(Khmer) ពលរដ្ឋមានជម្លោះដីធ្លីស្នើរអាជ្ញាធរបើកវេទិការសាធារណៈរកដំណោះស្រាយ

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ពលរដ្ឋនៅសង្កាត់ជ្រោយចង្វារប្រមាណ៣០នាក់ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន អូស៊ីអាយស៊ី បានប្រមូលផ្ដុំគ្នានៅមុខសាលាខណ្ឌជ្រោយចង្វារដើម្បីធ្វើការដាក់ញតិជុំរុញឲ្យអាជ្ញាធរពន្លឿនការដោះស្រាយដល់ពួកគេ នៅព្រឹកថ្ងៃទី៣ ខែ ឧសភា នេះ។

ពលរដ្ឋទាំងនោះស្នើរសុំឲ្យលោកអភិបាលខណ្ឌជ្រោយចង្វារ បើកវេទិការសាធារណៈជាមួយម្ចាស់ដីដើម្បីពិភាក្សារកដំណោះស្រាយដោយតម្លាភាព និងស្នើរដល់សាលាក្រុងឈប់ ដាក់ឱសានវាទ។

កន្លងមកសាលាក្រុងបានចេញគោលនយោបាយដោះស្រាយបញ្ហាជម្លោះដីធ្លីខាងលើដោយអោយម្ចាស់ដីចំនួន១០ភាគរយ សាលាក្រុង៥០ភាគរយ ក្រុមហ៊ុន៤០ភាគរយ។ ប្រជាពលរដ្ឋទាំងនោះមិនព្រមទទួលយកគោលនយោបាយនោះទេ ដោយស្នើរឲ្យដោះស្រាយតាមគោលការណ៍បឹងជើងឯក​ ម្ចាស់ដី៦៥ភាគរយ ឫទិញដីពួកគាត់តាមតម្លៃទីផ្សារ។

តំណាងខណ្ឌជ្រោយចង្វារបានចេញមកទទួលញត្តិរបស់ប្រជាពលរដ្ឋ តែមិនទាន់បញ្ជាក់ពីជំហរក្នុងការដោះស្រាយនៅឡើយទេ៕