សិក្ខាសាលារយៈពេល ៣ថ្ងៃ ស្តីពី “ការរចនាប្លង់សម្រាប់សហគមន៍ក្រីក្រក្នុងទីក្រុង”

អង្គការសមាគមធាងត្នោត​ បានរៀបចំសិក្ខាសាលាប្រចាំឆ្នាំសម្រាប់សិស្ស និស្សិតផ្នែកស្ថាបត្យកម្មមកពីសាកលវិទ្យាល័យរដ្ឋ និង​ឯកជននានានៅកម្ពុជាចូលរួម ដោយផ្តោតលើរបកគំហើញសហគមន៍ ការអន្តរាគមន៍ដើម្បីទទួលបានសិទ្ធិលំនៅដ្ឋានសមរម្យ និង​ការអភិវឌ្ឍន៍ចិរកាល។ សិក្ខាសាលានេះនឹងបង្ហាញសិក្ខាកាមពីតថភាពជីវិតនៅតាមសហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ និង​លើកទឹកចិត្តពួកគាត់ឱ្យ​ប្រើប្រាស់ជំនាញរបស់ខ្លួនដើម្បីដោះស្រាយបញ្ហាប្រឈមនានា។

សិក្ខាសាលានេះ នឹងបង្ហាញពីដំណើរទស្សនៈកិច្ចរួមគ្នាចុះទៅសហគមន៍ និងការធ្វើការងារជាក្រុមដឹកនាំដោយបុគ្គលិករបស់អង្គការសមាគមធាងត្នោត។ សិស្ស និស្សិត នឹងធ្វើការដោយផ្ទាល់ជាមួយតំណាងសហគមន៍ក្រីក្រនានាក្នុងទីក្រុងដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សហគមន៍ និងធ្វើការរចនាប្លង់ (ផែនការដោយឡែក) ដើម្បីដោះស្រាយបញ្ហានានា។ បន្ទាប់ពីចូលរួមសិក្ខាសាលារយៈពេល​៣ថ្ងៃ សិក្ខាកាមនឹងអាចបង្កើត និងបង្ហាញនូវសំណើចុងក្រោយរបស់ពួកគេទៅដល់ប្រជាសហគមន៍​ អង្គការមិនមែនរដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន។ បន្ទាប់មកប្លង់ដែលបានរចនាល្អបំផុតចំនួន៣នឹងត្រូវផ្តល់រង្វាន់ជូន ហើយនឹងត្រូវបានដាក់បង្ហាញនៅតាមសហគមន៍។