ឱកាសការងារហាត់ការ ៧មុខតំណែង

អង្គការសមាគមធាងត្នោតមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុងខែ កញ្ញា ឆ្នាំ ២០០៥ និងត្រូវបានចុះឈ្មោះជាផ្លូវការជាមួយក្រសួងមហាផ្ទៃ ក្នុងខែ តុលា ឆ្នាំ ២០០៦។ ធាងត្នោតមានន័យថា “ធាងដើមត្នោត” ហើយគេប្រើប្រាស់វាសម្រាប់សាងសង់លំនៅដ្ឋាន ធ្វើជាដំបូល និងសម្រាប់ការវេចខ្ចប់។ រូបភាពតំណាងនេះជាទិដ្ឋភាពដ៏សាមញ្ញ តែមានសារប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ដែលជម្រុញឲ្យអង្គការសមាគមធាងត្នោតព្យាយាមឆ្លុះបញ្ចាំងការងារជាក់ស្តែងរបស់ខ្លូនជាមួយនឹងសហគមន៍ក្រីក្រក្នុងទីក្រុង។

តាំងពីដំបូងអង្គការសមាគមធាងត្នោតបានផ្តោតលើការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធប៉ុន្តែជាងមួយទសវត្សរ៍កន្លងមកនេះសហគមន៍ជាច្រើនត្រូវបានរងផលប៉ះពាល់ដោយសារការអភិវឌ្ឍ ការផ្ទេរកម្មសិទ្ធិដីធ្លី និងការបណ្តេញចេញ។ ដោយសារហេតុនេះហើយទើបអង្គការសមាគមធាងត្នោតខិតខំពង្រឹងការស្រាវជ្រាវ និងការតស៊ូមតិ ដើម្បីឲ្យមានការយកចិត្តទុកដាក់ លើការអភិវឌ្ឍគោលនយោបាយ ដែលក្នុងរាជធានីភ្នំពេញតែមួយប៉ុណ្ណោះបានធ្វើឲ្យប្រជាពលរដ្ឋចំនួន ២៧០,០០០ នាក់ ចាប់តាំងពីឆ្នាំ ១៩៩០ មក ត្រូវបានបណ្ដេញចេញពីលំនៅដ្ឋាន។ តាមរយៈ ការគាំទ្រ ការទាមទាររបស់សហគមន៍ អង្គការសមាគមធាងត្នោត និងអង្គការដៃគូបានជួយសហគមន៍បង្ហាញនូវក្ដីព្រួយបារម្ភរបស់ពួកគេទៅដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្ដរជាតិ ម្ចាស់ជំនួយ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្ដរជាតិផ្សេងៗ ទៀត។
ជារៀងរាល់ឆ្នាំ អង្គការសមាគមធាងត្នោត តែងតែផ្ដល់ឳកាសដល់សិស្ស-និស្សិត ដែលកំពុងសិក្សា ក៏ដូចជាទើបតែបញ្ចប់ការសិក្សាថ្មីៗ ដែលបំណងចង់រៀនសូត្រពីការងារ ក៏ដូចជាពង្រឹងបន្ថែមនូវទ្រឹស្ដីដែលបានសិក្សាតាមរយៈការ អនុវត្ដការងារជាក់ស្ដែងជាមួយអង្គការ ។ មិនខុសពីឆ្នាំមុនៗផងដែរ អង្គការសមាគមធាងត្នោតកំពុងជ្រើសរើសអ្នកហាត់ការ (Intern) ជាច្រើននាក់ដូចខាងក្រោម៖

មុខតំណែង
អ្នកហាត់ការផ្នែករដ្ឋបាល-ធនធានមនុស្ស ០១ នាក់
អ្នកហាត់ការផ្នែកព័ត៌មាន ០១ នាក់
អ្នកហាត់ការផ្នែក គូសផែនទី ០១ នាក់
អ្នកហាត់ការ ផ្នែកគូសប្លង់លំនៅឋាន ០១ នាក់
អ្នកហាត់ការ ផ្នែកសិទ្ធិលំនៅឋាន និងកែលម្អទីក្រុង ០២ នាក់
អ្នកហាត់ការ ផ្នែកគម្រោងសហគមន៍ ០១ នាក់

 
សម្រាប់ព័ត៌មានសម្អិត មុខតំណែង