យើងជានរណា

អង្គការសមាគមធាងត្នោត ជាអង្គកាមិនមែនរដ្ឋាភិបាលធ្វើការនៅទីក្រុងប្រចាំប្រទេសកម្ពុជា

ទស្សនវិស័យ

សង្គមមួយដែលប្រជាពលរដ្ឋនៅក្នុងទីក្រុងទទួលបាននូវលំនៅដ្ឋានសមរម្យ តាមរយៈការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព។

បេសកកម្ម

ដើម្បីផ្តល់ជំនួយបច្ចេកទេសដល់ប្រជាពលរដ្ឋក្រីក្រក្នុងការសាងសង់លំនៅដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងជំរុញឱ្យមានការជជែកពិភាក្សា និងលើកកម្ពស់ការយល់ដឹងអំពីបញ្ហានានានៅក្នុងទីក្រុង។

សាវតា

អង្គការសមាគមធាងត្នោតមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបង្កើតឡើងនៅក្នុងខែ កញ្ញា ឆ្នាំ ២០០៥ និងត្រូវបានចុះឈ្មោះជាផ្លូវការជាមួយក្រសួងមហាផ្ទៃ ក្នុងខែ តុលា ឆ្នាំ ២០០៦។ ធាងត្នោតមានន័យថា “ធាងដើមត្នោត” ហើយគេប្រើប្រាស់វាសម្រាប់សាងសង់លំនៅដ្ឋាន ធ្វើជាដំបូល និងសម្រាប់ការវេចខ្ចប់។ រូបភាពតំណាងនេះជាទិដ្ឋភាពដ៏សាមញ្ញ តែមានសារប្រយោជន៍សម្រាប់ប្រទេសកម្ពុជា ដែលជម្រុញឲ្យអង្គការសមាគមធាងត្នោតព្យាយាមឆ្លុះបញ្ចាំងការងារជាក់ស្តែងរបស់ខ្លូនជាមួយនឹងសហគមន៍ក្រីក្រក្នុងទីក្រុង។

តាំងពីដំបូងសមាគមធាងត្នោតបានផ្តោតលើការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធប៉ុន្តែជាងមួយទសវត្សរ៍កន្លងមកនេះសហគមន៍ជាច្រើនត្រូវបានរងផលប៉ះពាល់ដោយសារការអភិវឌ្ឍ ការផ្ទេរកម្មសិទ្ធិដីធ្លី និងការបណ្តេញចេញ។ ដោយសារហេតុនេះហើយទើបអង្គការសមាគមធាងត្នោតខិតខំពង្រឹងការស្រាវជ្រាវ និងការតស៊ូមតិ ដើម្បីឲ្យមានការយកចិត្តទុកដាក់ លើការអភិវឌ្ឍគោលនយោបាយ ដែលក្នុងរាជធានីភ្នំពេញតែមួយប៉ុណ្ណោះបានធ្វើឲ្យប្រជាពលរដ្ឋចំនួន១៥០,០០០ នាក់ ចាប់តាំងពីឆ្នាំ ១៩៩០ មក ត្រូវបាន បណ្ដេញចេញពីលំនៅដ្ឋាន ។  តាមរយៈ ការគាំទ្រ ការទាមទាររបស់សហគមន៍ អង្គការសមាគមធាងត្នោត និងអង្គការដៃគូបានជួយសហគមន៍បង្ហាញនូវក្ដីព្រួយបារម្ភរបស់ពួកគេទៅដល់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្ដរជាតិ ម្ចាស់ជំនួយ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្ដរជាតិផ្សេងៗ ទៀត។

ដើម្បីស្វែងយល់ព័ត៌មានបន្ថែម ចុចទីនេះ

ក្រុមរបស់យើង

នៅក្នុងឆ្នាំ ២០១៤ អង្គការសមាគមធាងត្នោតបានធ្វើការផ្លាស់ប្តូររចនាសម្ព័ន្ធក្នុងការដឹកនាំ។ ចាប់តាំងពីពេលនោះមក អង្គការសមាគមធាងត្នោតគ្រប់គ្រងដោយនាយកប្រតិបត្តិ និងគណៈកម្មាធិការគ្រប់គ្រង។ នៅក្នុងឆ្នាំដដែល អង្គការសមាគមធាងត្នោតបានធ្វើការផ្លាស់ប្ដូរការគ្រប់គ្រងដោយ បង្កើតក្រុមប្រឹក្សាភិបាល ដែលជាអ្នកផ្ដល់យោបល់ ទៅជាគណៈគ្រប់គ្រងភិបាល វិញ។ បច្ចុប្បន្ន អង្គការសមាគមធាងត្នោតមានក្រុមការងារប្រកបដោយសក្តានុពល និងការប្ដេជ្ញាខ្ពស់ ដើម្បីបំពេញបេសកកម្មរបស់ខ្លួន។

