វគ្គសិក្សាការរៀបចំផែនការដីធ្លី៖ ការដាក់បញ្ចូលប្រជាជនទៅក្នុងចំណុចស្នូលនៃការរៀបចំផែនការដីធ្លី

អង្គការភីពផលអ៊ីននីត (PIN) អង្គការសមាគមធាងត្នោត ​(STT) និង ​អង្គការទិន្នន័យអំពីការអភិវឌ្ឍ (ODC) បានសហការគ្នា រៀបចំបើកវគ្គសិក្សាអំពីការរៀបចំផែនការដីធ្លី (Spatial Planning Lab)៖​​​ ការដាក់បញ្ចូលប្រជាជនទៅក្នុងចំណុចស្នូល នៃការរៀបចំផែនការដីធ្លី​។ វគ្គសិក្សា​នេះត្រូវបានរៀបចំឡើងដើម្បីផ្តល់បទពិសោធន៍​គ្រប់ជ្រុងជ្រោយ​ដល់និស្សិត ក្នុងការរៀបចំផែនការប្រើប្រាស់ដីនាពេលអនាគត និងដើម្បីលើកទឹកចិត្តនិស្សិតឲ្យចេះប្រើប្រាស់ផ្នែកទ្រឹស្តី និង​ការអនុវត្តរួមគ្នាជាក់ស្តែង។​​ វគ្គនេះនឹងរួមចំណែក​ពង្រឹងនិងពង្រីកចំណេះដឹងដល់និស្សិត ជាពិសេស​លើការធ្វើផែនការរៀបចំដីធ្លី ដោយដាក់បញ្ចូលប្រជាជន និងសិទ្ធិរបស់ពួកគាត់ទៅក្នុងចំណុចស្នូលនៃដំណើរការរៀបចំផែនការដីធ្លី។ វគ្គសិក្សាការរៀបចំផែនការដីធ្លីមានរយៈពេល១៥​​សប្តាហ៍ (ចាប់ផ្តើមពីខែមេសា​ ឆ្នាំ២០១៥) នៅរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៨ ដល់ ១១ព្រឹក (សូមពិនិត្រកាលវិភាគ​) នៅ Development Innovations។

វគ្គសិក្សានេះចែកចេញជា៣ផ្នែក ក្នុងនោះមាន៖

១. វគ្គសិក្សាប្រព័ន្ធព័ត៌មានភូមិសាស្រ្ត (GIS)*​: ការអនុវត្តក្នុងការធ្វើផែនទី ដោយផ្អែកលើទិន្នន័យ បើកទូលាយ​​ ព័ត៌មានពីអ៊ិនធើណែត និងប្រព័ន្ធព័ត៌មានភូមិសាស្រ្ត ចំនួន៧ ផ្នែក

២. វគ្គសិក្ខាសាលាស្តីពីការរៀបចំផែនការដីធ្លី** ចំនួន ៨ ផ្នែក

៣. ផ្នែកផ្តល់ការប្រឹក្សាលើបច្ចេកទេសនៃប្រព័ន្ធព័ត៌មានភូមិសាស្រ្តនិងការសិក្សាស្រាវជ្រាវ

និស្សិតដែលបានចូលរួមយ៉ាងសកម្មនៅក្នុងផ្នែកទី១ និងទី២ នឹងទទួលបានវិញ្ញាបនប័ត្រ​បញ្ជាក់ការបញ្ចប់វគ្គបណ្តុះបណ្តាលការរៀបចំផែនការដីធ្លី។

 

ការដាក់ពាក្យចូលរៀន

​​វគ្គការរៀបចំផែនការដីធ្លី នឹងទទួលនិស្សិតអោយចូលរៀនចំនួន ៣០នាក់។  និស្សិតដែលមានចំណាប់អារម្មណ៍ សូមបំពេញសំណុំបែបបទចុះឈ្មោះសិក្សា ដោយភ្ជាប់ជាមួយនូវប្រវត្តិរូប (CV) ហើយផ្ញើទៅកាន់ contact.spatialplanninglab@gmail.com អោយបានមុនថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៥។ និស្សិតនារី ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ។ ប្រសិនបើអ្នកមានសំណួរបន្ថែមទៀត សូមទាក់ទងមក ក្រុមការងារ វគ្គការរៀបចំផែនការដីធ្លី តាមរយៈ អាសយដ្ឋានអ៊ីមែលខាងលើ ឬលេខទូរស័ព្ទ ០១២ ៣៣៣ ២៦០។

