Thursday, February 22, 2024
Latest:

សូមបញ្ឈប់​ការធ្វើ​ទុក្ខបុកម្នេញ​ចំពោះ​តំណាង​សហគមន៍​ជុំវិញ​ការដាក់ញត្តិ​ស្នើសុំ​ជំនួយ​ អំឡុង​ពេលរីករាល​ដាល​វីរុស​កូវីដ១៩

ថ្ងៃទី​៤ ខែឧសភា ឆ្នាំ២០២០ – យើងខ្ញុំ​ ជាសង្គមស៊ីវិល​មានរាយដូច​ខាងក្រោម​ សូមសម្ដែងការ​សោកស្តាយ​យ៉ាងខ្លាំង​ចំពោះការ​ធ្វើទុក្ខបុកម្នេញ​ទៅលើ​តំណាងសហគមន៍​មកពីខេត្ត-រាជធានី​ផ្សេងៗ​ទូទាំងប្រទេស​ កាលពីថ្ងៃអង្គារ​ ទី២៨​ ខែមេសា​ ឆ្នាំ២០២០ ។ ​តំណាងសហគមន៍​ទាំងនេះ ​ត្រូវបាន​ឃាត់ខ្លួន​ដោយមិនត្រឹមត្រូវ​អស់រយៈពេល​ប្រមាណជា៧ម៉ោង​ និងត្រូវបាន​ហៅទៅសួរចម្លើយ​អំឡុងពេល​ព្យាយាម​ដាក់ញត្តិ​ស្នើសុំ​ជំនួយ​ពីរាជរដ្ឋាភិបាល​បន្ថែមទៀត​ដល់សហគមន៍​ងាយរងគ្រោះ ​ក្នុងពេល​ប្រឈមនឹង​វិបត្តិវីរុសកូវីដ១៩ ។

ប្រជាសហគមន៍​ជាង៣០នាក់​មកពីខេត្ត-រាជធានី​ផ្សេងៗ​ទូទាំងប្រទេស​បានជួបជុំគ្នា​ក្នុងរាជធានីភ្នំពេញ​ ដើម្បីដាក់ញត្តិ​ ដែលមានការស្នើសុំ​ឱ្យជួយទ្រទ្រង់ជីវភាព​រស់នៅដូចជា​ សំណូមពរ​ឱ្យរាជរដ្ឋាភិបាល​ជួយផ្ដល់ការ​គាំទ្រផ្នែកសុខាភិបាល​ចំពោះសហគមន៍​ងាយរងគ្រោះ ​ការផ្អាកបំណុល​គ្រឺះស្ថាន​មីក្រូហិរញ្ញវត្ថុ​និងអ្នកផ្ដល់​ប្រាក់កម្ចីឯកជន​ និងផ្ដល់​ជំនួយ​សេដ្ឋកិច្ច​ផ្ទាល់ដូចជា​ ការពន្យាពេល​បង់ថ្លៃជួល​សម្រាប់អ្នកក្រីក្រ និង​​កម្មករ​ប្រកបរបរ​ក្នុងវិស័យ​ទាំងក្នុង​និងក្រៅប្រព័ន្ធ ក៏ដូចជា​ការឧបត្ថម្ភ​ប្រាក់អំឡុងពេល​ស្នាក់នៅផ្ទះជាដើម ។​

អំឡុងពេល​ដាក់ញត្តិនេះ​ តំណាងសហគមន៍​មួយចំនួន​ត្រូវបានសួរនាំ​ជាច្រើនលើក​ច្រើនសារ​ ពីសំណាក់អាជ្ញាធរ​ និងមន្រ្តីនគរបាល​ ដោយបានសួរថា​៖ អង្គការណាខ្លះនៅ​ “ពីក្រោយ”​ ការធ្វើញត្តិនេះ?​ អ្នកណាជា​អ្នកសរសេរញត្តិ?​ ហើយតំណាង​សហគមន៍​ក៏ត្រូវបាន​សួរនាំដែរ​ថាតើ ពួកគាត់​ពិតជាជួបប្រឈម​នឹងបញ្ហា​ដែលបានលើកឡើង​នៅក្នុងញត្តិ​ពិតមែន​ឬយ៉ាងណា ។​ សំណួរ​ជាច្រើន​ផ្ដោតសំខាន់​ទៅលើបំណុល​មីក្រូហិរញ្ញវត្ថុ​របស់សមាជិកសហគមន៍​ ហើយតំណាង​សហគមន៍​មួយចំនួន​ត្រូវបានសាកសួរ​ជុំវិញ​ស្ថានភាព​ហិរញ្ញវត្ថុឯកជន​របស់ពួកគាត់​ ព្រមទាំង​ត្រូវតម្រូវ​ឱ្យបង្ហាញ​ភស្តុតាង​បញ្ជាក់ពី​បំណុល​មីក្រូហិរញ្ញវត្ថុ​ទៅកាន់អាជ្ញាធរ​ខណ្ឌផងដែរ ។​ តំណាងសហគមន៍​យ៉ាងតិចណាស់​២នាក់ ត្រូវបាន​អាជ្ញាធរ កោះហៅ​ទៅសាកសួរ និងធ្វើទុក្ខ​បុកម្នេញបន្ថែម​ទៀត បន្ទាប់ពី​អ្នកទាំងនោះ​ត្រឡប់ទៅដល់​ផ្ទះនៅ​សហគមន៍​របស់ពួកគាត់វិញ​ ។