លោក អ៊ី សារ៉ុម

Ee Sarom_vs2

លោក អ៊ី សារ៉ុម ជានាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត ដែលគាត់ជាអ្នកត្រួតពិនិត្យទៅលើកម្មវិធីបច្ចេកទេស និងកម្មវិធីតស៊ូមតិរបស់អង្គការទាំងមូល។ លើសពីនេះទៅទៀតលោក ជាតំណាងអង្គកាសង្គមស៊ីវិលដ៏សកម្មនៅក្នុងប្រទេសកម្ពុជា និងបានធ្វើការសហការជាមួយអង្គកាជាដៃគូ ម្ចាស់ជំនួយ អាជ្ញាធរ និងភាគីពាក់ព័ន្ធជាច្រើន។ លោក អ៊ី សារ៉ុម បានចូលបម្រើការងារនៅអង្គការសមាគមធាងត្នោតចាប់តាំងពី ខែ កុម្ភៈ ឆ្នាំ ២០០៩ ដំបូងឡើយលោកជាប្រធានកម្មវិធីតស៊ូមតិ បន្ទាប់មកលោកក៏បានក្លាយជាអ្នកសម្របសម្រួលកម្មវិធី និងជាអ្នកតំណាងរបស់អង្គការសមាគមធាងត្នោតរហូតដល់ឆ្នាំ២០១១ ពេលដែលអង្គការសមាគមធាងត្នោតត្រូវបានរដ្ឋាភិបាល ផ្អាកសកម្មភាព ដោយគ្មានមូលដ្ឋានច្បាប់ត្រឹមត្រូវអស់រយៈពេល ៥ខែ។ ដោយមានការប្រឈមមុខនឹងសំពាធឥតស្រាកស្រានពីសំណាក់អង្គការមិនមែនរដ្ឋាភិបាល និងម្ចាស់ជំនួយនានា ក្រសួងមហាផ្ទៃ ក៏បានអនុញ្ញាតឲ្យអង្គការសមាគមធាងត្នោតដំណើរការ សារជាថ្មីនៅក្នុង ខែ មិនា ឆ្នាំ ២០១២។ បន្ទាប់ពីពេលនោះមក អង្គការសមាគមធាងត្នោតបានខិតខំប្រឹងប្រែងបន្តធ្វើការងាររបស់ខ្លួន ជាមួយនឹងដៃគូបន្ថែមទៀត ដោយមានការសម្របសម្រួលពីលោក អ៊ី សារ៉ុម និងគណៈកម្មាធិការគ្រប់គ្រង អង្គការសមាគមធាងត្នោតបានក្លាយជាអង្គការផ្នែកតស៊ូមតិដ៏លេចធ្លោមួយ តស៊ូដើម្បីសិទ្ធិលំនៅដ្ឋានរបស់ប្រជាពលរដ្ឋក្រីក្រនៅក្នុងទីក្រុងភ្នំពេញ។

លោក សារ៉ុម មានបទពិសោធន៍ច្រើនក្នុងវិស័យច្បាប់ និងការតស៊ូមតិ ហើយលោក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ និងវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យបៀលប្រាយ។ គាត់មានបទពិសោធន៍ជាង២០ឆ្នាំ ក្នុងវិស័យការងារ ជាមួយអង្គការមិនមែនរដ្ឋាភិបាល ហើយគាត់ក៏ធ្លាប់បានធ្វើការជាមួយអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនដូចជា អង្គការជនពិកាអន្ដរជាតិ អាជ្ញាធរបណ្ដោះអាសន្នសហប្រជាជាតិនៅប្រចាំនៅកម្ពុជា (អ៊ុនតាក់) និងអង្គការអតីតយុទ្ធជនអន្ដរជាតិដើម្បីគាំទ្រដល់ជនពិការ (ភីដាប់ប៊លយូឌី) រហូតដល់ចុងឆ្នាំ ២០០៨។

