(Khmer) អេនជីលីណា ជូលី អ្នកការពារសិទ្ធិមនុស្សដ៏ឆ្នើម

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

អេនជីលីណា ជូលី មិនត្រឹមតែជាតួរកុនដ៏ល្បីល្បាញម្នាក់ប៉ុណ្ណោះទេ អ្នកស្រីក៏ជាសកម្មជនការពារសិទ្ធមនុស្សដ៏សកម្មម្នាកផងដែរ។ ជូលី បានចូលរួមសកម្មភាពយុត្តិធម៌សង្គមទាំងនោះ ចាប់តាំងពីនាងបានមកដល់ប្រទេសកម្ពុជា​ នៅក្នុងឆ្នាំ២០០០ ក្នុងគោលបំណងផលិតរឿង Tomb Raider។

អ្នកស្រី បានក្លាយជាឧត្តមស្នងការរបស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា UNHCR និងក្លាយជាឯកអគ្គរដ្ឋទូតសុឆន្ទៈ និងត្រូវបានតំឡើងថានៈជាបេសកជនពិសេសទៀតផង។ ក្នុងនាមជាឯកអគ្គរដ្ឋទូតសុឆន្ទៈម្នាក់ ជូលីត្រូវបានគេស្គាល់តាមសកម្មភាពតស៊ូមតិប្រឆាំងទាមទារឲ្យបញ្ឈប់អំពើហិង្សាទៅលើកុមារនិងស្ត្រីក្នុងតំបន់ដែលមានជំលោះ និងជាពិសេសតាមរយៈការថតរឿងដ៏ល្បីរបស់នាង គឺ In the Land of Blood and Honey។

បន្ទាប់ពីបានជួប ប្រេដ ភីត ប្តីរបស់នាងនៅឆ្នាំ២០០៥ អ្នកទាំងពីរបានចាប់ផ្តើមបង្កើតមូលនិធិ Maddox Jolie-Pitt ទុកជាកិត្តិយសនៃកូនប្រុសចិញ្ចឹមរបស់ពួកគេ Maddox និងប្រទេសកម្ពុជា។ តាមរយៈសប្បុរសធម៌មួយនេះ ពួកគេបានបរិចាកប្រាក់រាប់លានដុល្លារសម្រាប់បុព្វហេតុមនុស្សធម៌ជុំវិញពិភពលោក។

05-02-jolie