះ ​គឺត្រូវការ​ជាបន្ទាន់ ​។ យើងខ្ញុំសង្ឃឹមថា ធនាគារជាតិ​នៃកម្ពុជា​ និង​រាជរដ្ឋាភិបាល​មេត្តាពិចារណាចេញ​បទបញ្ជា​ចំពោះ​វិស័យនេះ​ ដើម្បី​បង្គាប់​ឱ្យគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​ជួយ​សម្រាលបន្ទុករបស់អ្នកខ្ចីប្រាក់​ឱ្យបានឆាប់​ ក្នុងនោះមាន​ការប្រគល់​ជូនអ្នកខ្ចីប្រាក់វិញ​នូវទ្រព្យ​ដែលមានតម្លៃជាងគេ​គឺ ប័ណ្ណកម្មសិទ្ធិដីធ្លី​ ហើយ​ផ្អាកការ​សងប្រាក់​និងការប្រាក់ទាំងអស់​សម្រាប់​រយៈពេល​យ៉ាងតិច៣ខែ​ ដែលអាច​ឱ្យមានការជួយ​សម្រាល​បន្ទុក​រយៈពេលវែង​ ប្រសិន​បើវិបតិ្តនេះ​នៅបន្ត ។

ពង្រីករូបភាព របាយការណ៍ឆ្នាំ២០១៩​ស្ដីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា​បង្ហាញពី​រឿងរ៉ាវ​កេងចំណេញ​ផ្ដល់ប្រាក់កម្ចី​ ការបាត់បង់​ដីធ្លី ​និងការរំលោភ​សិទ្ធិមនុស្សផ្សេងទៀត។

ប្រជាពលរដ្ឋ​ទាំងអស់​រួមទាំង​អ្នកខ្ចីប្រាក់​មីក្រូហិរញ្ញវត្ថុ​ សាកសម​នឹង​ទទួលបាន​សិទ្ធិកាន់កាប់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​របស់​អ្នកទាំងនោះ​​ដោយ​គ្មានការ​រារាំង​តាំងពីដើមមក​ ជាពិសេស​ក្នុងពេលនេះ ​។ នៅប៉ុន្មាន​ខែក្រោយ​ ប្រជាពលរដ្ឋ​កម្ពុជា​រាប់សែននាក់​អាចនឹង​បាត់បង់​ការងារ​ ឬប្រាក់បៀវត្សរ៍​ នៅប្រទេសថៃ​ និងប្រទេសកម្ពុជា​ ហើយភាគច្រើន​នៃអ្នកទាំងនេះ​នឹងត្រឡប់​ទៅស្រុកកំណើតវិញ​នៅតាមជនបទ​ ។ ជាយូរមកហើយ​ សុវត្ថិភាព​កម្មសិទ្ធិដីធ្លី​គឺជារឿងពិបាក​ធានាមួយ​នៅកម្ពុជា​ ហើយ​ហានិភ័យ​កើតចេញ​ពីបំណុល​មីក្រូហិរញ្ញវត្ថុ​គឺជារឿង​សំខាន់មិនអាច​ព្រងើយ​កន្ដើយ​បានទេ ។​ វិធានការជាបន្ទាន់​គួរត្រូវបាន​ពិចារណា​យកមកអនុវត្ត​ ដើម្បីធានា​ថា គ្មានអ្នកណាម្នាក់​ត្រូវបានបង្ខំ​ឱ្យលក់ដី​សម្រាប់​សងបំណុល ​អំឡុងពេល​មានវិបត្តិ​សេដ្ឋកិច្ចនេះ ​។ មធ្យោយបាយ​ល្អបំផុត​ ដើម្បី​ជៀសវាងពីបញ្ហានេះ​ គឺការ​ប្រគល់ប័ណ្ណ​កម្មសិទ្ធិដីធ្លី​ជូនទៅ​ម្ចាស់ទ្រព្យដែល​មានសិទ្ធិ​ពេលលេញវិញ​ និងផ្អាកការសងប្រាក់​ ។

លើសពីនេះ ​បំណុលគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ធ្វើឱ្យប៉ះពាល់​ដោយមិនសមាមាត្រ​ចំពោះស្រ្តី​ ទាំង៧៥%​នៃអ្នកខ្ចីប្រាក់​សរុប​ពីគ្រឺះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា ​។ វិបត្តិ​ជំងឺកូវីដ១៩​បានធ្វើឱ្យ​ធ្លាក់ចុះនៃ​តម្រូវការ​ក្នុងវិស័យ​កាត់ដេរ​ ដែល៨០ភាគរយ​នៃអ្នកធ្វើការ​ក្នុងវិស័យនេះ​គឺជាស្រ្តី ។​ ខណៈដែល​ប្រជាពលរដ្ឋ​កម្ពុជា​ជាច្រើន​បារម្ភ​ពីបញ្ហាអាហារ​បរិភោគ​ ឬលទ្ធភាព​ក្នុងការ​ទទួលបាន​តម្រូវការ​ចាំបាច់​ជាមូលដ្ឋាន​នៅសប្ដាហ៍ ​និងខែក្រោយៗទៀត​ អ្នកទាំងនោះ​មិនគួរត្រូវ​បារម្ភពី​ការសងប្រាក់​ប្រចាំខែ​ទៅគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុទេ​ ជាពិសេស​ក្នុងករណី​ដែលមិនបានសងប្រាក់​ អាចត្រូវប្រឈម​នឹងការបាត់បង់ដីធ្លី​ ។

យើងខ្ញុំ​យល់ថា​ ការផ្អាកការសងប្រាក់​នឹងមានផលប៉ះពាល់​អវិជ្ជមាន​សម្រាប់គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ។ យើងខ្ញុំ​ក៏យល់ថា​ ស្ថាប័ន​ទាំងនេះ​ក៏នឹងមាន​ហានិភ័យ​បន្ថែមទៀត​ បន្ទាប់ពីប្រគល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដែលបាន​ប្រើជាទ្រព្យដាក់ធានា​ជូនទៅម្ចាស់ទ្រព្យវិញ​ ។ ទោះបីជា​យ៉ាងណាក៏ដោយ​ ហានិភ័យ​នេះត្រូវបាន​អនុវត្ត​ជាទូទៅ​ដោយគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅក្នុងប្រទេស​ដទៃទៀត​ ដែលកម្រ​ប្រើប្រាស់​ទ្រព្យជាមូលដ្ឋាន​ដូចប័ណ្ណកម្មសិទ្ធិដីធ្លី​ ធ្វើជាទ្រព្យ​ធានាកម្ចីខ្នាតតូច​ ។ លើសពីនេះ​ វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា​គឺអាចរកប្រាក់ចំណេញ​បានខ្ពស់​ និងមាន​លទ្ធភាព​ច្រើនខ្លាំង​ក្នុងការទទួល​បានដើមទុន​ និងជំនួយ​ ច្រើនជាង​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុងគ្រួសារ​គិតជាមធ្យម​ ។ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដាក់ប្រាក់​បញ្ញើ​ទាំង៧​ ដែលកាន់កាប់​ភាគច្រើន​នៃកម្ចី​មីក្រូហិរញ្ញវត្ថុ​ទាំងអស់នៅកម្ពុជា​ គឺគ្រប់គ្រង​ដោយអង្គភាព​បរទេស​ ក្នុងនោះ​គ្រឹះស្ថានខ្លះ​ជាសាខា​នៃស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ធំជាងគេ​នៅលើពិភពលោក​ និងខ្លះទៀត​ជាធនាគារ​អភិវឌ្ឍន៍​គ្រប់គ្រង​ដោយរដ្ឋនៅអឺរ៉ុប​ ។ ខណៈដែល​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា​ បានអះអាង​ជាយូរមកហើយថា​ ធ្វើការ​វិនិយោគ​ដើម្បី​សុខុមាលភាព​របស់ជនក្រីក្រ​និងអ្នកងាយ​រងគ្រោះ ​វិបត្តិនេះ​ទាមទារ​ឱ្យគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ជួយ​សម្រាលបន្ទុកឱ្យ​បានឆាប់​ដល់អ្នកខ្ចីប្រាក់​ ។

យើងខ្ញុំ​​ សូមសំណូមពរ​ដោយទទូច​ឱ្យរាជរដ្ឋាភិបាល​ និងគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ផ្ដល់​អាទិភាព​ដល់សុខភាព​ និងជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​អ្នកខ្ចីប្រាក់​ខាងលើនេះ ​ដោយផ្អាកការ​សងប្រាក់​កម្ចីមីក្រូហិរញ្ញវត្ថុ​ និងការប្រាក់​សម្រាប់​រយៈពេល​យ៉ាងតិច៣ខែ​ ក៏ដូចជា​ប្រគល់ប័ណ្ណ​កម្មសិទ្ធិដីធ្លី​ជូនម្ចាស់ទ្រព្យ​ដែលមាន​សិទ្ធិពេញ​លេញវិញ​ ៕