 

លោក សឿង សារ៉ន

DSC_9984លោក សឿង សារ៉ន ជាប្រធានកម្មវិធីតស៊ូមតិ របស់អង្គការសមាគមធាងត្នោត តាំងពីខែកុម្ភះ ឆ្នាំ ២០១៥ មកម្លេះ ហើយលោកមើលការខុសត្រូវគម្រោងចំនួនបី។ ដោយធ្វើការសហការណ៍ជាមួយនឹងគណៈកម្មការគ្រប់គ្រង និងសហគមន៍ដែលទទួលរងការប៉ះពាល់ លោក សារ៉ន ដឹកនាំសកម្មភាពការតស៊ូមតិដោយមានភស្ដុតាងជាក់ស្តែងនៅថ្នាក់ជាតិ និងអន្ដរជាតិ។ ការទទួលខុសត្រូវចំបងៗរបស់លោករួមមាន កសាងទំនាក់ទំនងជាមួយបណ្តាញនៅក្នុងថ្នាក់មូលដ្ឋាន ក្រុមអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងៗទៀត, ត្រួតពិនិត្យ និងវាយតម្លៃដំណើរការគម្រោង, សម្របសម្រួលក្នុងការផលិតរបាយការណ៍ផ្ទៃក្នុង និងសម្រាប់ម្ចាស់ជំនួយ ក៏ដូចជាសាធារណជនទូទៅ, ចូលរួមក្នុងការសរសេរសំណើរគម្រោង និងជួយគ្រប់គ្រងថវិការ ធនធានមនុស្ស និងកសាងផែនការយុទ្ធសាស្រ្ដរបស់ស្ថាប័ន។

មុនបម្រើរការងារជាមួយអង្គការសមាគមធាងត្នោត លោក សារ៉ន គឺជាអ្នកបកប្រែ និងទីប្រឹក្សាស្រាវជ្រាវឯករាជ្យ ជាមួយស្ថាប័នជាតិ និងអន្ដរជាតិជាច្រើនដូចជា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ, អង្គការសមធម៌កម្ពុជា, អង្គការសកម្មភាពប្រព័ន្ធផ្សព្វផ្សាយប៊ីប៊ីស៊ី (BBC Media Action), អង្គការជំនួយព្រះវិហារដាណឺម៉ាក/ជំនួយគ្រឹស្តបរិស័ទ្ធ (DAC/CA), វិទ្យាស្ថានគ្រប់គ្រប់បច្ចឹម – បូព៌ា /កម្មវិធីសិទ្ធិ និងយុត្តិធម៌ (EWMI/PRAJ), អង្គការសុខភាពគ្រួសារអន្តរជាតិ៣៦០, អង្គការអនុសញ្ញាស៊ី-ដរ,  ក្រសួងបរិស្ថាន, អង្គការអ៊ុកស្វាមអាមេរិចកាំង និងអង្គការទស្សនៈពិភពលោកកម្ពុជា។

លោក សារ៉ន បានបម្រើការងារនៅក្នុងវិស័យសិទ្ធិមនុស្សរយៈពេលជាង ៥ ឆ្នាំ។ គាត់បានធ្វើការជាមួយអង្គការសិទ្ធិមនុស្សក្នុងស្រុកមួយ (អង្គការលីកាដូ) ក្នុងផ្នែកតស៊ូមតិ និងធនធានឯកសារ ចាប់តាំងពីឆ្នាំ ២០០៥ ដល់ ២០១០។ នៅក្នុងពេលនោះ លោក សារ៉ន បានចូលរួមយ៉ាងសកម្មក្នុងការបង្កើតឧបករណ៍តស៊ូមតិ រៀបចំសកម្មភាពតស៊ូមតិ និងចូលរួមដោះសា្រយបញ្ហាសហគមន៍ជាច្រើន រួមមាន សិទ្ធិដីធ្លី និងលំនៅដ្ឋានជាដើម។

