(Khmer) ប្រជាពលរដ្ឋរងគ្រោះដីធ្លីជ្រោយចង្វាដាក់ញត្តិស្នើអោយក្រសួងដែនដីជួយអន្តរាគមន៍

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

នៅព្រឹកថ្ងៃទី២៩ ខែមិនានេះ ប្រជាពលរដ្ឋសហគមន៍ជ្រោយចង្វាប្រមាណ៣០ នាក់បានប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្នុងគោលបំណងស្នើសុំអោយស្ថាប័នមួយនេះជួយអន្តរាគមន៍រកដំណោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុន OCIC ។

ប្រជាសហគមន៍បានលើកឡើងនៅក្នុងញត្តិនោះថា៖ សុំបដិសេធចំពោះសេក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញលេខ ០១២/១៧​ សជណច ដែលសំរេចប្រគល់ដីគោលនយោបាយ ១០% នៃផ្ទៃដីកាន់កាប់របស់ប្រជាពលរដ្ឋម្នាក់ៗ និងសំណើសុំអោយ ឯកឧត្តមទេសរដ្ឋមន្រ្តី មេតា្តជួយរកយុត្តិធម៌ និងដំណោះស្រាយសមរម្យអាចទទួលយកបានទាំងអស់គ្នា។

លោកពូ ជា សុផាត ដែលជាតំណាងសហគមន៍ជ្រោយចង្វាបានថ្លែងថា៖ ប្រជាសហគមន៍សុខចិត្តបរិចាកដីស្រែចំការ៥០%ជូនរដ្ឋដើម្បីអភិវឌ្ឍន៍ លើកលែងតែដីលំនៅដ្ឋានត្រូវឆ្វៀលចេញ និងប្រជាសហគមន៍ដែលមានដីធ្លីតិចតួចត្រូវចេញប័ណ្ណកម្មសិទ្ធិជូនពួកគេ។

តំណាងរបស់ក្រសួងបានចេញមកទទួលញត្តិរបស់ពួកគាត់ ហើយថានឹងផ្ដល់ដំណឹងនៅពេលក្រោយ។

ប្រជាសហគមន៍រងគ្រោះដីធ្លីនៅតំបន់ជ្រោយចង្រា លើកបដានៅមុខក្រសួងដែនដី