(Khmer) ពលរដ្ឋរងគ្រោះដីធ្លីខេត្តកោះកុងរកអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាថ្មី

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រជាពលរដ្ឋប្រមាណ៥០ នាក់ មកពីខេត្តកោះកុង បានមកតាមដានញត្តិ​របស់ពួកគេនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីជំរុញអោយមានការដោះស្រាយបញ្ហាដីធ្លីឲ្យពួកគេបានឆាប់រហ័ស នាព្រឹកថ្ងៃទី១៧ ខែ សីហា ២០១៧នេះ។

ប្រជាពលរដ្ឋឲ្យដឹងថា ទីស្ដីការគណៈរដ្ឋមន្រ្តីធ្លាប់បានចេញលិខិតមួយកាលពីថ្ងែទី០៣ ខែ មករា​ ឆ្នាំ២០១៧ ជូនលោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកដោះស្រាយ ប៉ុន្តែមកទល់ពេលនេះគ្មានដំណោះស្រាយណាមួយនៅឡើយទេ។

ប្រជាពលរដ្ឋដែលរងគ្រោះដីធ្លីមាន១៤៧ គ្រួសារ និងបះពាល់លើផ្ទៃដីចំនួន ៧៨២, ១៦ ហិកតា ស្ថិតនៅក្នុងស្រុកបុទុមសាគរ ស្រុកស្រែអំបិល និង ភូមិតាធង ភូមិព្រះអង្គកែវ ឃុំដងពែង ភូមិត្រពាំងកណ្ដាល ភូមិជីខ ឃុំជីខលើ ឃុំជីខក្រោម ភូមិព្រែកជីក ភូមិកណ្ដាល ឃុំកណ្ដាល។

ពលរដ្ឋបន្តថា ក្រុមហ៊ុនកោះកុងស៊ូហ្គ័រ និងកោះកុងផ្លេនថេសិន អ៊ិនដាស្រ្ទី បានរំលោភលើដីរបស់ពួកគេ តាំងពីឆ្នាំ២០០៦មកម្លេះ។

ក្រោយជំនួបជាមួយតំណាងសហគមន៍ទាំង ៨នាក់ ឯកឧត្តម ប៉ា ច័ន្ទណារ៉ា តំណាងខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឲ្យសហគមន៍សរសេរញត្តិ ដាក់ទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្តងទៀត ដោយគូសបញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួនដែលក្រសួងដែនដីមិនទាន់បានដោះស្រាយជូនសហគមន៍រងគ្រោះ៕