លោក សារ៉ន បានបញ្ចប់ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ផ្នែកនរវិទ្យាអនុវត្ត និងអភិវឌ្ឍន៍ដោយមានការចូលរួម ជំនាញយេនឌ័រ និងអភិវឌ្ឍន៍ ពីសាកលវិទ្យាល័យជាតិអូស្រ្ដាលី ក្នុងឆ្នាំ២០១៣។ នៅក្នុងឆ្នាំ២០១២ លោកទទួលបានសញ្ញាបត្រក្រោយឧត្តមសិក្សា ជំនាញរដ្ឋបាលសារធារណៈពីសាកលវិទ្យាល័យជាតិអូស្រ្ដាលី។ មុនពេលទទួលបានអាហាររូបករណ៍ទៅសិក្សានៅប្រទេសអូស្រ្តាលី លោកសារ៉នបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ អាយអាយស៊ីនៃបច្ចេកវិទ្យា ក្នុងឆ្នាំ ២០០៨។ លោក សារ៉ន លះបង់កម្លាំងកាយចិត្ដធ្វើការដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស សិទ្ធិស្រ្ដី និងសិទ្ធិរបស់ជនងាយរងគ្រោះដើម្បីពួកគាត់រស់នៅក្នុងជីវភាពសមរម្យមួយ។

លោក សោម ចេត្តនា

Chetana

បច្ចុប្បន្ន លោក សោម ចេត្តនា ជាប្រធានហិរញ្ញវត្ថុនៃអង្គការសមាគមធាងត្នោត ហើយលោកមានការទទួលខុសត្រូវទៅលើ ការបង្កើតផែនការ និងអនុវត្តគោលដៅ និងគោលបំណងសម្រាប់ផ្នែកហិរញ្ញវត្ថុ ការអភិវឌ្ឍ ការរៀបចំ និងគ្រប់គ្រងគោលនយោបាយផ្ទៃក្នុង និងនីតិវិធីដែលទាក់ទងទៅនឹងសកម្មភាពអង្គការ។ គាត់ក៏មានការទទួលខុសត្រូវលើការបកស្រាយ និងពន្យល់វិធាន ច្បាប់ និងបទប្បញ្ញត្តិដែលអាចអនុវត្តបានដល់បុគ្គលិក និងអ្នកដទៃទៀតផងដែរ។

 

លោកក៏បានដឹកនាំ ត្រួតពិនិត្យ និងចូលរួមក្នុងការធ្វើផែនការការងារពីផ្នែកមួយទៅផ្នែកមួយទៀត ផ្តល់ហិរញ្ញវត្ថុដែលទាក់ទងនឹងសកម្មភាពការងារ ត្រួតពិនិត្យលំហូរការងារ ត្រួតពិនិត្យ និងវាយតម្លៃផលិតផលការងារ វិធីសាស្រ្ត និងនីតិវិធី អនុវត្តដំណើរកានានាដែលចាំបាច់សម្រាប់ការងារ។

ចាប់តាំងពីឆ្នាំ ១៩៩៤ មក លោក សោម ចេត្តនា បានធ្វើការនៅក្នុងវិស័យហិរញ្ញវត្ថុ និងរដ្ឋបាល ជាមួយ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិជាច្រើន។ លោកក៏មានបទពិសោធជិត ១០ឆ្នាំ ក្នុងការគ្រប់គ្រងជំនួយដែលផ្តល់ការកសាងសមត្ថភាពសម្រាប់ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងផ្នែកការងាររដ្ឋបាល។ លោកបានផ្តល់អនុសាសន៍ដើម្បីកែលម្អរគោលនយោបាយហិរញ្ញវត្ថុ និងរដ្ឋបាល។ ពីមួយថ្ងៃទៅមួយថ្ងៃ លោក សោម ចេត្ដនា បានគ្រប់គ្រងប្រាក់ជំនួយទាំងអស់ និងកិច្ចសន្យារដ្ឋបាល រួមទាំងធ្វើការវាយតម្លៃដំបូង ដើម្បីធានាថាអ្នកគ្រប់គ្រងហិរញ្ញវត្ថុ ថ្នាក់ក្រោម និងប្រព័ន្ធរដ្ឋបាលអាចអនុវត្ដបាន។ លើសពីនេះទៀត គាត់មានបទពិសោធន៍ធ្វើការជាមួយវិស័យឯកជន មួយចំនួនដូចជាមីក្រូហិរញ្ញវត្ថុ សវនកម្ម គណនេយ្យ សេវាពន្ធដា និងការលក់ផលិតផល។

