Human-Rights-Day

ទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ ២០១៤

Image from www.cija.ca

Image from www.cija.ca

ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅឆ្នាំ ២០១៤, មានប្រជាពលរដ្ឋ (រួមមានសិស្សនិស្សិត ព្រះសង្ឃ តំណាងសហគមន៍ និងអង្គការសង្គមស៊ីវិល) នឹងចូលរួមដើរក្បួនក្នុង រយៈពេល៥ ថ្ងៃ ទៅកាន់រាជធានីភ្នំពេញ។

នៅថ្ងៃទី 4 ខែធ្នូនេះអ្នកចូលរួមនឹងចាប់ផ្តើមចេញទៅពីចំណុច ប្រាំផ្លូវដាច់ដោយឡែក

(ផ្លូវជាតិលេខ ១, ផ្លូវជាតិលេខ ២, ផ្លូវជាតិលេខ ៥, ផ្លូវជាតិលេខ ៧, និងផ្លូវរតនគីរី) មានចម្ងាយ ប្រមាណ១០០គីឡូម៉ែតពីរាជធានីភ្នំពេញ។

ការដើរដង្ហែក្បួននេះនឹងចាប់ផ្តើមនៅព្រឹកបន្ទាប់នៅថ្ងៃទី ៥​ខែធ្នូ ដែលទីបំផុត ក្រុមទាំងប្រាំ នឹងជួបប្រជុំគ្នានៅថ្ងៃទី ១០ ខែធ្នូនៅរដ្ឋសភាដែលជាកន្លែងដែលពួកគេនឹងដាក់ញត្តិ។