សេចក្ដីប្រកាសស្វែងរកក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈផ្ទះឈើ

អង្គការសមាគមធាងត្នោត ជាអង្គការក្រៅរដ្ឋាភិបាល មិនរកប្រាក់កំរៃ បានបង្កើតឡើងតាំង ពីឆ្នាំ២០០៥
មានការិយាល័យនៅក្រុងភ្នំពេញនិងបានចុះបញ្ជីជាផ្លូវការដោយក្រសួងមហាផ្ទៃនៅខែធ្នូ ឆ្នាំ២០០៦។ សមាគមធាងត្នោត បានព្យាយាមឆ្លុះបញ្ចាំងសកម្មភាពការងាររបស់ខ្លួន តាមរយៈការ ធ្វើការនៅសហគមន៍នានានៅក្នុងទីក្រុង។ តាំងពីបង្កើតមក សមាគមធាងត្នោតបានយកចិត្ដទុកដាក់ លើការកែលំអហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្ដែជាច្រើនទសវត្សកន្លងទៅ សហគមន៍ជាច្រើនបានទទួលរងនូវ ផលប៉ះពាល់តាមរយៈការអភិវឌ្ឍន៍ ក្រោមទម្រង់ ការផ្ទេរកម្មសិទ្ធិដីធ្លី និងការបណ្ដេញចេញជាដើម។ ដោយហេតុនេះហើយ សមាគមធាងត្នោត បានពង្រឹកការស្រាវជ្រាវ និងការតស៊ូមតិរបស់ខ្លួន ដើម្បី ទាក់ទាញការចាប់អារម្មណ៍លើគោលនយោបាយស្ដីពីការអភិវឌ្ឍន៍ ដែលគ្រាន់តែក្រុងភ្នំពេញមួយ មានចំនួនប្រជាជនប្រមាណ ២៧០,០០០នាក់ ត្រូវផ្លាស់ប្ដូរលំនៅដ្ឋាន គិតចាប់ពីឆ្នាំ១៩៩០មក។ តាមរយៈការគាំទ្រលើការដាក់ពាក្យបណ្ដឹង និងភាពអយុត្ដិធម៌របស់សហគមន៍ សមាគមធាងត្នោត និងអង្គការដៃគូរ បាននិងកំពុងជួយដល់សហគមន៍ទាំងនោះ អោយបង្ហាញ ឬនិយាយពីកង្វល់ របស់ពួកគាត់ នៅតាមប្រព័ន្ធផ្សព្វផ្សាយក្នុង និងក្រៅស្រុក ម្ចាស់ជំនួយ ឬអង្គការជាតិ និងអន្ដរជាតិ។

អង្គការសមាគមធាងត្នោត មានគម្រោងចែកជូនសម្ភារៈសម្រាប់ជួសជុលលំនៅដ្ឋាន ដល់សហគមន៍ រលួសជើងឯក ហើយកំពុងស្វែងរក ក្រុមហ៊ុនផ្គត់ផ្គង់នានា ដើម្បីចូលរួមដេញថ្លៃលើគម្រោងនេះ។

សម្រាប់ពត៌មានលំអិត ពាក់ព័ន្ធនឹងការប៉ាន់ប្រមាណតម្លៃ សូមទាញយកបញ្ជីរាយនាមសម្ភារៈ

ល័ក្ខខ័ណ្ឌដែលក្រុមហ៊ុនសំណង់ត្រូវមាន៖

  • មានបទពិសោធន៍ក្នុងការដេញគម្រោងផ្គត់ផ្គង់សម្ភារៈសំណង់ (ផ្ទះឈើ) យ៉ាងតិច ៥ឆ្នាំ
  • លិខិតប្រកបអាជីវកម្ម ឬ វិញ្ញាបនប័ត្រចុះបញ្ជី​ពាណិជ្ជកម្ម ថតចម្លងចំនួន​មួយច្បាប់
  • លិខិតបញ្ជាក់ទីតាំងក្រុមហ៊ុន និង អត្តសញ្ញាណប័ណ្ណម្ចាស់ក្រុមហ៊ុន ថតចម្លងចំនួនមួយច្បាប់
  • ផ្ដល់តម្លៃប៉ាន់ស្មានលើគម្រោង (សូមទាញយក បញ្ជីរាយនាមសម្ភារៈ)

អាស្រ័យដូចបានប្រកាសខាងលើ ប្រសិនបើ អស់លោក-លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុន នានា ​មានការចំណាប់អារម្មណ៍ អាចទំនាក់​ទំនងមកអង្គការសមាគមធាងត្នោត ដែលមានអាស័យដ្ឋាន ផ្ទះលេខ៧ ផ្លូវលេខ៤៩៤​ សង្កាត់ផ្សារដើមថ្កូវ ​​ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ ឬ​ អាចទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០២៣​ ​៥៥៥ ១៩៦៤ / ០៨៩ ៦៦៦ ០៣២ ឬសារឡិចត្រូនិច៖ hradmin@teangtnaut.org  អោយបានមុនថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០១៧ ។​

សូមអរគុណ!