(Khmer) ការសិក្សាអំពីសហគមន៍និរោធបឹងឈូកសម្រាប់គម្រោងស្នើសុំជំនួយថវិការខ្នាតតូច

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

នៅថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៦ បុគ្គលិកអង្គការសមាគមធាងត្នោង និងវិស្វករនៃអង្គការ ភីពផលអ៊ីននីត (ភីន) បានចុះទៅធ្វើការសិក្សាលើគម្រោងស្នើសុំកញ្ចប់ថវិការខ្នាតតូចសម្រាប់យកទៅជួសជុលផ្លូវមួយខ្សែប្រវែង១២០ម៉ែត្រ និងទទឹង២ម៉ែត្រកន្លះ និងស្ពានឈើមួយខ្សែប្រវែង៦០ម៉ែត្រ និងទទឹង២ម៉ែត្រសម្រាប់សហគមន៍និរោធបឹងឈូក។

ការផ្តល់ជំនួយដល់សហគមន៍ជា សកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនរបស់ គម្រោងទីក្រុងដើម្បីទាំងអស់គ្នាដែលឩបត្ថម្ភដោយ សហគមន៍អឺរ៉ុប និងទីភ្នាក់ងារអភិវឌ្ឍសាធារណៈរដ្ឋឆែក។ គម្រោងនេះមានគោលបំណងគាំទ្រដល់សង្គមស៊ីវិល សហគមន៍ក្រីក្រ ក្នុងទីក្រុង និងអាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តដំណោះស្រាយឈ្នះឈ្នះក្នុងតំបន់ដែលរងនូវការប៉ះពាល់ដោយការបណ្តេញចេញ និងគាំទ្រដល់ដំណោះស្រាយជម្លោះដីធ្លីដោយសន្តិវិធី ក្នុងទីក្រុងភ្នំពេញ។ ជំនួយសហគមន៍នេះ គឺគ្រប់គ្រងដោយអង្គការសមាគមធាងត្នោត។