free-the-7

សេចក្តីថ្លែងការណ៍រួម ៖ ក្រុមអង្គការសង្គមស៊ីវិលថ្កោលទោសចំពោះការចាប់ខ្លួន និងឃុំខ្លួនស្ត្រីបឹងកក់ ៧នាក់

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៤ យើង​ក្រុម​អង្គការសង្គម​ស៊ីវិល​មាន​រាយនាម​ខាងក្រោម​ថ្កោល​ទោស​ចំពោះការ​ចាប់ខ្លួន​​ ការ​ឃុំខ្លួន​ និង​ការ​ចោទប្រកាន់ទៅលើតំណាង​សហគមន៍បឹងកក់ចំនួន៧​រូប បន្ទាប់ពីការ​តវ៉ា​នៅ​ខាងក្រៅសាលាក្រុង​ភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤។

កាលពីថ្ងៃច័ន្ទ តំណាងសហគមន៍បឹងកក់ចំនួន​៧នាក់ត្រូវបានចាប់ខ្លួន​បន្ទាប់ពីធ្វើការ​តវ៉ា​នៅ​មុខ​សាលាក្រុង ដោយ​ចោទប្រកាន់ពីការលើក​ឡើងនូវ​​បញ្ហា​ប្រព័ន្ធលូបង្ហូរទឹកក្រោម​​ការ​គ្រប់គ្រង​របស់សាលា​ក្រុង​។ ​

ពីមុននៅ​តំបន់​ជិត​បឹងកក់ បាន​ទទួល​រងការ​លិចទឹកជាខ្លាំង​បន្ទាប់ពីប្រជាពល​រដ្ឋជិត​ ២០០០០នាក់ ត្រូវបាន​បណ្តេញ​ចេញ​ដោយ​បង្ខំពីទីនោះក្នុង​ឆ្នាំ២០០៨។ បន្ទាប់ពីជួល និង​ចាក់ដីលុប​បឹង​ដោយ​ក្រុម​ហ៊ុន​ ស៊ូកាគូអ៊ីន កម្មសិទ្ធិ​របស់លោក​ ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជាមក មាន​ការ​លិចទឹក​នៅ​ជុំវិញ​សហគមន៍​នោះកាន់តែខ្លាំង​ៗទៅ ដែលនាំឱ្យ​មាន​បញ្ហាសុខភាព និង​បង្កឱ្យ​មា​ន​ការ​ខូច​ខាតដល់ផ្ទះ​សម្បែង​ជា​ច្រើន​ខ្នង​ និង​អាជីវកម្ម​នៅ​ជុំវិញ​សហគមន៍​។

តំណាង​សហគមន៍​ចំនួន​៧រូប​ ត្រូវបានចាប់ខ្លួន​នៅ​ថ្ងៃទី១០ ខែវិច្ឆិកា​ រួមមាន​ ៖ អ្នក​ស្រីង៉ែត ឃុន, ទេព វន្នី, សុង​ ស្រីលាភ, គង់ ចន្ថា, ផាន់ ឈុនរ៉េត, ពួកគាត់ទាំងអស់​គ្នាពីមុន​​ធ្លាប់ត្រូវបានចាប់ខ្លួន​ និង​ចោទប្រកាន់ក្នុង​ឆ្នាំ២០១២ ជាការ​សង​សឹក​ទៅនឹង​សកម្ម​និយម​ដោយ​សន្តិវិធីរបស់ពួកគាត់ ព្រម​ទាំងអ្នក​ស្រី​ បូ ឆវី និង​ណង ស្រេងនោះផង។

លោក ​អ៊ី​ សារ៉ុម​ នាយកប្រតិបត្តិអង្គការសមាគមធាងត្នោត មាន​ប្រសាសន៍ថា “​ការ​ចាប់ខ្លួន​ ការ​ចោទប្រកាន់ និង​ការកាត់ទោស​ទៅលើ​តំណាង​សហគមន៍​បឹងកក់ មិន​បាន​ដោះស្រាយ​បញ្ហា​អ្វី​បាន​នោះទេ ផ្ទុយ​ទៅវិញ ករណីនេះនឹង​កាន់តែធ្វើ​ឱ្យសហគមន៍​អន្ត​រជាតិបានដឹង និង​កាន់តែបង្កើន​សាមគ្គីដើម្បី​បុព្វ​ហេតុ​នោះ។ រដ្ឋាភិបាលត្រូវធ្វើឱ្យ​ប្រាកដថា សំណើរបស់ប្រជាពល​រដ្ឋ​បានលើក​ឡើង​តាម​រយៈការ​តវ៉ា​ដោយ​សន្តិវិធី គួរតែត្រូវបានដោះស្រាយ”។ ​

បន្ទាប់ពីត្រូវឃុំខ្លួន​ពេញមួយយប់នៅ​ទីស្នាក់ការកណ្តាលនគរបាល​ចរាចរភ្នំពេញ តំណាង​សហគមន៍ទាំង​៧រូបនោះ ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានីភ្នំពេញនៅ​ព្រឹក​ថ្ងៃទី១១ ខែវិច្ឆិកា​ ពួកគាត់ត្រូវ​បាន​សាកសួរ​ដោយ​ព្រះរាជអាជ្ញា សៀង​ សុខ​។ បន្ទាប់ពីការ​សាកសួរ​ ព្រះរាជអាជ្ញា​បាន​ចោទប្រកាន់​តំណាងសហគមន៍ទាំងនោះពីបទរារាំង​ចរាចរសាធារណៈ (មាត្រា ៧៨​ នៃច្បាប់ស្តីពីចរាចរផ្លូវគោក)។​

