Tuesday, March 5, 2024
Latest:

សវនាការ​អតីត​ប្រធាន​គណបក្ស​ជំទាស់​ គួរត្រូវបាន​អនុញ្ញាតឱ្យ​មានការចូលរួម​ពីក្រុមគ្រួសារ​ អ្នកសារព័ត៌មាន​ និងអង្គការ​សង្គមស៊ីវិល​

ថ្ងៃទី​១៦ ខែមករា ឆ្នាំ២០២០ – យើងខ្ញុំ​ ជាអង្គការ​សង្គមស៊ីវិល​មានរាយនាម​ដូចខាងក្រោម​ សូមស្នើសុំ​ឱ្យសាលា​ដំបូងរាជធានី​ភ្នំពេញ​ ធានាថា ​សវនាការ​របស់​ឯកឧត្តម​ កឹម សុខា​អតីត​ប្រធាន​គណបក្ស​ជំទាស់​ដែលត្រូវបាន​រង់ចាំអស់​រយៈពេល​ជាយូរមកហើយ​ គួរតែ​បើកទូលាយ​ដល់​សាធារណជន​ ​សារព័ត៌មាន​ ​និងការចូលរួម​ពេញលេញ​ពីសំណាក់​អង្គការ​សង្គមស៊ីវិល។​ យើងខ្ញុំ​ក៏ស្នើសុំ​ដល់តុលាការ​ឱ្យផ្ដិត​យកទិដ្ឋភាព​ និងផ្សាយបន្ត​ផ្ទាល់ពី​ដំណើរការ​សវនាការនេះ ​ដូចដែលបាន​ធ្វើឡើង​កាលពីលើកមុន​។

សវនាការ​របស់ឯកឧត្តម​ កឹម សុខា​ លើការ​ចោទប្រកាន់​ពី “បទសន្ទិដ្ឋិភាព​ជាមួយ​បរទេស”​ មិនទាន់បាន​បង្ហាញ​ជាសាធារណៈ​នូវភស្ដុតាង​គួរឱ្យជឿទុកចិត្ត​ណាមួយ​នៅឡើយទេ​ ហើយករណី​នេះអាចប្រឈម​នឹងការផ្ដន្ទាទោស​ឱ្យជាប់ពន្ធនាគារ​រហូតដល់​៣០ឆ្នាំ ​ដែលមានការ​ចាប់អារម្មណ៍យ៉ាងខ្លាំង​ពីសំណាក់​សាធារណជន​ទាំងក្នុង​ និងក្រៅប្រទេស។​

ការចោទប្រកាន់នេះ​ជាប់ពាក់ព័ន្ធ​ដោយផ្ទាល់​នឹងការ​រំលាយ​អតីត​គណបក្សជំទាស់​ធំជាងគេ​នៅកម្ពុជា​កាលពី​ខែវិច្ឆិកា​ ឆ្នាំ២០១៧​គឺ គណបក្ស​សង្គ្រោះជាតិ​ ដែលដឹកនាំ​ដោយ​ឯកឧត្តម​ កឹម សុខា ​ ទោះបីជាគណបក្ស​នេះ ត្រូវបាន​បោះឆ្នោតគាំទ្រ​ដោយ ប្រជាពលរដ្ឋ​កម្ពុជា​ជាង៤០%​ កាលពី​ការបោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​ឃុំសង្កាត់​ឆ្នាំ២០១៧​ក៏ដោយ។​ ឯកឧត្តម​ កឹម សុខា​ អាយុ៦៥ឆ្នាំ​ ត្រូវបាន​ចាប់ខ្លួន​នៅពាក់​កណ្ដាល​អាធ្រាត្រ ​កាលពីខែកញ្ញា​ ឆ្នាំ២០១៧​ ហើយត្រូវបាន​ឃុំខ្លួន​ក្នុងពន្ធនាគារ​ជាង១ឆ្នាំ ​បន្ទាប់មក​ត្រូវបាន​ដោះលែងឱ្យ​នៅក្រៅឃុំ​បណ្ដោះអាសន្ន​ដោយមាន​លក្ខខណ្ឌ​តឹងរឹង​បំផុត ​(ឃុំខ្លួន​ក្នុងគេហដ្ឋាន) ​របស់​ឯកឧត្តម​ ក្នុងខែកញ្ញា ​ឆ្នាំ២០១៨។​

ប្រសិនបើកៅអី​ក្នុងបន្ទប់​សវនាការ​មានចំនួនកំណត់​ តុលាការ​គួរតែផ្សាយបន្ត​ផ្ទាល់​ដំណើរការ​ជំនុំជម្រះក្ដី ​ព្រោះនេះ​ជាសម័យឌីជីថល

លោក ម៉ៃ ទិត្យថារ៉ា, នាយកប្រតិបត្តិ​នៃសម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ ខេមបូចា