លោក ចេត្តនា បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកការគ្រប់គ្រងទូទៅ ពីសាកលវិទ្យាល័យ បៀលប្រាយ និងបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែក ការសិក្សាការស្រាវជ្រាវ និងការអភិវឌ្ឍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។

លោក លាស់ ស្រេន

photoលោក លាស់ ស្រេន ជាប្រធានគម្រោងសហគមន៍នៅអង្គការសមាគមធាងត្នោត។ គាត់បានចូលរួមធ្វើការជាអ្នកស្ម័គ្រចិត្តនៅចុងឆ្នាំ២០០៩។ ក្នុងឆ្នាំ ២០១០ គាត់ត្រូវបានតែងតាំងជាមន្រ្តីគម្រោងកម្រិតទាប។

នៅដើមឆ្នាំ២០១២ លោក ស្រេន ត្រូវបានតែងតាំងសារជាថ្មីជាប្រធានគម្រោងសហគមន៍។ បច្ចុប្បន្ននេះគាត់ធ្វើការ ជាអ្នកគាំទ្រដល់សិទ្ធសេរីភាពនៃការបញ្ចេញមតិរបស់សកម្មជនសហគមន៍។ កាតព្វកិច្ចចម្បងរបស់លោករួមមាន ការបង្កើនសមត្ថភាពរបស់សកម្មជនដើម្បីបង្ហាញពីការព្រួយបារម្ភរបស់ពួកគេ និងការផ្តល់ឱ្យពួកគេនូវមធ្យោបាយក្នុងការដោះស្រាយ។ គាត់ធ្វើការដើម្បីពង្រឹងបណ្តាញសហគមន៍តាមរយៈការត្រួតពិនិត្យ កិច្ចប្រជុំ វេទិកាសាធារណៈ វគ្គបណ្តុះបណ្តាល និងការទៅទស្សនកិច្ចការផ្លាស់ប្តូរបទពិសោធន៍របស់សហគមន៍ជាមួយសហគមន៍។លើសពីនេះទៀត លោកបានពង្រឹងបណ្តាញអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកតាមរយៈកិច្ចប្រជុំបណ្តាញ និងការពិភាក្សារួមគ្នា។ ការងាររបស់លោក បានកែលម្អរវិធីសាស្រ្តស្រាវជ្រាវ ការតស៊ូមតិដោយមានភស្តុតាងជាក់លាក់ របស់អង្គការសមាគមធាងត្នោត និងបានជួយសកម្មជនសហគមន៍ក្រីក្រក្នុងទីក្រុង ដែលមានផលប៉ះពាល់ និងសហគមន៍ស្ថិតនៅក្រោមការគម្រាមកំហែងនៃការបណ្តេញចេញ។

លោក ស្រេនបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងឆ្នាំ២០០៩ ពីសាកលវិទ្យាល័យន័រតុន រាជធានីភ្នំពេញ។

លោក លាស់ ស្រេន ជាប្រធានគម្រោងសហគមន៍នៅអង្គការសមាគមធាងត្នោត។ គាត់បានចូលរួមធ្វើការជាអ្នកស្ម័គ្រចិត្តនៅចុងឆ្នាំ២០០៩។ ក្នុងឆ្នាំ ២០១០ គាត់ត្រូវបានតែងតាំងជាមន្រ្តីគម្រោងវ័យក្មេង។