ការសួរចម្លើយ​ទាំងនេះ​គឺកំពុងតែ​ប៉ះពាល់យ៉ាងខ្លាំង​ និងបង្ហាញពី​ការមិនទុកចិត្ត​ចំពោះការ​បញ្ចេញមតិ​របស់សហគមន៍​ ដែលមានភាព​សកម្ម​ក្នុងការ​ប្រើប្រាស់សិទ្ធិ​របស់ពួកគាត់​ ដើម្បីសម្ដែងមតិ​ដោយសេរី ។​ អាជ្ញាធរ​មិនអើពើ​ចំពោះភាពប្រាកដនិយម​ ដែល​សហគមន៍​ឯករាជ្យ​នៅទូទាំងប្រទេស​ បាននិងកំពុង​តស៊ូមតិ​ទាមទារ​សិទ្ធិរបស់ពួកគាត់​ អស់រយៈពេលជាច្រើន​ទស្សវត្សមកហើយ​ ជាពិសេស​ពាក់ព័ន្ធ​នឹងបញ្ហា​សំខាន់ៗ​ដូចជា​ សិទ្ធិដីធ្លី ។​ ការធ្វើទុក្ខ​បុកម្នេញនេះ​គឺអយុត្តិធម៌​ និងមិនគួរកើតមាន​ឡើយ​ ជាពិសេស​នៅពេល​ដែលក្រសួងមហាផ្ទៃ​បានអះអាង​ម្ដងហើយ​ម្ដងទៀតថា​ សហគមន៍​មូលដ្ឋាន​មានសិទ្ធិ​ក្នុងការ​ធ្វើសកម្មភាព​ពេញលេញ​ដោយគ្មានការ​រំខាន និងដោយផ្អែក​តាមច្បាប់​ ។

នៅព្រឹកថ្ងៃទី២៨​ ខែមេសា ​ឆ្នាំ២០២០​ តំណាង​សហគមន៍​ជាច្រើន​បានជួបជុំគ្នា​ក្នុងរាជធានីភ្នំពេញ​ ប៉ុន្តែត្រូវបាន​បដិសេធ​មិនឱ្យដាក់ញត្តិ​ទៅទីស្ដីការ​គណៈរដ្ឋមន្រ្តី ។​ ពួកគាត់​ត្រូវបានណែនាំ​ដោយផ្ទាល់ពី​សំណាក់អាជ្ញាធរ​ ឱ្យធ្វើការ​ដាក់ញត្តិ​ទៅខុទ្ទកាល័យ​សម្ដេចនាយករដ្ឋមន្រ្តី​ជំនួសវិញ​ ប៉ុន្តែមន្ត្រីនៅទីនោះ​បដិសេធ​មិនទទួលយក​ញត្តិដដែល​ ដោយសារញត្តិនេះ​សរសេរថា​ ជូនចំពោះ ​ទីស្ដីការ​​ គណៈរដ្ឋមន្រ្តី​ ។ សេចក្ដីចម្លងញត្តិ​ដដែលនេះ ​ត្រូវបានដាក់ជូន​ទៅតំណាងក្រសួងសុខាភិបាល​ និងក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ​បានដោយជោគជ័យ​ ។

