អង្គការសមាគមធាងត្នោត ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៥ និងបានចុះឈ្មោះជាផ្លូវការនៅក្រសួងមហាផ្ទៃក្នុងឆ្នាំ២០០៦។ ចក្ខុវិស័យរបស់យើងគឺសហគមន៍ក្រីក្រ និងងាយរងគ្រោះនៅទីក្រុង ក្នុងប្រទេសកម្ពុជា មានលំនៅឋានសមរម្យ រស់នៅប្រកបដោយជីវភាពធូរធារ និងសេចក្តីថ្លៃថ្នូរ។ ដើម្បីសម្រេចបាននូវ ចក្ខុវិស័យនេះ អង្គការសមាគមធាងត្នោតមានបេសកម្ម ក្នុងការផលិតឯកសារសហគមន៍ និងស្រាវជ្រាវ ពង្រឹងទំនុកចិត្ត ព្រមទាំងគាំទ្រសហគមន៍ក្រីក្រ និងងាយរងគ្រោះនៅទីក្រុង ដើម្បីពួកគេទទួលបានលំនៅឋានសមរម្យប្រកបដោយផាសុខភាព។ កាលពីថ្ងៃទី២៣ ខែកុម្ភៈ
ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ យើងខ្ញុំទាំងអស់គ្នាជា អង្គការសង្គមស៊ីវិល និងសហគមន៍មូលដ្ឋាននៅរាជធានីភ្នំពេញ និងខេត្ត ដែលមានរាយឈ្មោះដូចខាងក្រោម មានសេចក្តីសោកស្តាយ និងខកចិត្តជាខ្លាំងចំពោះ ដែលអាជ្ញាធរសង្កាត់និរោធ និងខណ្ឌច្បារអំពៅ បានបញ្ជាឱ្យម្ចាស់ទីតាំងបញ្ឈប់ និងរុះរើពិព័រណ៍រូបថតក្រោមប្រធានបទ “ផ្ទះ និងជីវិត” របស់អង្គការសមាគមធាងត្នោត កាលពីថ្ងៃ២៥ ខែកុម្ភៈ ឆ្នាំ២០២៤
ភ្នំពេញ៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ សូមអបអរសាទរ ដល់ក្រុម “សតិពុទ្ធិ” ជាក្រុមបដិសេធដែលបានទទួលជ័យលាភី លេខ១ នៃកម្មវិធីប្រកួត ប្រជែងការជជែកដេញដោលក្រោមប្រធានបទ ” តើបឹងត្រូវអភិវឌ្ឍឬ រក្សាទុក?” ដែល រៀបចំដោយ អង្គការសមាគមធាងត្នោត និងមានអ្នកចូលរួមចំនួន ៣៩នាក់
រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ យើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលរួមមានសមាគម អង្គការមិនមែនរដ្ឋាភិបាល និង សហគមន៍ មូលដ្ឋាន ដែលមាន រាយនាមដូចខាងក្រោម មានការព្រួយបារម្ភ ចំពោះសន្តិសុខ សុវត្ថិភាពដីធ្លីរបស់សហគមន៍សំរោងត្បូង យ៉ាង ខ្លាំង នៅពេលដែលរាជរដ្ឋាភិបាលបានបន្តកាត់ផ្ទៃបឹងតាមោកក្នុងទំហំដ៏ច្រើនលើសលប់ ហើយសហគមន៍ អាចនឹង
