តុលាការកំពូលពន្យាពេលប្រកាសសាលដីការលើបណ្តឹងសកម្មជនបឹងកក់​

Mrs. Tep vanny is at court’s waiting room.

នៅព្រឹកថ្ងៃទី ១៨ ខែមករានេះ តុលាការកំពូល បានលើកពេលប្រកាសសាលដីការលើបណ្តឹងសុំនៅក្រៅឃុំរបស់ លោកស្រី ទេព វន្នី តំណាងប្រជាសហគមន៍បឹងកក់ទៅថ្ងៃទី ២៥ មករា ២០១៧ ខាងមុខវិញ ដែលពាក់ព័ន្ធទៅនឹងសំណុំរឿងប្រើអំពើហិង្សានៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៣ មីនា ឆ្នាំ ២០១៣ ។

ប្រជាសហគមន៍បឹងកក់ប្រមាណ៤០នាក់ បានមកជួបជុំគ្នានៅខាងក្រៅតុលាការកំពូល ស្រែកទាមទារអោយតុលាដោះលែង រួមទាំងលើកបដា រូបលោកស្រីព្រោងព្រាត។

ប្រជាសហគមន៍ បាននិយាយថា៖ ករណីកាលពីថ្ងៃទី ១៣ មីនា ឆ្នាំ ២០១៣ អាជ្ញាធរជាអ្នកប្រើហិង្សាលើពួកគាត់។ ពួកគាត់សង្ឈឹមតុលាការកំពូលជួយលាងជម្រះកំអែលពុករលួយ និងភាពអយុត្តិធម៌របស់តុលាការដំបូង។

លោកស្រី ទេព វន្នី ត្រូវបានជាប់ពន្ធធនាគារជាច្រើនសារមកហើយទាក់ទង់នឹងជម្លោះដីធ្លីនៅតំបន់បឹងកក់។

«ការធ្វើទារុណកម្មញាំញីមកលើពួកខ្ញុំនេះ វាច្រើនលើច្រើនសារមកហើយជាពិសេសនាងខ្ញុំជាប់គុក៣ដងមកហើយ នាងខ្ញុំមិនដែលស្គាល់អ្វីទៅដែលហៅថាជាយុត្តិធម៌នៅឡើយទេ ចឹងសូមមេត្តាកុំយករូបនាងខ្ញុំដែលជាស្ត្រីទន់ខ្សោយម្នាក់ យកទៅធ្វើជាទាសកររបស់អស់លោកអោយសោះ»។

អ្នកស្រី ប៉ូវ សោភា ថ្លែងថា៖ «លោកស្រី ទេព វន្នីគឺជាជនរងគ្រោះពីប្រព័ន្ធតុលាការ នឹងពីការអភិវឌ្ឍន៍ ចឹងនៅថ្ងៃទី២៥ តុលាការកំពូលគួរតែអោយគាត់នៅក្រៅឃុំ ជួបជុំក្រុមគ្រួសារគាត់វិញ» ។

អ្នកស្រីត្រូវបានដឹកបញ្ជូនតាមរថយន្តទៅកាន់ពន្ធធនាគារព្រៃសវិញបន្ទាប់ពីជំនុំជម្រះរួច៕