Thursday, March 28, 2024
Latest:

ការសិក្សាពីផែនការអភិវឌ្ឍន៍ឡើងវិញជាមួយប្រជាសហគមន៍

នៅថ្ងៃទី​២ និង៣ ខែមិនាឆ្នាំ២០១៧ ប្រជាពលរដ្ឋដែលជាប្រជាសហគមន៍ទាំងប្រាំបីនៃភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវបានចូលរួមពិភាក្សាជាមួយទីប្រឹក្សាមកពីក្រុមហ៊ុនបៀឌីង ទ្រូស អ៊ឺនធឺណេសសិនណល់( Building Trust International) ដោយមានការសម្របសម្រួលពីអង្គការអ្នកអនុវត្តគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្សដំណាក់កាលទី២។

គោលបំណងនៃការពិភាក្សានេះគឺដើម្បីសិក្សាក៏ដូចជាចង់ប្រមូលគំនិតរបស់អ្នកចូលរួមប្រជុំក្នុងការជ្រើសរើសនូវផែនការអភិវឌ្ឍមួយសម្រាប់ពេលអនាគតដែលពួកគាត់ចង់បានតាមរយៈនូវការផ្តល់ជម្រើសបួនឱ្យពួកគាត់ជ្រើសរើសដូចជា៖ (ទី១) ការរក្សាស្ថានភាពសហគមន៍របស់គេឱ្យនៅដដែលដោយមិនធ្វើអ្វីទាំងអស់​ (ទី២) ការផ្លាស់ប្តូរទៅទីតាំងថ្មី (ទី៣) ការផ្តល់ជាសំណង់ និង​ (ទី៤) ការអភិវឌ្ឍឡើងវិញនៅនឹងកន្លែង។ បើតាមការគិតរបស់អ្នកចូលរួមពួកគាត់មានការចង់បានខុសៗគ្នា មានទាំងជម្រើសទី១ ទី២ ទី៣ និងទី៤។​ ទោះបីយ៉ាងណា អ្នកចូលរួមភាគច្រើនជ្រើសរើសយកជម្រើសទី៤គឺមានច្រើនជាងគេ ពោលគឺពួកគាត់ចង់បានការអភិវឌ្ឍនៅនឹងកន្លែង។

បន្ថែមពីនេះការពិក្សាក៏មានការសួរយោបល់ពីទិដ្ឋភាពទូទៅនៃការរចនាអាគារទៅតាមការចង់់បានរបស់ពលរដ្ឋដែរ ដូចជា ចំនួនជាន់នៃអាគារ ព័ណ៌ ការរចនា លំហរបៃតង់ ការស្ថាបនាសួនច្បារសាធារណៈជាដើម។

សូមបញ្ជាក់ថាផែនការអភិវឌ្ឍឡើងវិញគឺជាផ្នែកមួយនៃគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្សដំណាក់កាលទី២ ដែលមានគោលបំណង់ចូលរួមជាមួយរដ្ឋាភិបាលក្នុងការរៀបចំដីក្រុងសម្រាប់ថ្ងៃអនាគត់ដែលឈរលើមូលដ្ឋានសិទ្ធិមនុស្ស ច្បាប់នៃកម្ពុជា និងសេចក្តីត្រូវការប្រជាពលរដ្ឋជាមូល​ដ្ឋានក្នុងរការរចនានូវប្លង់អាគារ និងហេត្ថារចនាសម្ព័ន្ធផ្សេងៗ ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រកបដោយនិរន្តរភាពស្របតាមគោលនយោបាលឈ្នះៗរបស់រដ្ឋាភិបាល។

គម្រោងនេះទទួលមូលនិធិពីសហគមន៍អឺរ៉ុប និងសហប្រតិបត្តិការសាធារណៈរដ្ឋឆែក ដោយអនុវត្តដោយអង្គការសមាគមធាងត្នោត អង្គការភីពផលអ៊ីននីត អង្គការអភិវឌ្ឍស្រ្តីក្រីក្រក្នុងទីក្រុង និងវិទ្យាស្ថានបើកទូលាយ។