សេចក្ដីថ្លែងការណ៍​នេះ ​គាំទ្រដោយ​៖
១. សហគមន៍កៅពីរ (ភ្នំពេញ)
២. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
៣. សហគមន៍ដីធ្លី២៩៧ (កោះកុង)
៤. សហគមន៍១៨៥K ​ទីតាចំបក់ធំ (កំពង់ឆ្នាំង)
៥. ក្រុមការងារដើម្បីដោះស្រាយទំនាស់​ (ACT)
៦. សហគមន៍អន្លង់រុន (បាត់ដំបង)
៧. សហគមន៍អណ្តូងថ្ម (ព្រះសីហនុ)
៨. សហគមន៍បឹងឈូក (ភ្នំពេញ)
៩. សហគមន៍បឹងឈូក A (ភ្នំពេញ)
១០. សហគមន៍បឹងឈូកមានជ័យថ្មី២ (ភ្នំពេញ)
១១. សហគមន៍បឹងកក់ (កំពង់ឆ្នាំង)
១២. សហគមន៍បឹងប្រាំ (បាត់ដំបង)
១៣. សហគមន៍បឹងត្របែក៤ (ភ្នំពេញ)
១៤. សហគមន៍បុស្សស្អំ (បាត់ដំបង)
១៥. សហគមន៍បុរីសន្តិភាព (ភ្នំពេញ)
១៦. សម្ព័ន្ធសហជីពកម្ពុជា (CATU)
១៧. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១៨. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
១៩. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
២០. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
២១. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
២២. សហភាពការងារកម្ពុជា (CLC)
២៣. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
២៤. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវកម្មកម្ពុជា (CTSWF)
២៥. បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
២៦. បណ្តាញយុវជនកម្ពុជា (CYN)
២៧. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
២៨. សហគមន៍ដីធ្លីចក្រី (បន្ទាយមានជ័យ)
២៩. សហគមន៍ដីធ្លីចេកមាស (ស្វាយរៀង)
៣០. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
៣១. សហគមន៍ដីធ្លីជីខលើ (កោះកុង)
៣២. សហគមន៍ជើងព្រៃ (កំពង់ចាម)
៣៣. សហគមន៍ជាំក្ររៀន (កំពង់ចាម)
៣៤. សហគមន៍ជនជាតិដើមភាគតិចច្រាយ (រតនៈគិរី)
៣៥. សហគមន៍ សេ អ៊ី ប្រាំ (ព្រះសីហនុ)
៣៦. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
៣៧. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៣៨. បណ្តាញកសាងសន្តិភាពសហគមន៍ (CPN)
៣៩. សហគមន៍ទ្រទ្រង់ធនធានធម្មជាតិ (ពោធិ៍សាត់)
៤០. សហគមន៍ដើមស្រល់ (ភ្នំពេញ)
៤១. សហគមន៍ដកព័រ (កំពង់ស្ពឺ)
៤២. សហគមន៍តំបែរ (ត្បូងឃ្មុំ)