បន្ទាប់ពីការ​សាកសួរ​ លោក សៀង សុខ បាន​ធ្វើការ​ចោទប្រកាន់ភ្លាមៗ​នៅ​​សាលាដំបូង​រាជធានីភ្នំពេញ​ ដោយ​ពុំមាន​ការ​ស៊ើបអង្កេតណាមួយនោះទេ។ ការ​ជំនុំជម្រះ​នេះ​ដឹក​នាំ​ដោយ​ប្រធាន​ចៅក្រម​ ម៉ុង មុនីសោភា បាន​ចាប់ផ្តើម​នៅ​ម៉ោង ៣:៣០នាទីល្ងាច​ ថ្ងៃទី១១ ខែវិច្ឆិកា នៅរយៈពេលមិន​ដល់​៥ម៉ោង​ផង​ បន្ទាប់ពីតំណាងសហគមន៍ទាំង​៧រូបនោះ ត្រូវបាន​ព្រះរាជ​អាជ្ញាសាកសួរ​ និង​ធ្វើ​ការចោទប្រកាន់។ នៅម៉ោង​៦ល្ងាច តំណាងសហគមន៍ទាំង​៧នាក់ ត្រូវបាន​ចោទប្រកាន់ដោយ​តុលាការ​ និង​ទទួល​ទោសជាប់​ពន្ធនាគារ​អប្បបរមាម្នាក់ៗមួយឆ្នាំ និង​ពិន័យជាប្រាក់ចំនួន ៥០០ ដុល្លាក្នុង​ម្នាក់ៗ។

អ្នកនាង​ ណាលី ពីឡូក នាយិកាប្រតិបត្តិ អង្គការសម្ព័ន្ធខ្មែរជំរឿន​ និង​ការ​ពា​រសិទ្ធិ​មនុស្ស ​(លីកាដូ) មាន​ប្រសាសន៍ថា “នេះ​បង្ហាញ​ជា​ថ្មីម្តងទៀត​ពីប្រព័ន្ធតុលាការ​ ត្រូវបាន​គេ​បន្តបំពាន​ ក្នុង​គោល​បំណង​ដើម្បីគំរាម​កំហែងសកម្ម​ជន ​ដោយ​កង្វះ​គណនេយ្យភាពទាំង​ស្រុង។ ការ​ចាប់​ខ្លួន​តំណាង​សហគមន៍ទាំង​៧រូប​ នៅថ្ងៃនេះ គឺជា​ការ​គួរឱ្យ​ព្រួយបារម្ភខ្លាំង​ ជា​ពិសេស ​​នៅពេល​ពិនិត្យ​មើល​ទៅលើ​អង្គ​ហេតុ​ ដែល​មាន​តំណាង៥រូប​ក្នុង​ចំណោម​ពួកគេ ត្រូវបាន​ដាក់ពន្ធនាគារ​កាលពី​មុន​ ដោយ​សារ​តែភាពសកម្ម​និយម​ដោយ​សន្តិវិធីរបស់ពួកគេ​”។

ក្រុម​អង្គការ​សង្គមស៊ីវិល​រាយនាម​ខាង​ក្រោម​ យល់ព្រម​គាំទ្រ​សេចក្តីថ្លែងការណ៍​នេះ ៖


1. Banteay Srey Community (BS) 

2. Boeung Kak Lake Community (BKL) 

3. Borei Keila Community (BK) 

4. Building Community Voices (BCV) 

5. Building and Wood Workers Trade Union Federation of Cambodia (BWTUC) 

6. Cambodia’s Independent Civil Servants Association (CICA) 

7. Cambodian Center for Human Rights (CCHR) 

8. Cambodian Center for Independent Media (CCIM) 

9. Cambodian Committee for Women (CAMBOW) 

10. Cambodian Food and Service Worker Federation (CFSWF) 

11. Cambodian Human Rights Action Committee (CHRAC) 

12. Cambodian Human Rights and Development Association (ADHOC) 

13. Cambodian Independent Teachers Association (CITA) 

14. Cambodian Labour Confederation (CLC) 

15. Cambodian League for the Promotion and Defense of Human Rights (LICADHO) 

16. Cambodian NGO Committee on CEDAW (NGO-CEDAW) 

17. Cambodian Youth Network (CYN) 

18. Coalition of Cambodian Apparel Workers Domestic Unions (C.CAWDU) 

19. Coalition of Cambodian Farmer Community (CCFC) 

20. Community Legal Education Centre (CLEC) 

21. Community Peace-Building Network (CPN) 

22. Equitable Cambodia (EC) 

23. Farmers Association for Peace and Development (FAPD) 

24. Gender and Development for Cambodia (GADC) 

25. Housing Rights Task Force (HRTF) 

26. Independent Democracy of Informal Economy Association (IDEA) 

27. Neutral and Impartial Committee for Free and Fair Election in Cambodia (NICFEC) 

28. Sahmakum Teang Tnaut (STT) 

29. Thmor Kol Community (TK) 

30. The NGO Forum on Cambodia

For more information, please contact:

• Mr. Chan PuthiSak, Boeung Kak Representative, 012-910-023 (Khmer only) 

• Mr. Am Sam Ath, LICADHO Technical Coordinator, 012-327-770 

• Ms. Chay Kimhorn, Borei Keila Representative, 017-522-303 (Khmer only)

Download full statement in English