ញត្តិនេះ​ត្រូវបាន​គាំទ្រដោយ​សហគមន៍ចំនួន១៤១​នៅទូទាំង​ប្រទេស ​ដើម្បីស្នើសុំ​ឱ្យជួយ​ដោះស្រាយ​បញ្ហាផ្នែកសុខាភិបាល​និងសេដ្ឋកិច្ច ​កើតចេញ​ពីវីរុសកូវីដ១៩​ ដែលធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះសហគមន៍​ងាយរងគ្រោះ​នៅតំបន់ជនបទ​ និងនៅរាជធានីភ្នំពេញ ។​ គួរបញ្ជាក់​ផងដែរថា​ កម្មវិធី​របស់​រាជរដ្ឋាភិបាល​ដូចជា​ ប័ណ្ណក្រីក្រ ​គឺនៅមិនទាន់​មានលក្ខណៈ​ទូលំទូលាយ ​ឬប្រសិទ្ធភាព​ពេញលេញនៅឡើយទេ​ ហើយនេះ​ទាមទារ​ឱ្យរាជរដ្ឋាភិបាល​មានវិធីសាស្រ្តរួមមួយបន្ថែមទៀត​ ដើម្បីប្រយុទ្ធប្រឆាំង​នឹងផលប៉ះពាល់​ផ្នែកសេដ្ឋកិច្ច​កើតចេញ​ពីវីរុសនេះ ។ ​ញត្តិនេះ​ក៏មាន​រួមបញ្ចូល​សំណូមពរ​ឱ្យបញ្ឈប់​ជាបន្ទាន់​នូវរាល់​ការបណ្ដេញចេញ​ពីលំនៅដ្ឋាន​អំឡុងពេល​មានវិបត្តិវីរុសកូវីដ១៩​ ដើម្បី​ការពារ​សមាជិក​សហគមន៍​និងអាជ្ញាធរពីជំងឺនេះ ។

បន្ទាប់ពី​ជួបប្រជុំ​ជាមួយអាជ្ញាធរ​ និងមន្រ្តីនគរបាល​នៅខុទ្ទកាល័យ​សម្ដេចនាយករដ្ឋមន្ត្រី​រួចមក​ តំណាងសហគមន៍​ចំនួន៩រូប​ ត្រូវបាន​អាជ្ញាធរ​សាកសួរ​ ដើម្បីពិភាក្សា​បន្តទៀត​អំពីញត្តិ​នៅសាលាខណ្ឌដូនពេញ​ នៅវេលាម៉ោង៣រសៀល ។​ ពួកគាត់​ត្រូវបាន​ឃាត់ខ្លួន​នៅទីនោះ​អស់រយៈពេល​ជាង៧ម៉ោង​ និងមិនត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ ឬទទួលបានការ​ពន្យល់ហេតុផល​ផ្លូវច្បាប់​ចំពោះការឃាត់ខ្លួន​ពួកគាត់ទេ ។ អំឡុងពេល​ឃាត់ខ្លួន​ ពួកគាត់​ត្រូវបាន​អាជ្ញាធរ​សួរចម្លើយ រហូត​ដល់ម៉ោង១០យប់ ។​ តំណាងសហគមន៍​ខ្លះត្រូវបាន​បំបែកចេញ​ និងសួរចម្លើយ​ដាច់ដោយឡែក​ពីតំណាង​សហគមន៍​ដទៃទៀត​ បន្ទាប់មក​ចម្លើយ​របស់ពួកគាត់​ទាំងអស់​ត្រូវបាន​យកមក​ប្រៀបធៀបគ្នា​ ដែលជាវិធីសាស្ត្រ​សួរចម្លើយ​ប្រើប្រាស់​ជាទូទៅសម្រាប់បទល្មើស​ព្រហ្មទណ្ឌ​ មិនមែនសម្រាប់​អ្នកដាក់ញត្តិ​ដោយសន្ដិវិធី​បែបនេះទេ ។​ តំណាងសហគមន៍​ខ្លះទៀត​ ត្រូវបាន​បញ្ជារ​ឱ្យដោះសោរ​អេក្រង់ទូរស័ព្ទ​ និងប្រគល់​ទូរស័ព្ទរបស់​ពួកគាត់​ទៅអាជ្ញាធរ​ និងត្រូវបាន​សាកសួរ​ម្ដងហើយ​ម្ដងទៀត​ថាតើ ​អ្នកណាជា​អ្នកសរសេរ​ញត្តិ​ ក៏ដូចជា​ទំនាក់ទំនង​ហិរញ្ញវត្ថុ​ឯកជន​របស់ពួកគាត់​ជាមួយគ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុជាដើម ។