មិនមាន​សារព័ត៌មាន​ ឬអង្គការ​សង្គម​ស៊ីវិល​​ ត្រូវបាន​អនុញ្ញាតឱ្យ​ចូលរួម​នៅក្នុង​សវនាការ​ ដែលត្រូវបាន​ប៉ាន់ប្រមាណថា​ នឹងត្រូវ​ចំណាយ​ពេលរហូត​ដល់៣ខែនេះទេ។​ អ្នកសារព័ត៌មាន​ឯករាជ្យ​ពីរនាក់​ ដែលបាន​រាយការណ៍​ព័ត៌មាន​ស្ដីពី​សវនាការ​នាព្រឹកនេះ​ ក្រោយមក​ត្រូវបាន​បដិសេធ​មិនឱ្យ​ចូលបន្ទប់​សវនាការ​នៅពេល​រសៀលវិញ។​ ការសម្រេចចិត្ត​បដិសេធ​ចំពោះ​អ្នកសារព័ត៌មាន​ទាំងពីរនាក់​ បង្ហាញពី​ឆន្ទះពិតប្រាកដ​របស់អាជ្ញាធរ​នៅពីក្រោយ​ដំណើរការរឹតបណ្ដឹង​ក្នុងការចុះឈ្មោះ​ចូលរួម​តាមដាន​សវនាការនេះ ​ដើម្បីរារាំង​អ្នកសារព័ត៌មាន​ និងអង្គការ​សង្គមស៊ីវិល​ ​ក៏ដូចជា​ក្រុមគ្រួសារ​របស់​ឯកឧត្តម​ ទោះបីជា​មានកៅអីទំនេរ​នៅក្នុង​បន្ទប់​សវនាការ​ក៏ដោយ។​

លោក ម៉ៃ ទិត្យថារ៉ា​ នាយកប្រតិបត្តិ​នៃសម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​ ខេមបូចា បានមាន​ប្រសាសន៍ថា៖ ​“តុលាការគួរតែ​អនុញ្ញាតឱ្យ​អ្នកសារព័ត៌មាន​ចូល​ក្នុងបន្ទប់​សវនាការ​ ដើម្បីអាចឱ្យ​អ្នកទាំងនោះ​រាយការណ៍​ពិតប្រាកដ​ពីអ្វីដែល​បានកើតឡើង​ ជាជាង​រង់ចាំ​ទទួល​ព័ត៌មាន​បន្ដ​ពីអ្នកដទៃ។​”

លោកបាន​បន្ថែមថា៖ “ប្រសិនបើកៅអី​ក្នុងបន្ទប់​សវនាការ​មានចំនួនកំណត់​ តុលាការ​គួរតែផ្សាយបន្ត​ផ្ទាល់​ដំណើរការ​ជំនុំជម្រះក្ដី ​ព្រោះនេះ​ជាសម័យឌីជីថល”។ ហើយ “ដើម្បីស្ដារ​លំហរ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យបានល្អ​ប្រសើរ ​តុលាការ​គួរតែផ្លាស់ប្ដូរ​ផ្នត់គំនិត​របស់ពួកគាត់”។​

ការរាយការណ៍​បឋម​ពីសវនាការ​បានរកឃើញថា​ ទោះបីជា​មន្ត្រីតុលាការ​អះអាងថា ​មានចំនួន​កៅអីសម្រាប់​ត្រឹមតែ៣០នាក់​ ប៉ុន្តែជាក់ស្ដែង​បន្ទប់សវនាការ​អាចដាក់​មនុស្សបាន​ច្រើនជាង៦០នាក់​ទៅទៀត។ ​

យើងខ្ញុំ សូមស្នើសុំ​ដោយទទូច​ដល់តុលាការ​ សូមអនុញ្ញាត​ឱ្យក្រុមគ្រួសារ​ឯកឧត្តម​ កឹម សុខា ​សារព័ត៌មាន​ និងអង្គការ​សង្គមស៊ីវិល​ ​ក៏ដូចជា​ស្នើឱ្យមានការ​ផ្សាយបន្តផ្ទាល់​ពីដំណើរការ​សវនាការ​ ដើម្បី​ធ្វើឱ្យប្រាកដថា ​ការជំនុំជម្រះក្ដីនេះ​ប្រព្រឹត្តទៅ​ដោយមានការ​បើកទូលាយ ​តម្លាភាព​ និងមានការ​ចូលរួម​ដោយពេញលេញ​ពីសាធារណជន​ទូទៅ៕

