Saturday, April 20, 2024
Latest:

ប្រជាសហគមន៍មានជម្លោះដីធ្លីនៅខេត្តកោះកុងមិនទាន់ទទួលបានដំណោះស្រាយពីក្រសួងរៀបចំដែនដី

ប្រជាសហគមន៍មានជម្លោះដីធ្លីនៅខេត្តកោះកុងប្រមាណ១០០នាក់ តំណាង​ឲ្យ​ពលរដ្ឋ​ប្រមាណ ១៧៥​គ្រួសារ បានជួបប្រជុំចរចា​ដោះស្រាយ​ជាមួយក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ នៅព្រឹកថ្ងៃទី២១ ខែមិនា។

អ្នកភូមិបានជួបប្រជុំជាមួយ និងអនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ទី​៨ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ទេព ធន ជាច្រើនលើកច្រើនសារ នៅតែគ្មានដំណោះស្រាយជូនពួកគេ។ ប្រជាសហគមន៍មាន​ប្រសាសន៍​ថា​៖ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ចេះ​តែ​សន្យា។

 

ប្រជាសហគមន៍ដែលមានទំនាស់ដីធ្លីខេត្តកោះកុងជួបប្រជុំជាមួយ អនុរដ្ឋលេខាធិការ និង​ជា​ប្រធាន​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​ទី​៨ របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ទេព ធន។
ប៉ូលិសព្យាយាមដេញប្រជាសហគមន៍ដែលមានទំនាស់ដីធ្លីខេត្តកោះកុងចេញពីក្រសួង។
ប្រជាសហគមន៍ដែលមានទំនាស់ដីធ្លីខេត្តកោះកុងកុំពុងរង់ចាំរឺម៉កកង់បី។
ប្រជាសហគមន៍ដែលមានទំនាស់ដីធ្លីខេត្តកោះកុងកុំពុងរង់ចាំមុខបន្ទុប់ប្រជុំ។