Thursday, March 28, 2024
Latest:

តើអ្វីជាឯកសារដំបូន្មានស្តីពីព័ត៌មានសុវត្ថិភាពដីធ្លី?

ថ្ងៃទី២០ ខែកុម្ភៈ ឆ្នំា២០១៧ នេះ ក្រុមការងារនៃគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្សជំហានទី២ ចាប់ផ្តើមយុទ្ធនាការចែកនូវឯកសារដំបូន្មានផ្នែកច្បាប់សម្រាប់សហមន៍នៅក្នងភូមិក សង្កាត់ច្រាំងចំរេះ២។

ប្រជាសហគមន៍ប្រមាណ ៤៤នាក់ ក្នុងចំណោម៣២គ្រួសារ ដែលរសនៅក្នុង ក្រុម៤ ភូមិក បានចូលរួមស្ដាប់ការពន្យល់និងទទួលយកឯកសារដំបូន្មានផ្នែកច្បាប់នេះផងដែរ។

តើអ្វីជាឯកសារដំបូន្មានស្តីពីព័ត៌មានសុវត្ថិភាពដីធ្លី?

ឯកសារដំបូន្មានផ្នែកច្បាប់គឺជាឯកសារពន្យល់ដល់គ្រួសារនីមួយអំពីស្ថានភាពនៃការកាន់កាប់ដី របស់ខ្លួនទៅតាមច្បាប់ នៃព្រះរាជណាចក្រកម្ពុជា។ គម្រោងនេះជាផ្នែកមួយនៃគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្សជំហានទី២ ដែលផ្តល់មូនិធិពីសហគមន៍អឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការឆេក និងអនុវត្តដោយ អង្គការ ភីព ផល អ៊ីន នីត សមាគមធាងត្នោត អង្គការអភិវឌ្ឍន៍ស្រីក្រីក្រក្នុងទីក្រុង និងវិទ្យាស្ថានបើកទូលាយ ដោយប្រើប្រាស់នូវវិធីសាស្រ្ត និងបច្ចេកទេសទំនើបដូចជាការប្រើប្រាស់កម្មវិធី iTenure App ដើម្បីប្រមូលព័ត៌មានដីធ្លី iTenure System ដើម្បីផលិតរបាយការណ៍ជាដើម។
ក្នុងនោះយើងក៏មានប្រព័ន្ធសារជាសម្លេងដែលពលរដ្ឋអាចហៅទៅកាន់លេខ ០៧០២២១១៣៨ ដោយឥតគិតថ្លៃរចំពោះប្រព័ន្ធទូរស័ព្ទដូចគ្នាដើម្បីស្តាប់ពីការណែនាំអំពីព័ត៌មានដីធ្លីរបស់ខ្លួនជាពិសេសចំពោះ អ្នកមិនចេះអក្សរ។