សេចក្ដី​ថ្លែងការណ៍នេះ​ គាំទ្រ​ដោយ៖​
១.​ សហគមន៍កៅពីរ (ភ្នំពេញ)
២. ក្រុមការងារដើម្បីដោះស្រាយទំនាស់​ (ACT)
៣. សហគមន៍អណ្តូងថ្ម (ព្រះសីហនុ)
៤. សហគមន៍អន្លង់រុន (បាត់ដំបង)
៥. សហគមន៍បាតខ្ទះ (ព្រះសីហនុ)
៦. សហគមន៍បឹងប្រាំ (បាត់ដំបង)
៧. សហគមន៍បុរីកីឡា (ភ្នំពេញ)
៨. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
៩. សហគមន៍សេ អ៊ី ប្រាំ (ព្រះសីហនុ)
១០. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
១១. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
១២​. បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
១៣. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
១៤. សម្ព័ន្ធសហជីពកម្ពុជា (CATU)
១៥. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
១៦. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
១៧. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
១៨. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
១៩. សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ខេមបូចា (CamboJA)
២០. សហភាព​ការងារ​កម្ពុជា​ (CLC)
២១. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
២២. មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM)
២៣. បណ្តាញយុវជនកម្ពុជា (CYN)
២៤. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
២៥. សហគមន៍ដីធ្លីចេកមាស (ស្វាយរៀង)
២៦. សហគមន៍ឆេកូ (ភ្នំពេញ)
២៧. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
២៨. សហគមន៍ដីធ្លីជីខលើ (កោះកុង)
២៩. សហគមន៍ជាំក្រវៀន (ត្បូងឃ្មុំ)
៣០. បណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
៣១. សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (CISA)
៣២. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៣៣. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
៣៤. សហគមន៍ដកពរ (កំពង់ស្ពឺ)
៣៥. សហគមន៍តំបែរ (ត្បូងឃ្មុំ)
៣៦. អង្គការសមធម៌កម្ពុជា (EC)
៣៧. សហគមន៍អភិរក្សព្រៃឈើជីវៈចំរុះ (ស្វាយរៀង)
៣៨. យុវជនជនជាតិដើមភាគតិច ឃុំប្រមេ​ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ
៣៩. សមាគមឥន្ទ្រទេវី (IDA)
៤០. សមាគមយុវជនខ្មែរ (KYA)
៤១. សហគមន៍ដីធ្លីកោះស្តេច (កោះកុង)
៤២. សហគមន៍នេសាទ កោះស្រឡៅ (កោះកុង)
៤៣. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៤៤. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
៤៥. សហគមន៍ដីធ្លី (កំពត)
៤៦. អង្គការជំនួយផ្នែក ច្បាប់ដល់ស្រ្តីនិងកុមារ (កោះកុង) LSCW
៤៧. សហគមន៍ដីធ្លីឡពាង (កំពង់ឆ្នាំង)
៤៨. អង្គការការពារសិទ្ធិជន ជាតិដើមភាគតិច (MIRO)
៤៩. អង្គការម្លប់ព្រហ្មវិហារធម៌ (កោះកុង)
៥០. សហគមន៍ដីធ្លីមានជ័យ (ស្វាយរៀង)
៥១. អង្គការមរតក (កោះកុង)
៥២. ចលនាមាតាធម្មជាតិ (MN)
៥៣. សហគមន៍អូរឈើទាល (ព្រះសីហនុ)
៥៤. សហគមន៍ភ្នំបាត (ភ្នំពេញ)
៥៥. សហគមន៍ភ្នំក្រោម (សៀមរាប)
៥៦. សហគមន៍ភូមិដីឆ្នាំង (កំពង់ស្ពឺ)
៥៧. សហគមន៍ភូមិអូរស្វាយ (បន្ទាយមានជ័យ)
៥៨. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
៥៩. អង្គការពន្លកខ្មែរ (PKH)
៦០. សហគមន៍ព្រែកតាគង់ (ភ្នំពេញ)
៦១. សហគមន៍ព្រែកតានូ (ភ្នំពេញ)
៦២. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
៦៣. សហគមន៍ព្រៃឡង់ (កំពង់ធំ)
៦៤. សហគមន៍ដីធ្លី ព្រៃពាយ (កំពត)
៦៥. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
៦៦. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
៦៧. សហគមន៍ដីធ្លីរំចេក (សៀមរាប)
៦៨. អង្គការសមាគមធាងត្នោត (STT)
៦៩. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)​
៧០. សហគមន៍សាមគ្គី៤ (ភ្នំពេញ)​
៧១. សហគមន៍ដីធ្លី សង្គមថ្មី (ពោធិ៍សាត់)
៧២. សហគមន៍ SOS ព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ (ភ្នំពេញ)
៧៣. សហគមន៍ស្រែប្រាំង (កំពង់ចាម)
៧៤. សហគមន៍ស្ទឹងបត់ (បន្ទាយមានជ័យ)
៧៥. សហគមន៍ដីធ្លីតានី (សៀមរាប)
៧៦. សហគមន៍ដីធ្លីធ្នង់ (កោះកុង)
៧៧. សហគមន៍ទួលសង្កែ (ភ្នំពេញ)
៧៨. សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)
៧៩. សហគមន៍ទំនប់ពីរ (ពោធិ៍សាត់)
៨០. សហគមន៍ដីធ្លី១៩៧ (កោះកុង)
៨១. ក្រុមយុវជនជនជាតិដើមភាគតិច (រតនគិរី)
៨២. សហគមន៍ជនជាតិដើមភាគតិចជង (អារ៉ែង)

លោកអ្នកអាចទាញយករបាយការណ៍នៅទីនេះ! ភាសាខ្មែរ – អង់គ្លេស