(Khmer) ប្រធានក្រុម​​ប្រឹក្សា​​ឃុំ​​គណបក្ស​​ជំទាស់​​ត្រូវ​​បាន​​ដោះ​លែង​​មក​​វិញ​​ហើយ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

នា​ព្រឹក​នេះ ​ប្រធាន​ក្រុម​ប្រឹក្សា​ឃុំ​មក​ពី​គណបក្ស​ជំទាស់​លោក​ ស៊ាង​ ចែត​ ត្រូវ​បាន​ដោះ​លែង​ពីពន្ធនាគារ​ហើយ​ បន្ទាប់​ពី​បាន​ទទួល​ការ​លើក​លែង​​ទោស​ពី​ព្រះ​មហាក្សត្រ​ព្រះបាទ​នរោត្តម​ សីហមុនី។ លោក​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល​ ២២៨ថ្ងៃ​ រួចមក​ហើយ។​​

ការ​លើក​លែង​ទោស​នេះ​ត្រូវបាន​ធ្វើ​ឡើង​រយៈពេល​ ៤៨​ម៉ោង ​បន្ទាប់​ពី​លោក​ត្រូវ​បាន​ផ្តន្ទាទោស​ដោយ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ហើយ​នេះ​មាន​ន័យថា​ លោក​នឹង​មិន​ត្រូវ​បាន​ឲ្យ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​ ៥ឆ្នាំ​ ពី​បទ​ “សូកប៉ាន់​សាក្សី”​ (សំណុំរឿង​ដែល​ត្រូវ​បាន​គេ​យល់​ឃើញ​ថា​ជារឿង​នយោបាយ)​ ដែល​បាន​ស៊ើប​អង្កេត​ដោយ​អង្គភាព​ប្រឆាំង​អំពើពុក​រលួយ ​(ACU) នោះទេ​។

ការ​ដោះលែង​នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ស្ថាន​ភាព​នយោបាយ​ហាក់​បី​ដូចជា​មាន​ភាព​ធូរ​ស្រាល​រវាង​ថ្នាក់​ដឹកនាំ​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ជំទាស់​ បន្ទាប់​ពី​មាន​ការ​លើកលែង​ទោស​ស្រដៀង​គ្នា​នេះដែរ​ចំពោះ​អនុ​ប្រធាន​គណបក្ស​ជំទាស់​ ឯកឧត្តម​ កឹម​ សុខា ​កាល​ពី​ថ្ងៃទី២​ ខែធ្នូ​។ ឯកឧត្តម​ កឹម​ សុខា ​បាន​ចំណាយ​ពេល​ជាង​៦ខែ ​សម្រាប់​ការ​ឃុំខ្លួន​ឯង​ក្នុង​ទីស្នាក់​ការ​កណ្តាល​របស់​គណបក្ស​សង្រ្គោះជាតិ​។

ប្រភព៖​​​ licadho-cambodia.org