នៅចុងបញ្ចប់​នៃការសួរចម្លើយ​ តំណាងសហគន៍​ត្រូវបានបង្ខំ​ឱ្យផ្ដិតមេដៃ​លើឯកសារ​ដែលមានលក្ខណៈ​រិតត្បឹតសិទ្ធិ​ ក្នុងការ​បន្តសកម្មភាព​តស៊ូមតិ​ក្នុងនាម​សហគមន៍របស់ពួកគាត់​ មុនពេល​ពួកគាត់​ត្រូវបាន​អនុញ្ញាត​ឱ្យចាកចេញ​ពីសាលាខណ្ឌវិញ ។

តំណាង​សហគមន៍​ទាំងនេះ​គួរត្រូវបាន​ស្វាគមន៍​ដោយអាជ្ញាធរ​ និងទទួលបាន​ការគោរព​ដោយសេចក្ដីថ្លៃថ្នូរ​ ខណៈដែល​ពួកគាត់​បានចែករំលែក​កង្វល់ត្រឹមត្រូវ​របស់សមាជិក​សហគមន៍​រាប់ម៉ឺននាក់នៅ​ទូទាំងប្រទេស ។​ តំណាងសហគមន៍​មានគោលបំណង​ក្នុងការជូនដំណឹង​ដល់រាជរដ្ឋាភិបាល​អំពីបញ្ហា​ដែលកើតមាន​នៅក្នុងសហគមន៍​របស់ពួកគាត់​ និងមិនដែល​ទាមទារ​អ្វីក្រៅពី​សំណូមពរ​ឱ្យសំណើ​របស់ពួកគាត់​អាចត្រូវបាន​ពិចារណា ​ក្នុងការ​ឆ្លើយតប​របស់រាជរដ្ឋាភិបាល​ ដើម្បីប្រយុទ្ធ​ប្រឆាំង​នឹងវីរុសកូវីដ១៩ ។​ យើងខ្ញុំ​ សូមសម្ដែងការ​សោកស្ដាយ​យ៉ាងខ្លាំង​ ចំពោះការធ្វើទុក្ខបុកម្នេញរបស់អាជ្ញាធរ​ ៕​