៤៣. អង្គការសមធម៌កម្ពុជា (EC)
៤៤. សហគមន៍នេសាទ (កោះកុង)
៤៥. សហគមន៍នេសាទអភិរក្សអភិវឌ្ឍន៍ធនធានជលផលកន្លែងភេ (កំពង់ឆ្នាំង)
៤៦. សហគមន៍អភិរក្សព្រៃឈើជីវៈចំរុះ (ស្វាយរៀង)
៤៧. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
៤៨. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
៤៩. សមាគមឥន្រ្ទទេវី (IDA)
៥០. ក្រុមយុវជនជនជាតិដើមភាគតិច (រតនៈគិរី)
៥១. សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៥២. សហគមន៍ព្រៃឈើក្បាលទាហ៊ាន (ពោធិ៍សាត់)
៥៣. សហគមន៍ដីធ្លីគៀនទឹក (កោះកុង)
៥៤. សហគមន៍ឃ្មុំស្រករថ្លុកឬស្សី (កំពង់ធំ)
៥៥. ខ្មែរថាវរៈ
៥៦. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៥៧. សហគមន៍ដីធ្លីកោះស្តេច (កោះកុង)
៥៨. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៥៩. សហគមន៍លំទូក (សៀមរាប)
៦០. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៦១. សហគមន៍មានជ័យ (ស្វាយរៀង)
៦២. មាតាធម្មជាតិកម្ពុជា (MNC)
៦៣. បណ្តាញអ្នកការពារព្រៃឡង់ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ (កំពង់ធំ)
៦៤. គណៈកម្មាធិការអព្យាក្រឹត ​និងយុត្តិធម៌ ដើម្បីការបោះឆ្នោត​ដោយសេរី​ និងត្រឹមត្រូវ​នៅកម្ពុជា (NICFEC)
៦៥. សហគមន៍អមលាំង (កំពង់ស្ពឺ)
៦៦. សហគមន៍ដីធ្លីអូរអំពិល (បន្ទាយមានជ័យ)
៦៧. សហគមន៍អូរឈើទាល (ព្រះសីហនុ)
៦៨. សហគមន៍អូរខ្សាច់ (ព្រះសីហនុ)
៦៩. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)
៧០. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
៧១. អង្គការស្ពានសន្តិភាព (PBO)
៧២. សហគមន៍ភ្នំក្រោម (សៀមរាប)
៧៣. សហគមន៍ភ្នំត្នោត (កំពត)
៧៤. សហគមន៍ភ្នំទទឹង (កំពត)
៧៥. សហគមន៍ភ្នំស្លឹក (បាត់ដំបង)
៧៦. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
៧៧. សហគមន៍ភូមិ២៣ (ភ្នំពេញ)
៧៨. សហគមន៍ភូមិបរឡយ (រតនៈគិរី)
៧៩. សហគមន៍ភូមិដីឆ្នាំង (កំពង់ស្ពឺ)
៨០. សហគមន៍ដីធ្លីភូមិប្រាសាទរាំង (បន្ទាយមានជ័យ)
៨១. សហគមន៍ដីធ្លីភូមិប្រាសាទ (បន្ទាយមានជ័យ)
៨២. សហគមន៍ដីធ្លីភូមិសិលា (បន្ទាយមានជ័យ)
៨៣. សហគមន៍ដីធ្លីភូមិអូរស្វាយ (បន្ទាយមានជ័យ)
៨៤. អង្គការពន្លកខ្មែរ (PKH)
៨៥. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
៨៦. សហគមន៍ព្រែកតាគង់ (ភ្នំពេញ)
៨៧. សហគមន៍ព្រែកតាគង់៣ (ភ្នំពេញ)
៨៨. សហគមន៍ព្រែកតាគង់៦០ម៉ែត (ភ្នំពេញ)
៨៩. សហគមន៍ព្រែកតានូ (ភ្នំពេញ)
