សៀវភៅណែនាំ ស្តីអំពីការគ្រប់គ្រងកាកសំណល់សម្រាប់សហគមន៍ក្រីក្រនៅក្នុងទីក្រុង

ការគ្រប់គ្រងកាកសំណល់នៅតែបន្តជាបញ្ហាប្រឈមសម្រាប់សហគមន៍ក្រីក្រនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តា ទីក្រុងផ្សេងទៀតក្នុងប្រទេសកម្ពុជា។ សេដ្ឋកិច្ច របស់យើងមានការវិវត្តន៍វិលជុំនៃការបង្កើត ការប្រើប្រាស់ និងការបោះចោល កំពុងតែបង្កើតកាកសំណល់កាន់តែច្រើនឡើងៗជារៀងរាល់ឆ្នាំ។ សហគមន៍ក្រីក្រពុំទាន់ទទួលបាន    សេវាគ្រប់គ្រងកាកសំណល់នៅឡើយទេ ដូច្នេះ ពួកគាត់ត្រូវការជំនួយបន្ថែមពីក្រុមអ្នកពាក់ព័ន្ធផ្សេងៗទៀត។

ប្រហែល ៣៥.៧ ភាគរយ នៃសហគមន៍ក្រីក្រ ២៧៧ ក្នុងរាជធានីភ្នំពេញ នៅតែមិនទាន់ទទួលបានសេវាគ្រប់គ្រងកាកសំណល់ បានគ្រប់គ្រាន់នោះទេ។ វានាំឱ្យមានបញ្ហាជាច្រើនដែលរួមបញ្ចូលទាំងសុខភាពសាធារណៈ ការគ្រប់​គ្រង​ធនធាន និងបណ្តាញផ្លូវទឹកក្នុងតំបន់ផងដែរ។ រាជរដ្ឋា​​ភិបាល និងអ្នកពាក់ព័ន្ធផ្សេងៗទៀតបានដឹងពីបញ្ហានេះ ប៉ុន្តែមិនអាចធ្វើកិច្ចនេះបានច្រើននៅឡើយនោះទេ។

សៀវភៅណែនាំនេះ ត្រូវបានបង្កើតឡើងមិនមែនដើម្បីជាបទបង្ហាញពីការស្រាវជ្រាវ ឬដំណោះស្រាយសម្រាប់បញ្ហាគ្រប់គ្រងសំណល់ទាំងអស់នោះទេ ប៉ុន្តែវាជាឧបករណ៍សម្រាប់សហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ។ សៀវភៅនេះមានគោលបំណង អប់រំអំពីបញ្ហាគ្រប់គ្រងកាកសំណល់ ផ្តល់នូវក្របខ័ណ្ឌសម្រាប់សហគមន៍តស៊ូមតិលើអ្វីដែលពួកគេមានហើយក៏បង្ហាញពីគន្លឹះ និងជំនាញដ៏មានប្រយោជន៍សម្រាប់ការគ្រប់គ្រងកាកសំណល់នៅតាមសហគមន៍។

យើងសង្ឃឹមថា តាមរយៈសៀវភៅណែនាំនេះ​ បញ្ហាប្រឈមនៃការគ្រប់គ្រងកាកសំណល់នឹងត្រូវបានដោះស្រា​យ​។

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – អង់គ្លេស

សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ director@teangtnaut.org
លេខទូរស័ព្ទ៖ 089 666 013

លោក Isaac Daniels ទីប្រឹក្សាកម្មវិធីនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ advisor1@teangtnaut.org