សហគមន៍បុរីកីឡាមកដាក់ញត្តិបដិសេធនូគោលការណ៍សំណងរបស់សាលារាជធានីភ្នំពេញ នៅមុខសាលាក្រុងនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧។

(Khmer) សហគមន៍រងគ្រោះដីធ្លីបុរីកីឡាដាក់ញត្តិបដិសេធគោលការណ៍សាលារាជធានីភ្នំពេញ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

សហគមន៍រងគ្រោះដីធ្លីនៅបុរីកីឡាប្រមាណ២០នាក់ តំណាងអោយ១០ គ្រួសារបានមកដាក់ញត្តិបដិសេធនូវគោលការណ៍សំណងរបស់សាលារាជធានីភ្នំពេញ នៅមុខសាលាក្រុងនាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧។

ការដាក់ញត្តិបដិសេធនេះដោយសារតែសាលាក្រុងបានចេញគោលការណ៍អោយគ្រួសារដែលរងការបណ្ដេញចេញទទួលយក ផ្ទះនៅភូមិអណ្ដូង និងកញ្ចប់ថវិការចំនួន ៣ ០០០ ដុល្លាអាមេរិច ឬយកថវិការ ៥ ០០០ ដុល្លាអាមេរិច ដោយមិនទទួលបានផ្ទះ។

ប្រជាពលរដ្ឋលើកឡើងថា៖ ពួកគេមិនទទួលយកសំណងទេ ដោយសារខុសនឹងការសន្យារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលអោយអភិវឌ្ឍន៍នៅនឹងកន្លែង។

ពួកគាត់បន្តទៀតថា៖ «ពួកយើងខ្ញុំទាំងអស់គ្នាដែលនៅសេសសល់ សូមសំណូមពរយកផ្ទះនៅបុរីកីឡា បើអត់មានផ្ទះទេ សុំថវិការដែលអាចទិញផ្ទះនៅបុរីកីឡាបាន»។

មន្ត្រីសាលារាជធានីភ្នំពេញបានទទួលយកញត្តិ ហើយប្រាប់ថានឹងឆ្លើយតបពួកគាត់នៅសប្តាហ៍ក្រោយ៕

កងសន្តិសុខឈរឃ្លាំមើលសហគមន៍បុរីកីឡានៅមុខសាលារាជធានីភ្នំពេញ។ Picture: Vantha