Thursday, February 22, 2024
Latest:

គម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្ស

នៅព្រឹកថ្ងៃទី១០ ខែកុម្ភះ អង្គការសមាគមធាងត្នោត ភីពផលអ៊ីននីត វិទ្យាស្ថានបើកទូលាយ និងអង្គការអភិវឌ្ឍន៍ស្ត្រីក្រីក្រក្នុងទីក្រុង បានរៀបចំវគ្គផ្សព្វផ្សាយពីសកម្មភាពគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្សដល់អាជ្ញាធរមូលដ្ឋាន ក្នុងសង្កាត់ចាក់អង្រែលើ។
គោលបំណងនៃការធ្វើបទបង្ហាញនេះ គឺដើម្បីស្វែររកការសហការណ៍ និងជូនដំណឹងអំពីគម្រោងដែលមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍ទីតាំងរបស់គេ។

គម្រោរៀបចំដីធ្លីនិងសិទ្ធិមនុស្សជាគម្រោងបីឆ្នាំដែលមានទីតាំងគោលដៅក្នុងតំបន់ច្រាំងចំរេះ និងបឹងទំពុន ក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងសុវត្ថិភាពដីធ្លីដល់ក្រុមប្រជាពលរដ្ឋដែលងាយរងគ្រោះក្នុងបញ្ហាដីធ្លី ហើយដែលទទួលមូលនិធិពីសហគមន៍អឺរ៉ុប និងទីភ្នាក់ងារអភិវឌ្ឍន៍របស់សាធារណៈរដ្ឋឆេក។