សិក្ខាសាលាបណ្តុះបណ្តាលស្តីពីការគូរផែនទី ការប្រមូលព័ត៌មានស្តីពីសុវត្ថិភាពដីធ្លី និងផែនការប្រើប្រាស់ដី

នៅថ្ងៃទី២៦ ខែមិនា ២០១៧នេះ ប្រជាសហគមន៍ចំនួន ៩នាក់ មកពីសហគមន៍ព្រែកតាគង់មួយ និងខ្វាដែលជាសហគមន៍នៅជុំវិញបឹងទំពុន ក្នុងរាជធានីភ្នំពេញបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការគូរផែនទី ការប្រមូលព័ត៌មានស្តីពីសុវត្ថិភាពដីធ្លី និងផែនការប្រើប្រាស់ដីដោយសុវត្តិភាព ដែលរៀបចំដោយអង្គការសមាគមធាងត្នោត។

ការបណ្តុះបណ្តាលមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់២៧ ខែកក្កដា ឆ្នាំ​២០១៧ ក្នុងគោលបំណង់សំខាន់ៗចំនួន៣ គឺជួយពង្រឹងចំណេះដឹងទាក់ទង់នឹងការធ្វើផែនទី ការប្រមូលទិន្ន័យស្តីពីសុវត្ថិភាពដីធ្លី និងផែនការនៃការប្រើប្រាស់ដីធ្លី ដើម្បីជួយអោយពួកគេយកចំណេះដឹងទាំងនោះទៅចូលរួមក្នុងការអភិវឌ្ឃន៍ និងការរៀបចំផែនទីសម្រាប់សហគមន៍របស់គេ។ ម្យ៉ាងវាក៏ជាឱកាសក្នុងការបង្កើនភាពស្និតស្នាលរវវាងសហគមន៍ និងអង្គការអ្នកអនុវត្តគម្រោងតាមរយៈការចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។

ការបណ្តុះបណ្តាលនេះក៏ជាផ្នែកមួយនៃគម្រោងរៀបចំដីធ្លី និងសិទ្ធិមនុស្សជំហានទី២ ដែលទទួលបានមូលនិធិពីសហភាពអឺរ៉ុប និងកិច្ចសហប្រិតបត្តិការសាធារណៈរដ្ឋឆែក ហើយដែលអនុវត្តដោយ អង្គការភីពផលអ៊ីននីត អង្គការសមាគមធាងត្នោត អង្គការអភិវឌ្ឍន៍ស្រី្តក្រីក្រក្នុងទីក្រុង និងវិទ្យាស្ថានបើកទូលាយ៕