ប្រជាសហគមន៍មានជម្លោះដីធ្លីនៅខេត្តកោះកុងប្រមាណ១០០នាក់ តំណាងឲ្យពលរដ្ឋប្រមាណ ១៧៥គ្រួសារ បានជួបប្រជុំចរចាដោះស្រាយជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅព្រឹកថ្ងៃទី២១ ខែមិនា។
អ្នកភូមិបានជួបប្រជុំជាមួយ និងអនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារដោះស្រាយវិវាទដីធ្លីទី៨ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ទេព ធន ជាច្រើនលើកច្រើនសារ នៅតែគ្មានដំណោះស្រាយជូនពួកគេ។ ប្រជាសហគមន៍មានប្រសាសន៍ថា៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេះតែសន្យា។



