(Khmer) សន្យាជួយដោះស្រាយជម្លោះដីធ្លីទៀតហើយ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះ ពលរដ្ឋជាង១០០នាក់មកពីខេត្តកោះកុងដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនចំនួនពីរនៅខេត្តកោះកុងបាននាំគ្នាមកដាក់ញ្ញាត្តិនៅ ទីស្ដីការគណៈរដ្ឋមន្ត្រី នឹងសហភាពអ៊ឺរ៉ុបដោយសុំឲ្យស្ថាប័នទាំងនោះជួយដោះស្រាយជម្លោះដ៏រាំរ៉ៃដែលអូសបន្លាយជាង១០ឆ្នាំមកហើយ។

មេធាវីតំណាងរដ្ឋាភិបាល និងជាទីប្រឹក្សារបស់រដ្ឋាភិបាល លោកប៉ាល់ ចន្ទតារា និយាយថា៖ ខុទ្ទកាល័យនាយករដ្ឋមន្ត្រីបានដាក់លិខិតអន្តរាគមន៍ជូន ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង រៀបចំដែនដី នគរូបនីកម្ម និងសំណង់ ពិនិត្យនឹងដោះស្រាយ ជូនប្រជាពលរដ្ឋហើយ ។

ប្រជាពលរដ្ឋ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនកោះកុងស៊ូហ្គ័រ និងកោះកុងផ្លេនថេសិន អ៊ិនដាស្រ្ទី មានចំនួន១៤៧គ្រួសារ លើផ្ទៃដីសរុប ៧៨២,១៦ ហិចតា ស្ថិតនៅក្នុងស្រុកបុទុមសាគរ ស្រុកស្រែអំបិល និង ភូមិតាធង ភូមិព្រះអង្គកែវ ឃុំដងពែង ភូមិត្រពាំងកណ្ដាល ភូមិជីខ ឃុំជីខលើ ឃុំជីខក្រោម ភូមិព្រែកជិក ភូមិកណ្ដាល ឃុំកណ្ដាល ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនេះបានកើតឡើងតាំងពីឆ្នាំ២០០៦មកម្លេះ។

អ្នកស្រី ផាវ ញឹង បានប្រាប់ថា ការឡើងមកដាក់ញ្ញាត្តិនេះ ក៏ព្រោះតែពួកគេបានព្យាយាមដាក់ញ្ញាត្តិនៅស្ថាប័នរដ្ឋមួយចំនួនរួចហើយ តែគ្មានការឆ្លើយតបណាមួយនោះឡើយ។ ពួកគេធ្លាប់បានឡើងមកដាក់ញ្ញាត្តិនៅក្រសួងកសិកម្មផងដែរ តែត្រូវបានមន្ត្រីក្រសួងបានចោទប្រជាពលរដ្ឋវិញថាជាអ្នកយកដីក្រុមហ៊ុនទៅវិញ។

គិតត្រឹមថ្ងៃទី៤នេះ គឺមានរយៈពេលបីសប្តាហ៍ហើយដែលប្រជាពលរដ្ឋកោះកុងមកតវ៉ារឿងទំនាសដីធ្លីនេះ ហើយពលរដ្ឋទាំងនោះអះអាងថា នឹងនៅតែបន្តរការតវ៉ារហូតមានដំណោះស្រាយ៕