នៅដើមឆ្នាំ២០១២ លោក ស្រេន ត្រូវបានតែងតាំងសារជាថ្មីជាប្រធានគម្រោងសហគមន៍។ បច្ចុប្បន្ននេះ គាត់ធ្វើការជាអ្នកគាំទ្រដល់សិទ្ធសេរីភាពនៃការបញ្ចេញមតិរបស់សកម្មជនសហគមន៍។ កាតព្វកិច្ចចម្បងរបស់លោករួមមាន ការបង្កើនសមត្ថភាពរបស់សកម្មជនដើម្បីបង្ហាញពីការព្រួយបារម្ភរបស់ពួកគេ និងការផ្តល់ឱ្យពួកគេនូវមធ្យោបាយក្នុងការដោះស្រាយ។ គាត់ធ្វើការដើម្បីពង្រឹងបណ្តាញសហគមន៍តាមរយៈការត្រួតពិនិត្យ កិច្ចប្រជុំ វេទិកាសាធារណៈ វគ្គបណ្តុះបណ្តាល និងការទៅទស្សនកិច្ចការផ្លាស់ប្តូរបទពិសោធន៍របស់សហគមន៍ជាមួយសហគមន៍។លើសពីនេះទៀត លោកបានពង្រឹងបណ្តាញជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកតាមរយៈកិច្ចប្រជុំបណ្តាញ និងការពិភាក្សារួមគ្នា។ ការងាររបស់លោក បានកែលម្អរវិធីសាស្រ្តស្រាវជ្រាវ ការតស៊ូមតិដោយមានភស្តុតាងជាក់លាក់ របស់អង្គការសមាគមធាងត្នោត និងបានជួយសកម្មជនសហគមន៍ក្រីក្រក្នុងទីក្រុង ដែលទទួលរងផលប៉ះពាល់ និងសហគមន៍ស្ថិតនៅក្រោមការគម្រាមកំហែងនៃការបណ្តេញចេញ។

លោក ស្រេនបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកអភិវឌ្ឍសេដ្ឋកិច្ចក្នុងឆ្នាំ២០០៩ ពីសាកលវិទ្យាល័យន័រតុន រាជធានីភ្នំពេញ។

លោក ឯម ខេមរា

Khemara-Postingលោក ឯម ខេមរា គឺជាប្រធានគម្រោងសហគមន៍នៃសមាគមធាងត្នោត។ គាត់បានចូលបម្រើការងារជាមន្រ្តីគម្រោងសហគមន៍នៅសមាគមធាងត្នោតតាំងពីខែកុម្ភ: ឆ្នាំ២០១៣។ នៅក្នុងឆ្នាំ២០១៤ គាត់ត្រូវបានតែងតាំងជាមន្រ្តីគម្រោងជាន់ខ្ពស់ផ្នែកសហគមន៍។ ចាប់ពីឆ្នាំ២០១៤ រហូតដល់ដើមឆ្នាំ ២០១៦ លោក ខេមរា ក៏ជាសមាជិកម្នាក់ក្នុងគណៈកម្មការគ្រប់គ្រងនៃសមាគមធាងត្នោតកក្នុងឋានៈជាតំណាងបុគ្គលិក។

នៅខែឧសភា ឆ្នាំ២០១៦ គាត់ត្រូវបានតែងតាំងជាប្រធានគម្រោងសហគមន៍ ដែលធ្វើការដើម្បីគាំទ្រនូវសេរីភាពបញ្ចេញមតិរបស់សកម្មជនសហគមន៍ដែលផ្តោតទៅលើសិទ្ធិដីធ្លី និងសិទ្ធិលំនៅដ្ឋាន។ តួនាទីសំខាន់ៗរបស់គាត់រួមមានការបង្កើនសមត្ថភាពសកម្មជនដើម្បីសំដែងពីបញ្ហារបស់ពួកគេ និងការគាំទ្រពួកគេតាមរយ:មធ្យោបាយនានាផងដែរ។ គាត់ធ្វើការដើម្បីពង្រឹងបណ្តាញសហគមន៍មូលដ្ឋានតាមរយៈការចុះឃ្លាំមើលសហគមន៍ ការប្រជុំ ធ្វើវេទិកា បើកវគ្គបណ្តុះបណ្តាល និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សារបស់សហគមន៍។ លើសពីនេះ គាត់បានជួយពង្រឹងបណ្តាញអង្គការក្រៅរដ្ឋាភិបាលតាមរយ:ការប្រជុំ ចងក្រងបណ្តាញ និងចូលរួមក្នុងកិច្ចពិភាក្សាផ្លាស់ប្តូរយោបល់ជាដើម។ ការងាររបស់លោក ខេមរា បានផ្តល់ការរួមចំណេកក្នុងការអភិវឌ្ឍវិធីសាស្រ្តស្រាវជ្រាវរបស់សមាគមធាងត្នោត ការតស៊ូមតិដោយផ្អែកលើភស្តុតាង ជាពិសេសគឺផលប៉ះពាល់នានាដល់ សហគមន៍ក្រីក្រនានាក្នុងទីក្រុងដែលរងការគំរាមកំហែងពីការផ្លាស់ប្តូរទីលំនៅ។

