(Khmer) សន្និសិទបដិសេធសំណងរបស់អ្នកបុរីកីឡា

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

អតីតប្រជាពលរដ្ឋបុរីកីឡាដែលមានជម្លោះដីធ្លីប្រមាណ២០នាក់ បានធ្វើសន្និសិទសារព័ត៌មានបដិសេធមិនទទួលសំណងដែលអាជ្ញាធរផ្ដល់ជូននោះទេ នៅព្រឹកថ្ងៃទី៥ ខែមករានេះ។

ប្រជាពលរដ្ឋចង់បានការអភិវឌ្ឍន៍នៅនឹងកន្លែង តាមអ្វីដែលក្រុមហ៊ុន និងអាជ្ញាធរបានសន្យា ឬសំណងសមរម្យណាមួយជាថ្នូរនឹងការចាកចេញ។

អ្នកស្រី ស ស៊ន តំណាងសហគមន៍បាននិយាយថា៖ «បើកាលណាពួកខ្ញុំយកសំណង បីពាន់ និងប្រាំពាន់ ហើយផ្ទះភូមិដូង បានន័យថាពួកខ្ញុំនឹងក្បត់សម្ដេសហើយ ព្រោះសម្ដេចមិនមែនអោយពួកខ្ញុំទៅទីនោះទេ អភិវឌ្ឍន៍នៅនឹងកន្លែង ពាក្យថាអភិវឌ្ឍន៍នៅនឹងកន្លែង គឺពួកខ្ញុំត្រូវតែបាននៅបុរីកីឡា»។

ការឆ្លើយតបនេះធ្វើឡើងបន្ទាប់ពីពលរដ្ឋបានជួបជាមួយអាជ្ញាធរខណ្ឌ៧មករា កាលពីម្សិលមិញ។ អាជ្ញាធរបានផ្ដល់ជម្រើស២ សម្រាប់ពួកគាត់
ទី១៖ ទទួលយកលុយ ៣ពាន់ដុល្លារដើម្បីចាកចេញ
ទី២៖ ឬត្រូវទៅរស់នៅភូមិអណ្ដូង ជាយរាជធានីភ្នំពេញ ហើយទុកពេល១ខែឲ្យពលរដ្ឋសម្រេចចិត្ត បើមិនដូច្នោះទេ អាជ្ញាធរនឹងបណ្ដេញពួកគេចេញ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ផានអ៊ីម៉ិច និងសាលារាជធានី បានសន្យាកសាងអគារចំនួន ១០ សំរាប់ពលរដ្ឋសហគមន៍បុរីកីឡា តែមកទល់ពេលនេះសាងសង់បានត្រឹមតែចំនួន ៨អគារ ក្នុងចំណោម ១០ ដែលធ្លាប់បានសន្យាប៉ុណ្ណោះ។

ប្រជាពលរដ្ឋបុរីកីឡាត្រូវបានអាជ្ញាធរឈូសឆាយផ្ទះ និងបណ្តេញចេញទាំងបង្ខំ កាលពីថ្ងៃទី ០៣ មករា ២០១២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ៕