កាលពីព្រឹកថ្ងៃទី៧ ខែមិនា កន្លងមកនេះ សហគមន៍បឹងកក់បានមូលមតិគ្នាប្រារព្ធពិធីបុណ្យនារីអន្តរជាតិមុនមួយថ្ងៃដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខាងមុខនេះ។ ក្នុងនោះមានបណ្តាសហគមន៍នានាបានមកចូលរួម ប្រហែលជាជាង១០០នាក់ ដើម្បីទាមទារឲ្យដោះលែងអ្នកស្រី ទេព វន្នី ដែលកំពុងជាប់ទោសក្នុងគុកព្រៃស។ សហគមន៍បានស្នើសុំកាដូមួយពីសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់ថ្ងៃបុណ្យសិទ្ធិនារីអន្តរជាតិនេះ។ កាដូមួយនោះ គឺជាការសុំអោយដោះលែងអ្នកស្រីទេព វន្នី។ ស្របពេលជាមួយគ្នានេះ តំណាងសហគមន៍មួយចំនួនក៏បានឡើងមកបង្ហាញពីកង្វល់របស់ពួកគេទាក់ទងនឹង ការបាត់បង់ដីធ្លីរបស់ពួកគេផងដែរ។






