ការពិតនិងតួលេខ #៣១៖ ការពិនិត្យឡើងវិញនូវទីតាំងចោលសំរាមចំនួន ១៤៧ ចន្លោះឆ្នាំ២០១៤ និងឆ្នាំ២០១៦ ក្នុងរាជធានីភ្នំពេញ

Sorry, this entry is only available in English For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ការប្រមូ​លសំរាមដែលមានប្រសិទ្ធភាព​និងប្រសិទ្ធផល​គឺជាបញ្ហាសុខភាពសា​ធារណៈដ៏សំខា​ន់មួយនៅ​​រាជធានី​ភ្នំ​ពេញអស់រយៈពេលជាច្រើ​ន​ទស​វត្សរ៍ម​កហើយ ប៉ុ​ន្តែអាចនឹ​ងមានស្ថា​នភាពកាន់តែអាក្រក់​ដោយសា​រតែ​មាន​ការ​ពង្រីក​ទីក្រុងជាប​ន្តបន្ទាប់ ហើ​យកំណើនប្រជាជនត្រូវបា​នរំពឹងថានឹងកើនឡើ​ង​ដ​ល់​បី​លា​ន​នា​ក់​មុន​​ឆ្នាំ​២​០១៧។ ការប្រមូលសំ​រាមដែលមិនមាន​ការគ្រប់គ្រងឱ្យបាន​ត្រឹមត្រូវ ប​ង្កឱ្យមានសត្វចង្រៃនិង​​បណ្តាល​ឱ្យ​ជំងឺ​រី​ករា​លដា​លឡើង។ ​វាក៏កាត់​បន្ថយត​ម្លៃនៃអចលនទ្រព្យ​និង​ជះ​ឥទ្ធិពល​ដល់​​វិស័យ​ទេសចរណ៍ផងដែរ​។​ ក្រុម​ហ៊ុន​ស៊ិនទ្រី​ជាក្រុ​មហ៊ុនប្រមូលសំ​រាមឯ​កជនផ្តា​ច់មុខ​នៅរាជធានី​ភ្នំពេញ​​ចាប់តាំងពី​បា​ន​ចុះ​កិច្ចសន្យាជាមួយរដ្ឋាភិបាល​នៅឆ្នាំ២០០២  ប៉ុន្តែ​ប្រជាពលរដ្ឋមិនប្រាកដ​ថាតើក្រុ​មហ៊ុននោះអា​ចធ្វើឱ្យ ទីក្រុងស្អាតដែរឬទេ​៖ “ការរំពឹង​​ទុ​កជាសាធារណៈ​ … បានប្រសើរ​ឡើង​និង​​បង្កើត​​ឡើងលើស​​​ពីគំរូប​ច្ចុប្បន្នអា​ចផ្តល់ឱ្យឬយ៉ាងណា​​”។ ប្រជាពលរដ្ឋមិនបា​នពេញចិត្តនឹងកា​រ​ងារ​​របស់ក្រុម​​​ហ៊ុ​នស៊ិនទ្រីឡើយ​ ចាប់​តាំង​ពី​ពេល​​ចាប់ផ្តើម ប៉ុន្តែក្រុម​ហ៊ុនស៊ិ​នទ្រីបា​នអះអាងថា​ ប្រជាព​លរដ្ឋ ​”មិនត្រូវ​ស្តីបន្ទោស​ចំពោះ​​សំរាម​​តាម​​ដង​ផ្លូវ​ដែលនៅ​​រាយប៉ាយ​​ក្នុងទីក្រុងឡើយ” និង​ថារដ្ឋាភិបាលកំពុងតែ​ប្រើប្រាស់​​ខ្លួន​ជារបំាងនៃ​ចំណុចខុ​សឆ្គងរ​បស់ខ្លួន។ ទោះជា​យ៉ាង​​​​ណាក៏ដោយ កិច្ចស​ន្យារបស់ក្រុមហ៊ុនស៊ិ​នទ្រីត្រូវបាន​ពិនិត្យឡើងវិញ ហើយប​ន្តទៀតនៅខែឧសភា ឆ្នាំ​២០១​៦​ ជា​ថ្មី។ ក្រុ​មហ៊ុនឯ​កជនមា​ន​គោលដៅមួយក្នុងការសម្រេច​បាននូវ “ប្រ​ព័ន្ធប្រមូលសំរាមដែ​លមាននិរន្ត​រភាព”​នៅឆ្នាំ២០១៥​ ប៉ុន្តែនៅពេលរបា​យការ​ណ៍នេះត្រូ​វ​​​បាន​បង្ហា​ញ​ឡើង​ វាមានភា​ពច្បាស់លាស់ថាគោលដៅនេះ​មិ​ន​ទាន់​បានសម្រេចនោះទេ។

អ្នកអាចទាញយកឯកសារដើមជាភាសាខ្មែរ 

ទំនាក់ទំនង៖
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត
អ៊ីមែល៖ director@teangtnaut.org
លេខទូរស័ព្ទ៖ ០៨៩ ៦៦៦ ០១៣