ក្នុងឆ្នាំ២០០៩ លោក ខេមរា ជាសហស្ថាបនិកនៃបណ្តាញយុវជនកម្ពុជា (CYN) ដែលជាអង្គការយុវជនមួយធ្វើការដើម្បីរពង្រឹងអំណាចយុវជនតាមរយៈការប្រជុំ វេទិកាសាធារណ: ផ្តល់វគ្គបណ្តុះបណ្តាល និងការពិភាក្សាផ្លាស់ប្តូរយោបល់ជាដើម។ កិច្ចការដែលគាត់ធ្វើ ក៏ចូលរួមលើកកម្ពស់សកម្មភាពយុវជនក្នុងការការពារបរិស្ថាន និងធនធានធម្មជាតិ ពិសេសជាងនេះគឺការចូលរួមជាមួយសហ គមន៍ព្រៃឡង់ដើម្បីការពារព្រៃឈើពីការកាប់បំផ្លាញដោយខុសច្បាប់។

លោក ខេមរា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជំនាញទីផ្សារពីសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងឆ្នាំ ២០១១ នៅទីក្រុងភ្នំពេញ។ បច្ចុប្បន្ននេះ គាត់កំពុងសិក្សាថ្នាក់អនុបណ្ឌិត ជំនាញនីតិសិទ្ធិមនុស្សអន្តរជាតិ នៅសាកលវិទ្យាល័យបញ្ញាសាស្ដ្រកម្ពុជានៅទីក្រុងភ្នំពេញ។

លោក ជិន វាសនា

លោក ជិន វាសនា មានតួនាទីជាប្រធានរដ្ឋបាល និងធនធានមនុស្ស របស់អង្គការ សមាគមធាងត្នោត ។ គាត់ត្រូវបានជ្រើសរើសដោយ គណៈកម្មការគ្រប់គ្រង របស់អង្គការ នៅខែ មិថុនា ឆ្នាំ ២០១៦ ។ លោកក៏ជាសមាជិកនៃ គណៈកម្មការគ្រប់គ្រង ផងដែរ ក្នុងការចូលរួមដោះស្រាយ និងសម្រេចការងារទូរទៅរបស់អង្គការ ។
មុនពេលដែលលោកចូលរួមជាមួយអង្គការ សមាគមធាងត្នោត លោកគឺជាប្រធានគ្រប់គ្រងធនធានមនុស្ស និងជាអ្នកសម្របសម្រួលគម្រោងផ្គត់ផ្គង់ថាមពលពន្លឺព្រះអាទិត្យ (សូឡា) របស់ក្រុមហ៊ុន កាំវើកអិលធីឌី ដែលមានការសហការគម្រោងដោយ អង្គការ ភីភលអ៊ីននីត (ភីន) និងគម្រោង យូអិនស៊ីឌីអេស របស់បារាំង ។ លោកបានបំពេញការងារនៅទីនោះ អស់រយៈពេលជិត៣ឆ្នាំ គឺចាប់តាំងពីឆ្នាំ ២០១៤ រហូតដល់​ខែមិថុនា ឆ្នាំ២០១៦ ។ លោក ជិន វាសនា មានបទពិសោធន៍ផ្នែក គ្រប់គ្រងរដ្ឋបាល និងធនធានមនុស្ស ជាង៧ឆ្នាំមកហើយ ដោយលោកធ្លាប់ចូលរួមជាមួយក្នុងហ៊ុនឯកជនមួយចំនួនដូចជា ហ្រ្គេនដ្រាហ្គនរីស៊ត   ឌេមកូខេមបូឌាអិលធីឌី   វៀតតែលខេមបូឌា   កាំវើកអិលធីឌី ។

