(Khmer) សកម្មជនដីធ្លី និងអ្នកលក់ប៉េងប៉ោងចំនួន១០នាក់ត្រូវបានឃាត់ខ្លួនក្នុងពេលធ្វើការជួបជុំលើកទឹកចិត្តដល់សកម្មជនដែលកំពុងជាប់ឃុំខ្លួន

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

សកម្មជនមកពីសហគមន៍នាៗ និងអ្នកលក់ប៉េងប៉ោងចំនួន១០នាក់ត្រូវបានអាជ្ញាធរខណ្ឌដង្កោ ចាប់ខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ នៅព្រឹកថ្ងៃអាទិត្យ ទី៤ កញ្ញា អំឡុងពេលប្រមូលផ្ដុំធ្វើយុទ្ធនាការទាមទារឲ្យដោះលែងអ្នកស្រី ទេព វន្នី និងមន្ត្រីសិទ្ធិមនុស្ស នៅខាងក្រៅមណ្ឌលអប់រំកែប្រែទី២នៃពន្ធនាគារព្រៃស។

ប្រជាពលរដ្ឋទាំង១០នាក់ដែលអាជ្ញាធរបានឃាត់ខ្លួនរួមមាន សកម្មជនស្ត្រី៦នាក់ និងអ្នកលក់ប៉េងប៉ោង៤នាក់ (លោកយាយ ង៉ែត ឃុន មកពីសហគមន៍បឹងកក់ អ្នកស្រី ភួង សុភាព អ្នកស្រី មាស ស្រីពៅ អ្នកស្រី សុខ រស្មី អ្នកស្រី ខៀវ សារី និងអ្នកស្រី ជាវ ស្រីនិច មកពីសហគមន៍ថ្មគោល និងអ្នកលក់ប៉េងប៉ោងលោក សេង ធី រួមជាមួយកូនប្រុសឈ្មោះ ធឿន បញ្ញា និងក្មួយប្រុសពីរនាក់ឈ្មោះ ពៅ វិជ្ជា និង ជុំ សុបិន្តកែវ)។ មន្ត្រីនគរបាលនិងសន្តិសុខជាច្រើននាក់បានចាប់ពួកគាត់ និងរឹបអូសយកប៉េងប៉ោងជាច្រើន ខណៈពេលដែលពួកគាតទាំងនោះបានព្យាយាមប្រមូលផ្ដុំគ្នានៅខាងក្រៅខ្លោងទ្វារនៃមណ្ឌលអប់រំកែប្រែទី២។

អ្នកលក់ប៉េងប៉ោងចំនួនបួននាក់ត្រូវបានដោះលែងមកវិញនៅម៉ោងប្រហែល១២ថ្ងៃត្រង់នេះ ខណៈដែលសកម្មជនដីធ្លីទាំង៦រូបកំពុងនៅជាប់ឃុំនៅក្នុងអធិការដ្ឋាននគរបាលខណ្ឌដង្កោនៅឡើយ។

«អ្នកស្រី ទេព វន្នី ត្រូវបានឃុំខ្លួនក្នុងមណ្ឌលអប់រំកែប្រែទី២នៃពន្ធនាគារព្រៃស តាំងពីថ្ងៃទី១៧ ខែសីហា។ អ្នកស្រីត្រូវបានចាប់ខ្លួនអំឡុងពេលការប្រមូលផ្ដុំមួយក្នុងការប្រារព្ធយុទ្ធនាការអហិង្សាថ្ងៃច័ន្ទពណ៌ខ្មៅ មុនពេលអ្នកស្រីត្រូវបានជំនុំជម្រះយ៉ាងប្រញាប់ ហើយត្រូវបានផ្ដន្ទាទោសពីបទ “ប្រមាថមន្រ្ដីរាជការសាធារណៈ” ត្រឹមតែរយៈពេលមួយសប្ដាហ៍។ អ្នកស្រីត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ ដែលប្រឈមនឹងបទចោទនៃការប្រើអំពើហិង្សាដោយចេតនា ពាក់ព័ន្ធនឹងការតវ៉ាមួយ កាលពីខែមិនា ឆ្នាំ២០១៣ ក៏ដូចជា បទចោទពីការរារាំង និងប្រមាថមន្រ្តីរាជការសាធារណៈ ពាក់ព័ន្ធនឹងការតវ៉ាមួយចំនួន កាលពីឆ្នាំ២០១១។ សំណុំរឿងចាស់ទាំងនេះទើបតែត្រូវបានដំណើរការសារជាថ្មីទៀត កាលពីសប្ដាហ៍មុន»។ យោងតាមលីកាដូ៕