(Khmer) សន្តិសុខខណ្ឌ៧មករាចុះរុះសរើសម្ភារះរបស់សហគមន៍បុរីកីឡា

Sorry, this entry is only available in Khmer. For the sake of viewer convenience, the content is shown below in the alternative language. You may click the link to switch the active language.

កម្លាំងសន្តិសុខខណ្ឌ៧មករា ប្រមាណជា៣០ នាក់បានធ្វើការារាំង និងប្រមូលដណ្ដើមយកសម្ភារះ មឈូសស្នោ ទង់ខ្មោច បដារូបថត ពីសហគន៍ទៅដុតចោលទាំងអស់។

អ្នកស្រី សរ ស៊ន និងសកម្មជនដីធ្លីផ្សេងទៀត នៅសហគមន៍បុរីកីឡា បានប្រារព្ធកម្មវិធី ថ្ងៃច័ន្ទពណ៍ខ្មៅ នៅសហគមន៍របស់គាត់ ដើម្បីទាមទារឲ្យមានការដោះលែងសកម្មជនការពារសិទ្ធិមនុស្ស និងទាមទារឲ្យរដ្ឋាភិបាលរកឃាតករសម្លាប់លោក បណ្ឌិត កែម ឡី ប៉ុន្តែបានរារាំងដោយ សន្តិសុខខណ្ឌ៧មករានៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៥ ។

គិតមកដល់ត្រឹមថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០១៦នេះគឺជាសប្តាហ៍ទី ១៨នៃការធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៍ខ្មៅ ទាមទាអោយមានការដោះលែងសកម្មជនការពារសិទ្ធិមនុស្សចំនួន៤ រូប ព្រមទាំងមន្ត្រីរបស់ គ.ជ.ប ម្នាក់ដែលកំពុងជាប់ពន្ធនាគារ។

អ្នកស្រី ស ស៊ន បានបញ្ជាក់ពីគោលជំហថា គាតនឹងបន្តធ្វើយុទ្ធនាការជារៀងរាល់សប្តាហ៍បើទោះជាមានការចាប់ខ្លួនសកម្មជនជាបន្តបន្ទាប់ក៏ដោយ ដរាបណារដ្ឋាភិបាលបាលមិនទាន់ដោះលែងសកម្មជនការពារសិទ្ធិមនុស្សទាំងនោះ៕