(Khmer) ប្រជាសហគមន៍មានជម្លោះដីធ្លីខេត្តកោះកុងស្នើអោយក្រសួងដែនដីពន្លឿនការដោះស្រាយជូនពួកគេ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រជាសហគមន៍មានជម្លោះដីធ្លីមកពីខេត្តកោះកុងប្រមាណ១៣០នាក់ បានធ្វើសន្និសីទសារព័ត៌មាន​នៅព្រឹកនេះស្នើអោយក្រសួងដែនដីពន្លឿនការដោះស្រាយជូនពួកគេ បើសប្តាហ៍ក្រោយនៅតែគ្នានដំណោះស្រាយទៀតពួកគេនឹងធ្វើដំណើរទៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។​

ពួកគាត់បានមកតវ៉ារកដំណោះស្រាយជម្លះដីធ្លីរបស់ពួកគាត់ជាងមួយខែមកហើយ តែពុំទាន់មានដំណោះស្រាយណាមួយនៅឡើយ។ ក្នុងពេលនេះពួកគាត់កំពុងស្នាក់នៅវត្តសាមគ្គីរង្ស៊ី ដោយមានការលំបាកខ្លាំង ខ្វះខាតអាហារសំរាប់បរិភោគ ជំពាក់បំណុលគេ។ ជម្លោះដីធ្លីនេះអូសបន្លាយជាង១០ឆ្នាំមកហើយ។