(Khmer) យុវជនអ្នកគាំទ្រលោក កឹម សុខា ១រូបត្រូវសមត្ថកិច្ចចាប់ខ្លួន​

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

ប្រភព៖​ VOD

យុវជនអ្នកគាំទ្រលោក កឹម សុខា មួយរូបដែលតវ៉ានៅមុខតុលាការទាមទារឲ្យទម្លាក់ចោលបទចោទប្រឆាំងមេដឹកនាំគណបក្សប្រឆាំងរូបនេះ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅម៉ោងជិត១០ព្រឹកនេះ។

នៅព្រឹកនេះអ្នកគាំទ្រលោក កឹម សុខា រាប់រយនាក់ប្រមូលផ្តុំនៅមុខសាលាដំបូងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យតុលាការទម្លាក់បទចោទប្រឆាំងលោក កឹម សុខា ដោយពួកគេអះអាងថា ការចោទលោក កឹម សុខា គឺធ្វើឡើងក្រោមហេតុផលនយោបាយ។ ពេលកំពុងតវ៉ាលើកបដានោះ យុវជនម្នាក់ស្រែកឡើងឲ្យមានការតស៊ូទាមទារសេរីភាព ក៏ត្រូវសមត្ថកិច្ចចាប់បញ្ចូនខណ្ឌ៧មករា។

នៅព្រឹកនេះ តុលាការភ្នំពេញបើកសវនាការប្រឆាំងលោក កឹម សុខា ប៉ុន្តែលោក កឹម សុខា និងមេធាវី៤រូបរបស់លោកមិនចូលរួមទេ ដោយអះអាងថាតុលាការធ្វើខុសនីតិវិធី៕