ការពង្រឹងសមត្ថភាពសំរាប់បុគ្គលិកអង្គការសមាគមធាងត្នោត

បុគ្គលិកអង្គការសមាគមធាងត្នោតបានរៀបចំវគ្គបណ្តុះបណ្តាលមួយ នៅថ្ងៃទី ២៨ ខែមេសា ក្នុងគោលបំណងបង្កើនចំណេះដឹងរបស់ពួកគេ នៃវិធីសាស្ត្រក្នុងការសរសេរប្លុក ឲ្យមានប្រសិទ្ធភាព ។ សមាជិកបុគ្គលិកគម្រោងចំនួន ២០នាក់ បានចូលរួមក្នុងគោលបំណងដើម្បីសិក្សាពីវិធីដ៏ប្រសើរបំផុត នៃការប្រើប្រាស់ ប្លុកស្ព៉ត និងការបង្កើតការបង្ហោះ ដែលនឹងទៅដល់ចម្រុះនៃទស្សនិកជន យ៉ាងទូលំទូលាយ ។

ការពង្រឹងសមត្ថភាពរបស់បុគ្គលិក មានគោលបំណងដើម្បីពង្រឹងជំនាញ នៃបុគ្គលិក ទាក់ទងនឹងបច្ចេកវិទ្យា រដ្ឋបាល និងភាពជាអ្នកដឹកនាំ ក៏ដូចជាអភិវឌ្ឍន៍ជំនាញថ្មី ចំពោះបច្ចេកវិទ្យាព័ត៌មានវិទ្យា និងការទំនាក់ទំនងតាមបែបទំនើប ។ លើសពីនេះទៅទៀត វគ្គបណ្តុះបណ្តាលទាំងនេះ ធ្វើឡើងដើម្បីអនុញ្ញាតឲ្យបុគ្គលិក ធ្វើឲ្យពង្រឹងវិធីសាស្ត្រក្នុងការស្រាវជ្រាវ ការធ្វើឱ្យប្រសើរឡើង ការតស៊ូមតិដោយសំអាងលើភស្តុតាងជាក់ស្តែង ហើយដើម្បីបង្កើនសុវត្ថិភាព និងសន្តិសុខទាំងនៅលើបណ្តាញអ៊ិនធ័រណិត និងមិននៅលើបណ្តាញអ៊ិនធ័រណិត ទាំងអង្គការសមាគមធាងត្នោត និងសកម្មជនសហគមន៍នៅក្នុងវិស័យទីក្រុង ។

Executive Director addresses staff

វត្តមានលោក​នាយកប្រតិបត្តិ

Learning how to use BlogSpot

ការរៀនអំពីការប្រើប្រាស់ប្លុកស្បត(Blogspot)

Practicing making a post

ការហ្វឹកហាត់ក្នុងការចុះផ្សាយអត្ថបទ

IMG_7172