លោក វាសនា សព្វថ្ងៃរស់នៅក្នុងទីក្រុងភ្នំពេញជាមួយក្រុមគ្រួសាររបស់លោក លោកជាអ្នកខេត្ដបន្ទាយមានជ័យ ហើយបានបញ្ចប់ថ្នាក់វិទ្យាល័យក្នុងឆ្នាំ២០០៦ នៅវិទ្យាល័យខ្លាកូន ​រួចលោកក៏បានទទួលអាហារូបករណ៍ ដើម្បីបន្ដការសិក្សាថ្នាក់ឧត្ដម នៅសាកលវិទ្យាល័យ វេទមហាឬស្សី (ជា ស៊ីំម កំចាយមារ) ដោយបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រនៅឆ្នាំ២០១០ ។ បច្ចុប្បន្ន លោកកំពុងបន្ដការសិក្សាថ្នាក់ក្រោយឧត្ដម នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ថ្នាក់អនុបណ្ឌិតផ្នែកគ្រប់គ្រង ដោយលោកទទួលបានអាហារូបករណ៍បុគ្គលិកឆ្នើម ពីក្រុមហ៊ុន កាំវើកអិលធីឌី  ហើយការសិក្សានេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០១៧ខាងមុខ ។

លោក ស៊ាង មួយឡៃ

លោក ស៊ាង មួយឡៃ ជាប្រធានគម្រោងផ្នែករៀបចំដីធ្លីឈរលើមូលដ្ឋានសិទ្ធិមនុស្សនៃអង្គការសមាគមធាងត្នោត។ លោក​​​ត្រូវបានតំឡើងតំណែងជាប្រធាននៃគម្រោងនេះចាប់តាំងពីខែតុលា ឆ្នាំ២០១៦​ ក្រោយលោកបម្រើការជាមន្ត្រីនៃគម្រោងនេះប្រមាណជាពីរឆ្នាំកន្លះ។​ តួនាទីចំបងរបស់លោកគឺសម្របសម្រួលក្នុងកិច្ចការនៃគម្រោង ដែលជិតស្និតខ្លាំង​ទៅនឹងកិច្ចការនៃការធ្វើផែនទីសហគមន៍ ការក៏សាងឯកសារដំបូន្មានផ្នែកច្បាប់ដីធ្លីដែលភ្ជាប់នឹងគោលការណ៍សិទ្ធិមនុស្សនៃសិទ្ធិលំនៅឋាន  ការរៀបចំផែនការអភិវឌ្ឍឡើងវិញនៅនឹងកន្លែងជាមួយនឹងជម្រើសនៃការតាំងទីលំនៅថ្មី ការរៀបចំផ្តល់នូវជំនួយខ្នាត់តូចដល់សហគមន៍មូលដ្ឋាន និងការសម្របសម្រួលក្នុងកិច្ចការស្រាវជ្រាវជាដើម។

ចំពោះបទពិសោធន៍ការងារវិញមុនចូលបម្រើការងារជាមន្ត្រីនៃគម្រោងរៀបចំដីធ្លីឈរលើមូលដ្ឋានសិទ្ធិមនុស្សនៅអង្គការសមាគមធាង​ត្នោង​ លោកក៏ធ្លាប់បម្រើការជា​​​អ្នកហាត់ការជំនួយការមេធាវី និងអ្នកហាត់ការផ្នែកសិក្សាស្រាវជ្រាវផងដែរ​ កាលពីឆ្នាំ២០១៣។ ក្រៅពីនេះលោកក៏ធ្លាប់ធ្វើជាបុគ្គលិករដ្ឋបាលនៅក្នុងក្រុមហ៊ុនឯកជន និងជាអ្នកស្មគ្រចិត្តចូលរួមកិច្ចការសង្គម និងនយោបាលចាប់តាំងពីឆ្នាំ២០១១​មក។

លោកស៊ាងមួយឡៃបានបញ្ចប់បរិញ្ញបត្រផ្នែកច្បាប់ពីសាកលវិទ្យាល័យមេគង្គកម្ពុជាក្នុងឆ្នាំ​២០១៤។

ជាការយល់ឃើញផ្ទាល់ខ្លួនរបស់លោក​ ”​ ការចេះស្តាប់គ្នាប្រកដោយបញ្ញា ភាពស្មោះត្រង់ ការគោរពផ្តល់តម្លៃ​មនុស្សប្រកបដោយមនោសញ្ចេតនា​ និងការអនុវត្តតាមគោលការណ៍ច្បាប់មិនមែនជាជាងតាមទម្លាប់​ ជាគុណតម្លៃនៃការកសាងសង្គមជាតិដែលប្រកបសន្តិភាពដោយពិតប្រាកដ”។

One thought on “យើងជានរណា

  1. d16 at h05:03m

    Sound interest in SHEARING AND GIVING PLACE

Comments