 

កាលវិភាគ

រាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨ ដល់ ១១​ ព្រឹក នៅ Development Innovations

កាលបរិច្ឆេទ ផ្នែក វគ្គសិក្សា គ្រូបង្រៀន
សប្តាហ៍ទី ១ Lecture វគ្គរៀបចំផែនការប្រើប្រាស់ដីដើម្បីឆ្លើយតបទៅនឹងហានិភ័យគ្រោះមហន្តរាយ PIN
សប្តាហ៍ទី ២ GIS Lab កម្មវិធីគូសផែនទីតាមរយៈកម្មវិធីប្រភពបើកចំហនិងឥតគិតថ្លៃ ODC
សប្តាហ៍ទី ៣ Lecture ការវាយតម្លៃគ្រោះថ្នាក់ ភាពងាយរងគ្រោះ និងសមត្ថភាពតាមបែបចូលរួម PIN
សប្តាហ៍ទី ៤ GIS Lab កម្មវិធីគូសផែនទី​ ODC Mapping Kit និង​លំហាត់ ODC
សប្តាហ៍ទី ៥ Lecture ការរៀបចំផែនការដីធ្លី និងបម្រែបម្រួលអាកាសធាតុ PIN
សប្តាហ៍ទី ៦ GIS Lab លំហាត់អំពីការរៀបចំផែនការប្រើប្រាស់ដីដើម្បីឆ្លើយតបទៅនឹងហានិភ័យ និងគ្រោះមហន្តរាយ ODC
សប្តាហ៍ទី ៧ Lecture យេនឌ័រ ​និងការរៀបចំផែនការដីធ្លី PIN
សប្តាហ៍ទី ៨ GIS Lab លំហាត់អំពីយេនឌ័រ ​និងការរៀបចំផែនការដីធ្លី ODC
សប្តាហ៍ទី ៩ Lecture សំឡេងទីក្រុងកម្ពុជា៖ ការរៀបចំផែនទីទីក្រុងភ្នំពេញបែបចូលរួម STT
សប្តាហ៍ទី ១០ GIS Lab ការធ្វើផែនទីដែលដាក់ឱ្យមានការចូលរួមដោយប្រើ​​ FieldPaper និង​​​ Jane​ Goodall‘s  Roots  & Shoots ODC
សប្តាហ៍ទី ១១ Lecture ការរៀបចំផែនការដីធ្លីរួមបញ្ចូល ខុសពីការតាំងទីលំនៅជាថ្មី STT
សប្តាហ៍ទី ១២ GIS Lab ការធ្វើផែនទីកាលប្បវត្តិដោយប្រើកម្មវិធីបង្កើតផែនទីនៅលើបណ្ដាញអ៊ិនធើណែត ODC
សប្តាហ៍ទី ១៣ Lecture លំហាត់៖ កិច្ចការវាលនៅក្នុងសហគមន៏ក្រីក្រក្នុងរាជធានីភ្នំពេញ PIN, STT, ODC
សប្តាហ៍ទី ១៤ GIS Lab វិភាគទិន្នន័យដែលបានពីការងារចុះវាលក្នុងសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ ODC
សប្តាហ៍ទី ១៥ Lecture បទបង្ហាញរបស់និស្សិត និងកម្មវិធីចែកវិញ្ញាបនប័ត្រ PIN, STT, ODC

 

* វគ្គសិក្សាប្រព័ន្ធព័ត៌មានភូមិសាស្រ្ត (GIS) ដែលអនុវត្តកម្មវិធីដោយ អូឌីស៊ី (ODC) ទទួលបានការឧបត្ថម្ភពី គម្រោងគាំទ្រព្រៃឈើ និងជីវៈចម្រុះ របស់ Winrock និងទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ។

 

** សិក្ខាសាលាផែនការរៀបចំដីធ្លី គឺជាផ្នែកមួយនៃគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្ស របស់អង្គការភីន (PIN) និងអង្គការសមាគមធាងត្នោត (STT) ដែលបានទទួលមូលនិធិពី សហគមន៏អឺរ៉ុប (EU) និងទីភ្នាក់ងារអភិវឌ្ឍប្រទេសឆែក (CDZ) ។