Friday, April 19, 2024
Latest:

សហគមន៍​មាន​ជម្លោះ​ដីធ្លី​ក្នុងរាជធានីភ្នំពេញ​ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ

សហគន៍ចំនួនបួនក្នុងរាជធានីភ្នំពេញបានរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៨ស្ដីពីបញ្ហាសិទ្ធិមនុស្ស ក្រោមប្រធានបទ “យុត្តិធម៌២០១៦” ដើម្បីចូលរួមលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែប្រសើរឡើង នឹងជម្រុញសហគមន៍ដីធ្លីអោយកាន់តែយល់ច្បាស់អំពីសិទ្ធិសេរីភាពរបស់ខ្លួន កាលពីថ្ងៃទី៤ ខែធ្នូ។

អ្នកស្រី ខៀវ ចិន្តា ដែលជាតំណាងសហគមន៍បឹងឈូកបានទទូចឲ្យរដ្ឋាភិបាល និងអាជ្ញាធរពាក់ពន្ធ័ទាំងអស់បញ្ឈប់ការរំលោភសិទ្ធិមនុស្ស ការបណ្តេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋាន និងអំពាវនាវឲ្យមានការដោះលែងសកម្មជនការពារសិទ្ធិសិទ្ធិមនុស្ស នឹងសកម្មជនដីធ្លី ដែលកំពុងតែជាប់ពន្ធនាគារយ៉ាងអយុត្តិធម៍។
អ្នកស្រី ស្នើរដល់ អាជ្ញាធរ អោយចេញប័ណ្ណកម្មសិទ្ធិដីធ្លីជួនប្រជាពលរដ្ឋក្នងសហគមន៍ ដើម្បីចៀសវាងការបណ្តេញចេញនៅថ្ងៃកក្រោយ។ អ្នកស្រីក៏បានអំពាវនាវដល់រដ្ឋាភិបាលត្រូវតែគោរពសិទ្ធិមនុស្សជាពិសេសនៅពេលដែលសហគមន៍ដីធ្លីណាមួយធ្វើការតវ៉ាទាមទារសិទ្ធិដីធ្លី សូមកុំឲ្យរដ្ឋាភិបាលប្រើអំពើហិង្សាលើសមាជិកសហគមន៍។

លោក ចាន់ ពុទ្ធិស័ក្ក ដែលជាតំណាងសហគមន៍បឹងកក់ បានលើកឡើងថាទិវាសិទ្ធិមនុស្សពិតជាមានសារៈសំខាន់ណស់សម្រាប់មនុស្សគ្រប់រូប ជាពិសេសសហគមន៍ដីធ្លីដែលកំពុងតែរងការបណ្តេញចេញ ពីលំនៅដ្ឋានយ៉ាងអយុត្តិធម៍។
លោកបន្តរថា នៅពេលដែលសហគមន៍មួយត្រូវបានបណ្តេញចេញកន្លែងមួយ វានឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិមនុស្សដូចជា ប្រជាពលរដ្ឋត្រូវបាត់បង់លំនៅដ្ឋាន ក្មេងៗត្រូវបោះបង់ចោលការសិក្សា ប្រជាពលរដ្ឋត្រូវបានបាត់បង់មុខរបប ធ្លាក់ខ្លួនក្រៗទៅៗ។

លោក ឡុង ចាន់ឌី ដែលជាតំណាងសហគមន៍ទួលសង្កែរប៊ី សហគមន៍បឹងកក់ ភូមិ២៣ ផ្លូវរថភ្លើង បានធ្វើសេចក្តីថ្លែងការណ៍ការប្រវត្តិនៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ នឹងអំពាវនាវឲ្យសមាជិកសហគមន៍ទាំងអស់ ចូលរួមព្រឹត្តិការណ៍ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១០ ធ្នូខាងមុខនេះ។

ប្រជាពលរដ្ឋបានរៀបចំជាវេទិកាសាធារណៈនៅទូទាំងរាជធានី ខេត្ត ក្នុងប្រទសកម្ពុជា ដើម្បីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ ក្រោមប្រធានបទ “យុត្តិធម៌២០១៦”។ ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនេះបានចាប់ផ្តើមតាំងពីថ្ងៃទី២ រហូតដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅតាមសហគមន៍ដែលរងផលប៉ះពាល់ដោយសារជម្លោះដីធ្លី រួមមានរាជធានីភ្នំពេញ និងខេត្ត ក្រុងចំនួន៤ (ក្រុងសៀមរាប បាត់ដំបង សិរីសោភ័ណ និងក្រុងព្រះសីហនុ)។

ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ គឺត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៨ ក្រោយពេលសង្គ្រាមលោកលើកទី២ បញ្ចប់បានរយៈពេល ៣ឆ្នាំ ហើយនេះជាខួបលើកទី៦៨។