សេចក្ដីថ្លែងការណ៍​នេះគាំទ្រដោយ៖
១. សហគមន៍កៅពីរ (ភ្នំពេញ)
២. សហគមន៍ ១០៤ (ភ្នំពេញ)
៣. សហគមន៍​១០៥ (ភ្នំពេញ)
៤. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
៥. សហគមន៍ដីធ្លី២៩៧ (កោះកុង)
៦. សហគមន៍១៨៥K ​ទីតាចំបក់ធំ (កំពង់ឆ្នាំង)
៧. ក្រុមការងារដើម្បីដោះស្រាយទំនាស់​ (ACT)
៨. សហគមន៍អន្លង់រុន (បាត់ដំបង)
៩. សហគមន៍អណ្តូងថ្ម (ព្រះសីហនុ)
១០. សហគមន៍អង្គស្វាយ​ (កំពត)
១១. សហគមន៍អភិវឌ្ឍន៍ថ្មី (ភ្នំពេញ)
១២. សហគមន៍ជនជាតិដើមភាគតិចអារ៉ែង (កោះកុង)
១៣. សមាគមអ្នកបម្រើការងារតាមផ្ទះ (AWD)
១៤. សមាគមគាំពារស្រ្តីងាយរងគ្រោះ (ASVW)
១៥. សហគមន៍បាតខ្ទះ (ព្រះសីហនុ)
១៦. សហគមន៍បន្ទាយស្រី (ភ្នំពេញ)
១៧. អង្គការបន្ទាយស្រី
១៨. សហគមន៍ប្លុកកាន់វ៉ាថ្មី (ភ្នំពេញ)
១៩. សហគមន៍បឹងឈូក (ភ្នំពេញ)
២០. សហគមន៍បឹងឈូក A (ភ្នំពេញ)
២១. សហគមន៍បឹងឈូកមានជ័យថ្មី១ (ភ្នំពេញ)
២២. សហគមន៍បឹងឈូកនិរោធ (ភ្នំពេញ)
២៣. សហគមន៍បឹងកក់ (កំពង់ឆ្នាំង)
២៤. សហគមន៍បឹងប្រាំ (បាត់ដំបង)
២៥. សហគមន៍បុស្សស្អំ (បាត់ដំបង)
២៦. សហគមន៍បុស្សស្នោ (កំពង់ចាម)
២៧. សហគមន៍បុរីកីឡា (ភ្នំពេញ)
២៨. សហគមន៍បុរីសន្តិភាព (ភ្នំពេញ)
២៩. សហគមន៍ប្រស្រែ (ព្រៃវែង)
៣០. អង្គការព្រះពុទ្ធសាសនាសម្រាប់សន្តិភាព (BPO)
៣១. អង្គការអភិវឌ្ឍន៍សម្លេងសហគមន៍ (BCV)
៣២. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា(BWTUC)
៣៣. សម្ព័ន្ធសហជីពកម្ពុជា (CATU)
៣៤. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
៣៥. អនាគតយុវជនកម្ពុជាអាស៊ាន (CamASEAN)
៣៦. បណ្តាញកម្មករធ្វើការតាមផ្ទះកម្ពុជា (CDWN)
៣៧. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
៣៨. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា អាដហុក (ADHOC)
៣៩. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)
៤០. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
៤១. សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA)
៤២. សហភាពការងារកម្ពុជា (CLC)
៤៣. សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
៤៤. សហព័ន្ធសហជីពវិស័យទេសចរណ៍សេវកម្មកម្ពុជា (CTSWF)
៤៥. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
៤៦. បណ្តាញព្រះសង្ឃយុវជនកម្ពុជា (CYMN)
៤៧. បណ្តាញយុវជនកម្ពុជា (CYN)
៤៨. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
៤៩. សហគមន៍ដីធ្លីចក្រី (បន្ទាយមានជ័យ)
៥០. សហគមន៍ចម្រើន (ភ្នំពេញ)
៥១. សហគមន៍ចង្កុម ១ (ត្បូងឃ្មុំ)
៥២. សហគមន៍ចង្កុមកណ្តាល (ត្បូងឃ្មុំ)
៥៣. សហគមន៍ដីធ្លីសាមគ្គីចេកមាស (ស្វាយរៀង)
៥៤. សហគមន៍ឆេកូ (ភ្នំពេញ)
៥៥. សហគមន៍ជើងឯកក្រុម ៣ (ភ្នំពេញ)
៥៦. សហគមន៍ជើងឯកក្រុម ៤ (ភ្នំពេញ)
៥៧. សហគមន៍ជើងព្រៃ (កំពង់ចាម)
៥៨. សហគមន៍ដីធ្លីជីខក្រោម (កោះកុង)
៥៩. សហគមន៍ដីធ្លីជីខលើ (កោះកុង)
៦០. សហគមន៍ឈូកស (ភ្នំពេញ)
៦១. សហគមន៍ជាំក្ររៀន (កំពង់ចាម)
៦២. សហគមន៍ជនជាតិដើមភាគតិចច្រាយ (រតនៈគិរី)
៦៣. សហគមន៍ចុងអំពុល (ព្រៃវែង)
៦៤. សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (C.CAWDU)
៦៥. សហគមន៍ សេ អ៊ី ប្រាំ (ព្រះសីហនុ)
