វគ្គបណ្តុះបណ្តាលសហគមន៍បន្តនៅខែ មេសា

នៅថ្ងៃទី ២២ និង ២៧ ខែមេសា សមាគមធាងត្នោតបានបន្ត ជាមួយគម្រោងអាយស៊ីធី ។ គម្រោងនេះ មានទំនាក់ទំនងជាមួយ ដប់មួយសកម្មជនសហគមន៍ ដែលមកពីសហគមន៍ផ្សេងៗគ្នា នៃរាជធានីភ្នំពេញ ដោយការទទួលបានវគ្គបណ្តុះបណ្តាល ទៅលើជំនាញខាងបច្ចេកវិទ្យា ។ គោលបំណងនៃគម្រោងនេះ គឺដើម្បីពង្រឹងសហគមន៍ក្រីក្រនៅក្នុងទីក្រុង តាមរយៈសកម្មភាពរបស់គម្រោង ដោយការបង្រៀនជំនាញខាងបច្ចេកវិទ្យា និងប្រព័ន្ទផ្សព្វផ្សាយសង្គមជាមូលដ្ឋាន ក្នុងគោលបំណងលើកកំពស់សិទ្ធមនុស្សនៅប្រទេសកម្ពុជា ។

ក្នុងខែនេះ វគ្គបណ្តុះបណ្តាលបានផ្តោតសំខាន់ទៅលើ ការពង្រឹងចំណេះដឹងនៃអ្នកចូលរួមលើការស្វែងយល់ និងការប្រើប្រាស់ អក្សរខ្មែរយូនីកូដ លើកុំព្យូទ័រ និងទូរស័ព្ទឆ្លាតវៃ ។ វគ្គបណ្តុះបណ្តាលនេះ នឹងអនុញ្ញាតឲ្យសកម្មជនក្លាយជាការវាយអក្សរដែលមានភាពងាយស្រួល និងការផ្តល់ព័ត៌មានជាភាសាខ្មែរ ទៅដល់អ្នកអានជាច្រើននៅក្នុងប្រទេសកម្ពុជា ។

Hands on training

ការបណ្តុះបណ្តាល

Practicing Khmer Unicode

ការហ្វឹកហាត់ប្រើប្រាស់ពុម្ពអក្សរខ្មែរលើទូរស័ព្ទ

Receiving the smartphone

ការប្រគល់ទូរស័ព្ទដៃឆ្លាតវៃ

Powerpoint presentation on using Khmer Unicode

ឯកសារបទបង្ហាញនៃការប្រើប្រាស់ពុម្ពអក្សរខ្មែរ