របាយការណ៍នេះ បង្ហាញជារួមពីស្ថានភាពសំខាន់ៗនៃការបណ្តេញចេញដោយបង្ខំ សំណងនិងបញ្ហាបំណុលដែលបណ្តាលមកពីការបណ្តេញ ចេញនៅកម្ពុជាដោយលាតត្រដាងពីការមិនគោរព ទាំងស្រុងចំពោះច្បាប់សិទ្ធិមនុស្សសអន្តរជាតិ ច្បាប់ជាតិ និងអនុសាសន៍របស់ អង្គការសហប្រជាជាតិ។ ផ្នែកទី១ បានបង្ហាញពីការបណ្តេញចេញចំនួន ១២ ករណីនៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តតាកែវ ចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២២ ចំពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩។
នេះគឺជាបណ្តុំនៃការស្រាវជ្រាវ ដែលធ្វើការសិក្សា និងពិភាក្សាអំពីទិដ្ឋភាពផ្សេងៗដែលជាមូលហេតុនៃផលប៉ះពាល់ដល់សហគមន៍ក្រីក្រក្នុងទីក្រុងនៅកម្ពុជា។ ការសិក្សាទីមួយ ធ្វើការសិក្សាស្វែងយល់អំពីការយល់ដឹងរបស់សហគមន៍ក្រីក្រចំនួនបីនៅក្នុងទីក្រុងភ្នំពេញ ទាក់ទងនឹងសិទ្ធិចូលរួមរបស់ពួកគេនៅក្នុងដំណើរការនៃការវាយតម្លុៈ ផលប៉ះពាល់បរិស្ថាន (EIA)។ ការរកឃើញបានបង្ហាញពីការយល់ដឹងនៅមានកម្រិតរបស់ប្រជាសហគមន៍ទាំងនោះ ដោយលើកឡើងពីឧបសគ្គដែលមានដូចជាគម្លាតនៃទំនាក់ទំនង និងព័ត៌មានមិនគ្រប់គ្រាន់រវាងអាជ្ញាធរ និងពលរដ្ឋ។ សមាជិកម្នាក់នៅសហគមន៍ព្រែកតាគង់៣បាននិយាយថា៖ “ខ្ញុំមិនដឹងថា EIA ជាអ្វី ឬអ្វីជាសិទ្ធិរបស់ខ្ញុំទាក់ទងនឹងវាទេ ហើយយើងទើបដឹង (EIA) បន្ទាប់ពីយើងបានបង្កើតសហគមន៍មក
រាប់ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១០ ខៃ ធ្នូ ឆ្នាំ២០២៣មក ប្រជាសហគមន៍គោលដៅរបស់អង្គការសមាគមធាងត្នោតក្នុងទីក្រុង និងតាមបណ្តាលខេត្តផ្សេងៗទៀត ប្រមាណជា ៤០០ នាក់ ក៏បានប្រារព្ធ ទិវាសិទ្ធិមនុស្សអន្តរជាតិនេះផង មានដូចជា សហគមន៍ផ្លូវរថភ្លើង(ភ្នំពេញ) សហគមន៍ស្ទឹងកំបុត្រ(ភ្នំពេញ សហគមន៍ស្មសាន(ភ្នំពេញ) សហគមន៍វាលស្បូវ(ភ្នំពេញ) សហគមន៍វាលឥន្រ្ទី(ខេត្តកំពត) សហគមន៍មានជ័យ(ខេត្តស្វាយរៀង) និងសហគមន៍ឡពាង
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ យើងខ្ញុំជាក្រុមអង្គការសង្គមស៊ីវិលចំនួន២១ស្ថាប័ន មានដូចជា សមាគម សហជីព និងអង្គការមិនមែនរដ្ឋា ភិបាលដែលកំពុងធ្វើការងារដើម្បី លើកកម្ពស់សិទ្ធិការងារ សិទ្ធិស្ត្រី និងសមភាពយេនឌ័រនៅប្រទេសកម្ពុជាសូមជម្រាបជូនដំណឹងអំពីការរៀបចំយុទ្ធនាការ ១៦ថ្ងៃ នៃភាពសកម្ម និយមប្រឆាំងអំពើហិង្សាផ្អែកលើយេនឌ័រ (ហៅកាត់ថា «យុទ្ធនាការ១៦ថ្ងៃ») ក្រោមប្រធានបទ «គ្មានអំពើហិង្សាលើស្ដ្រី