សេចក្តីអញ្ជើញចូលរួមដេញថ្លៃ

Get photo from the Cambodia Daily

អង្គការសមាគមធាងត្នោត ជាអង្គការឯករាជ្យ មិនស្វែងរកផលកម្រៃ និងមិនប្រកាន់និន្នាការ ទៅលើគណបក្សនយោបាយ បានកំពុងធ្វើការជាមួយសហគមន៍ក្រីក្រនានា ក្នុងរាជធានីភ្នំពេញ។
អង្គការសមាគមធាងត្នោតមានកិតិ្តយសសូមអញ្ជើញ ក្រុមហ៊ុន ឬអ្នកម៉ៅការសាងសង់ ចូលរួមធ្វើការដេញថ្លៃ ការងារជួសជុល ផ្នែកដំបូលតេរ៉ាសនៃអាគារបូឌីញ ដែលមានទំហំការងារដូចពិពណ៌នាខាងក្រោម៖

បរិយាយការងារជួសជុល

  1. ឈូសផ្ទៃឥដ្ឋកន្សែងឱ្យបានរាបស្មើ និងចាក់សាបឡើងវិញលើផ្ទៃទាំងនោះរួមទាំងធ្វើការសម្អាតផ្ទៃឥដ្ឋកន្សែងផ្សេងទៀត ​​   និងតាមជញ្ជាំងបង្កាន់ដៃដែលមានដុះស្លែឱ្យបានស្អាត់មុននឹងអ៊ុតកៅស៊ូការពារជម្រាបទឹក
  2. អ៊ុតបន្ទះកៅស៊ូសម្រាប់ការពារជម្រាបទឹកមានគ្រាប់ថ្មល្អិតពីលើ ទៅលើផ្ទែដំបូលអាគារ រួមទាំងជញ្ជាំងបង្កាន់ដៃកម្ពស់១២សង់ទីម៉ែត្រ

បរិមាណ
៣៥៣ ម៉ែត្រការេ

សេចក្តីអញ្ជើញចូលរួមដេញថ្លៃ

ក្រុមហ៊ុនសំណង់ ឬអ្នកម៉ៅការ​ ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖ 

  • ​ ជាក្រុមហ៊ុនស្របច្បាប់ បានចុះបញ្ជីពាណិជ្ជកម្ម មានបទពិសោធន៍យ៉ាងតិច ៣ ឆ្នាំទៅ                        លើការងារសាងសង់​ ឫជួសជុលអាគារ និង​ ដំបូលជ្រាបទឹក
  •  អ្នកម៉ៅការសាងសង់ (មកពីសហគមន៍) ដែលមានបទពិសោធន៍យ៉ាងតិច ៤​ឆ្នាំឡើង
  •  មានបទពិសោធន៍ពាក់ព័ន្ធនិងការងារជួសជុលអាគារ សម័យបុរាណ ត្រូវបានផ្តល់អាទិភាព

ឯកសារភ្ជាប់មកជាមួយ៖

  • ក្រុមហ៊ុនបានចុះបញ្ជី​ ត្រូវភ្ជាប់មកជាមួយលិខិតប្រកបអាជីវកម្មថតចម្លងចំនួន​មួយច្បាប់
  • អ្នកម៉ៅការសាងសង់សហគមន៍​ មកជាមួយកិច្ចសន្យាសាងសង់​ថតចម្លងបីច្បាប់ ពីរកន្លែងផ្សេងគ្នា យ៉ាងតិច​ និងលិខិតបញ្ជាក់លំនៅដ្ឋាន​អ្នក​សាងសង់ ដោយមានការបញ្ជាក់ពីអាជ្ញាធរភូមិសង្កាត់ចំនួនមួយច្បាប់
  • ផែនការលំអិត ស្តីពីការជួសជុលដំបូល (សំណើរកែលម្អពិពណ៌នាជាអក្សរ និងគំនូសបុ្លង់) ដោយភ្ជាប់មកជាមួយឯកសារអំពីប្រភេទ និងលក្ខណៈរបស់កៅស៊ូសម្រាប់ការពារជម្រាបទឹកដែលនឹងប្រើប្រាស់នោះ
  • តម្លៃសរុបនៃការងារ​ជួសជុល​ និងក្រាលកៅស៊ូ គិតជា​ឯកតាដុល្លារ ($/ m2) ក្នុងម៉ែត្រការេ​ ដោយមានដាក់ស្រោមសំបុត្របិតជិតផ្ញើរមកកាន់អង្គការសមាគមធាងត្នោត

ក្រុមហ៊ុនសំណង់ ឬអ្នកម៉ៅការមានចំណាប់អារម្មណ៍អាចមកទំនាក់ទំនងមក អង្គការសមាគមធាងត្នោត ដែលមានអាស័យដ្ឋាន ផ្ទះលេខ៧ ផ្លូវ៤៩៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌ័ចំការមន ឬ អាចទាក់ទង មកលេខទូរសព័្ទ: ០២៣ ៥៥៥ ១៩៦៤ / ០៩២ ៤៣១ ៣១២ (កញ្ញា យ៉េង សុភ័ក្ត្រ) ឫសារឡិចត្រូនិច ឱ្យបានមុន ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០១៥ វេលាម៉ោង ១២:០០ ថ្ងៃត្រង់

សេចក្តីអញ្ជើញចូលរួមដេញថ្លៃ

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី ៣១ សីហា ២០១៥

ពត៌មានលំអិត

ឈ្មោះ :អង្គការសមាគមធាងត្នោត

អ៊ីម៉ែល :hradmin@teangtnaut.org

គេហទំព័រ: www.teangtnaut.org