Saturday, March 2, 2024
Latest:

ផែនការដោះស្រាយនៃការគ្រប់គ្រងសំរាម និងសំណល់រឹងនៅក្នុងសហគមន៍បុរីដើមស្រល់

ថ្ងៃអាទិត្យ ១០រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩    សហគមន៍បុរីដើមស្រល់ ដែលស្ថិតនៅភូមិបុរីដើមស្រល់ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សកែវ រាជធានីភ្នំពេញ  បានសហការណ៍ជាមួយអង្គការសមាគមធាងត្នោត រៀបចំកម្មវិធីផ្សព្វផ្សាយស្តីពី៖ បរិស្ថានក្នុងសហគមន៍ ដោយមានអ្នកអញ្ជើញចូលរួមចំនួន៧០នាក់ ក្នុងនោះមានដូចជា លោកស្រី ចៅសង្កាត់រង  លោកមេប៉ុស្តិ៍  មន្ត្រីផ្នែកបរិស្ថានខណ្ឌឬស្សីកែវ តំណាងសហគមន៍ និងសមាជិកសហគមន៍។

កម្មវិធីនេះ មានគោលបំណងផ្សព្វផ្សាយពីបញ្ហាប្រឈម និងផែនការដំណោះស្រាយនៃការគ្រប់គ្រងសំរាម និង   សំណល់រឹងនៅក្នុងសហគមន៍ឱ្យប្រសើរឡើង ។