យោងតាមសេចក្តីថ្លែងការណ៍ ៖ “យើងមិនបំភ្លេច” ព្រឹត្តិការណ៍ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៤

យោងតាមសេចក្តីថ្លែងការណ៍ ដែលសហព័ន្ធសហជីពឯករាជ្យ និងអង្គការសង្គមស៊ីវិល ដែលធ្វើការងារលើសិទ្ធិការងារ និងសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា បានចេញប្រកាសក្រោមប្រធានបទ “​យើងមិនបំភ្លេច” ព្រឹត្តិការណ៍ថ្ងៃទី០៣ ខែមករា​ ឆ្នាំ២០១៤។

សេចក្តីថ្លែងការណ៍នេះ បានប្រកាសក្នុងគោលបំណងដើម្បី សូមអំពាវនាវដល់រាជរដ្ឋាភិបាល អោយធ្វើការស៊ើបអង្កេត​ឯករាជ្យមួយ ទៅលើព្រឹត្តិការណ៍នោះ ចំពោះការប្រើកងកម្លាំងច្រើនហួសហេតុ និងអំពើហិង្សាដែលបណ្តាលអោយមានការបាត់បង់ជីវិតរបស់កម្មករ។ ម៉្យាងទៀត ស្នើអោយតុលាការលើកលែងការចោទប្រកាន់ចំពោះថ្នាក់ដឹកនាំសហជីព និងសកម្មជនទាំង២៣នាក់។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ មានកម្មករយ៉ាងតិចណាស់៤នាក់ត្រូវបានបាញ់សម្លាប់ និងកម្មករម្នាក់បាត់ខ្លួនរហូតមកដល់បច្ចុប្បន្ន និង២១នាក់ទៀតផ្សេងទៀតរងរបួស ដោយការបង្ក្រាបដោយអំពើហិង្សាអាក្រក់បំផុតមកលើកម្មករ រយៈពេល១៦ថ្ងៃចុងក្រោយនេះ នៅក្បែរតំបន់ឧស្សាហកម្ម កាណាឌីយ៉ា តាមបណ្តោយផ្លូវវេងស្រេង។ ក្នុងហេតុការណ៍នោះ មានកងកម្លាំងចម្រុះប្រមាណ២០០០នាក់ បានប៉ះទង្គិចជាមួយក្រុមបាតុករ ដោយប្រើគ្រាប់កំភ្លើងពិត គ្រាប់បែកផ្សែង និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកមកលើក្រុមបាតុករ ដែលធ្វើការទាមទារតំឡើងប្រាក់ឈ្នួល១៦០ដុល្លារ។

photo_2016-01-04_09-25-37

photo_2016-01-04_09-25-44