តុលាការកំពូល នឹងប្រកាសសាលដីការសំណុំរឿងសកម្មជនបឹងកក់នៅខែក្រោយ

Mrs. Tep vanny is at court’s waiting room.

 

តុលាកាកំពូលបានសម្រេចប្រកាលសាលក្រមនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីបើកសវនាការជំនុំជម្រះនាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា នេះ លើបណ្ដឹងជំទាស់របស់សកម្មជនដីធ្លីតំបន់បឹងកក់ ក្នុងសំណំរឿងហឹង្សាកាលពីឆ្នាំ២០១១។​

សកម្មជនទាំង៤ រួមមានអ្នកស្រី ទេព វន្នី អ្នកស្រីគង់ ចន្ថា អ្នកស្រី បូ ឆវី និងអ្នកស្រី ហេង មុំ ត្រូវបានសាលា​ឧទ្ធរណ៍​​សម្រេច​តម្កល់​សាលក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដែល​​ផ្ដន្ទា​ទោស​ ដាក់​ពន្ធនាគារ​ម្នាក់ៗ ​៦ ​ខែ ​ កាលពីខែកញ្ញា ឆ្នាំ ២០១៦ ពីបទ បទ​ប្រឆាំង​នឹង​អ្នក​រាជ​ការ​សាធារណៈ  ពាក់ព័ន្ធទៅនឹងការតវ៉ារឿងដីធ្លីនៅមុខសាលារាជធានីភ្នំពេញ ។ ក្នុងសវនាកានៅព្រឹកនេះ អ្នកស្រី ហេង​មុំ ពុំមានវត្តមាននោះទេ។

អ្នកស្រី គង់ ចន្ថា​ បានឲ្យដឹងក្រោយចេញពីតុលាការថា៖ អ្នកស្រីមានទំនុកចិត្តលើតុលាការកំពូល នឹងផ្ដល់យុត្តិធម៌​ ហើយទម្លាក់ការចោទប្រកាន់មកលើក្រុមអ្នកស្រី៕