៩០. សហគមន៍ព្រៃឈើអូរដំដែក (កំពង់ធំ)
៩១. សហគមន៍ព្រៃឡង់ (កំពង់ធំ)
៩២. សហគមន៍នេសាទព្រៃពាយ (កំពត)
៩៣. សហគមន៍ទន្លូង (កំពង់ចាម)
៩៤. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
៩៥. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៩៦. សហគមន៍រលួសជើងឯក (ភ្នំពេញ)
៩៧. សហគមន៍រួមមិត្ត (ភ្នំពេញ)
៩៨. សហគមន៍ដីធ្លីរំចេក (សៀមរាប)
៩៩. សហគមន៍ឬស្សីស្រស់ (ភ្នំពេញ)
១០០. សមាគមធាងត្នោង (STT)
១០១. សហគមន៍សាមគ្គី៤ (ភ្នំពេញ)
១០២. សហគមន៍សាមគ្គី៣.១ (ភ្នំពេញ)
១០៣. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
១០៤. សហគមន៍សាមគ្គីរុងរឿង (ភ្នំពេញ)
១០៥. សហគមន៍សំរោងមានជ័យ (ភ្នំពេញ)
១០៦. សហគមន៍សំរោងត្បូង (ភ្នំពេញ)
១០៧. សហគមន៍នេសាទស្តីក្រោម (បាត់ដំ​បង)
១០៨. សហគមន៍ស្រ្តីឃ្លាំងសាំង (ភ្នំពេញ)
១០៩. សហគមន៍សែនរីករាយ (ភ្នំពេញ)
១១០. សហគមន៍ស្មរស្មាន (ភ្នំពេញ)
១១១. សហគមន៍ដីធ្លីស្គន់ (សៀមរាប)
១១២. សហគមន៍នេសាទសម្រស់កោះស្តេច (កោះកុង)
១១៣. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
១១៤. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
១១៥. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
១១៦. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
១១៧. សហគមន៍ភូមិស្ទឹងបត់ (បន្ទាយមានជ័យ)
១១៨. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
១១៩. សហគមន៍ស្ទឹងមានជ័យ (ភ្នំពេញ)
១២០. សហគមន៍ដីធ្លីតានី (សៀមរាប)
១២១. សហគមន៍ដីធ្លីតានូន (កោះកុង)
១២២. គណៈកម្មាធិការ​នៃអង្គការមិនមែន​រដ្ឋាភិបាល​ដើម្បីលុបបំបាត់​រាល់ទម្រង់​រើសអើងលើស្រ្តីភេទ​ (NGO-CEDAW)
១២៣. សហគមន៍ថ្មដា (ពោធិ៍សាត់)
១២៤. សហគមន៍ថ្មធំ (ព្រះសីហនុ)
១២៥. សហគមន៍ដីធ្លីធ្នង់ (កោះកុង)
១២៦. សហគមន៍ទួលរ៉ាដា (ភ្នំពេញ)
១២៧. សហគមន៍ទួលសង្កែ A (ភ្នំពេញ)
១២៨. សហគមន៍ទួលសង្កែ B (ភ្នំពេញ)
១២៩. សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)
១៣០. សហគមន៍ត្រពាំងក្រសាំង (សៀមរាប)
១៣១. សហគមន៍ត្រពាំងសង្កែ​ (កំពត)
១៣២. សហគមន៍ត្រពាំងរាំង (ភ្នំពេញ)
១៣៣. សហគមន៍ត្រពាំងរពៅ (កំពត)
១៣៤. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
១៣៥. អង្គការម្លប់តាប៉ាង

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស – ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