Friday, March 29, 2024
Latest:

សាលាឧទ្ធរណ៍តម្កល់សាលក្រមសំណុំរឿងអ្នកស្រី ទេព វន្នី

នៅថ្ងៃទី២៧ ខែកុម្ភៈនេះ សាលាឧទ្ធរណ៍ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការ លើសំណុំរឿងអ្នកស្រី ទេព វន្នី ប្រមាថ និងប្រឆាំងអ្នករាជការសាធារណៈ កាលពីឆ្នាំ២០១១។

សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោសដាក់ពន្ធនាគារលើស្ត្រីបឹងកក់ទាំង៤នាក់ រយៈពេល ៦ខែ ពីបទប្រមាថ និងប្រឆាំងអ្នករាជការសាធារណៈ ពេលដែលពួកគេតវ៉ាសុំអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីតំបន់បឹងកក់ កាលពីឆ្នាំ២០១១។

ក្នុងចំណោមអ្នកទាំង៤ មានតែអ្នកស្រី ទេព វន្នី ម្នាក់ប៉ុណ្ណោះ ដែលត្រូវបានចាប់ខ្លួន ចំណែកឯលោកស្រី គង់ ចន្ថា លោកស្រី បូ ឆវី និងលោកស្រី ហេង ម៉ុំ កំពុងស្ថិតនៅក្រៅឃុំនៅឡើយ។