កម្រង​រូបភាព៖ ពិធីរំលឹកខួប១ឆ្នាំនៃការជាប់ពន្ធនាគាររបស់អ្នកស្រី ទេព វន្នី

ការអុជទៀន​រំឭកដល់​ខួប​មួយឆ្នាំនៃ​ការ​ឃុំ​ខ្លួនអ្នកស្រី​ ទេព វន្នី។​ Vantha/ STT

នៅល្ងាចថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៧ ប្រជាពលរដ្ឋសហគមន៍បឹងកក់ បានរៀបចំពិធីខួបមួយឆ្នាំនៃការ​ឃុំខ្លួន​យ៉ាងអយុត្តិធម៌​លើ​អ្នកស្រី​ ទេព វន្នី​។ ក្នុងពីធីនោះក៏ មានការចូលរួមពីលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅកម្ពុជា​ និងមន្ដ្រីអង្កការសង្គមស៊ិវិល ជាតិ និងអន្តរជាតិជាច្រើននាក់ផងដែរ។  ពិធីនេះរៀបចំបែបសាសនា ដោយ​មានព្រះសង្ឃសូត្រធម៌  និងមានការបង្ហោះប៉ោងប៉ោងជាមួយរូបអ្នកស្រី អ្នកស្រី ទេព វន្នី និងពាក្យស្លោកទាមទារឲ្យដោះលែងអ្នកស្រី ទេព វន្នី៕