៦៦. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
៦៧. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
៦៨. សហគមន៍ទ្រទ្រង់ធនធានធម្មជាតិ (ពោធិ៍សាត់)
៦៩. សហគមន៍ដើមមក្លឿ (ភ្នំពេញ)
៧០. សហគមន៍ដកព័រ (កំពង់ស្ពឺ)
៧១. សហគមន៍តំបែរ (ត្បូងឃ្មុំ)
៧២. អង្គការសមធម៌កម្ពុជា (EC)
៧៣. សហគមន៍នេសាទ (កោះកុង)
៧៤. សហគមន៍នេសាទអភិរក្សអភិវឌ្ឍន៍ធនធានជលផលកន្លែងភេ (កំពង់ឆ្នាំង)
៧៥. សហគមន៍អភិរក្សព្រៃឈើជីវៈចំរុះ (ស្វាយរៀង)
៧៦. សហគមន៍ព្រៃឈើ និង ធនធានធម្មជាតិ (ពោធិ៍សាត់)
៧៧. សហគមន៍អភិរក្សអភិវឌ្ឍន៍ធនធានព្រៃឈើ (កំពង់ឆ្នាំង)
៧៨. សហគមន៍ហោងសំណំ (កំពង់ស្ពឺ)
៧៩. ក្រុមយុវជនជនជាតិដើមភាគតិច (រតនៈគិរី)
៨០. សមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
៨១. បណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម (IMNSJ)
៨២. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
៨៣. សហគមន៍កំប្រើស (ត្បូងឃ្មុំ)
៨៤. សហគមន៍ក្បាលហុងទឹក (ព្រះសីហនុ)
៨៥. សហគមន៍ព្រៃឈើក្បាលទាហ៊ាន (ពោធិ៍សាត់)
៨៦. សហគមន៍ឃ្មុំស្រករថ្លុកឬស្សី (កំពង់ធំ)
៨៧. ខ្មែរថាវរៈ
៨៨. សហគមន៍ឃុំដា (កំពង់ចាម)
៨៩. សហគមន៍ខ្វា (ភ្នំពេញ)
៩០. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប)
៩១. សហគមន៍កុកតារៀ (តាកែវ)
៩២. សហគមន៍ដីធ្លីកោះស្តេច (កោះកុង)
៩៣. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
៩៤. សហគមន៍ក្រីក្រ (ភ្នំពេញ)
៩៥. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល
៩៦. សហគមន៍ដីធ្លី (ប៉ៃលិន)
៩៧. សហគមន៍លំទូក (សៀមរាប)
៩៨. សហគមន៍ឡពាង (កំពង់ឆ្នាំង)
៩៩. សហគមន៍មានជ័យ (ស្វាយរៀង)
១០០. អង្គការការពារសិទ្ធិជនជាតិដើមភាគតិច (MIRO)
១០១. មាតាធម្មជាតិកម្ពុជា (MNC)
១០២.​ បណ្តាញអ្នកការពារព្រៃឡង់ ឃុំមានរិទ្ធិ ស្រុកសណ្តាន់ (កំពង់ធំ)
១០៣. គណៈកម្មាធិការអព្យាក្រឹត​ និងយុត្តិធម៌ ដើម្បីការបោះឆ្នោត​ដោយសេរី ​និងត្រឹមត្រូវនៅកម្ពុជា (NICFEC)
១០៤. Not 1 More (N1M)
១០៥. សហគមន៍អមលាំង (កំពង់ស្ពឺ)
១០៦. សហគមន៍ដីធ្លីអូរអំពិល (បន្ទាយមានជ័យ)
១០៧. សហគមន៍អូរឈើទាល (ព្រះសីហនុ)
១០៨. សហគមន៍អូរដំរី (ព្រះសីហនុ)
១០៩. សហគមន៍អូរកម្ពុជា (ព្រះសីហនុ)
១១០. សហគមន៍អូរខ្សាច់ (ព្រះសីហនុ)
១១១. សហគមន៍អូរត្រជាក់ចិត្ត (ព្រះសីហនុ)
១១២. សហគមន៍អូរវល្លិ៍ព្រេង (បាត់ដំបង)
១១៣. អង្គការស្ពានសន្តិភាព (PBO)
១១៤. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
១១៥. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PCDP)
១១៦. សហគមន៍ភ្នំបាត (ភ្នំពេញ)
១១៧. សហគមន៍ភ្នំក្រោម (សៀមរាប)
១១៨. សហគមន៍ភ្នំទទឹង (កំពត)
១១៩. សហគមន៍ភ្នំត្នោត (កំពត)
១២០. សហគមន៍ភ្នំស្លឹក (បាត់ដំបង)
១២១. សហគមន៍ដីធ្លីភូមិផ្សារកណ្តាល (បន្ទាយមានជ័យ)
១២២. សហគមន៍ភូមិ​ ៣ (ភ្នំពេញ)
១២៣. សហគមន៍ភូមិ ១៧ (ភ្នំពេញ)
១២៤. សហគមន៍ភូមិ ២១ (ភ្នំពេញ)
១២៥. សហគមន៍ភូមិអណ្តូង (ភ្នំពេញ)
១២៦. សហគមន៍ភូមិបាគូ (ភ្នំពេញ)
១២៧. សហគមន៍ភូមិបរឡយ (រតនៈគិរី)
១២៨. សហគមន៍ភូមិដីឆ្នាំង (កំពង់ស្ពឺ)
១២៩.​ សហគមន៍ភូមិកោះនរា (ភ្នំពេញ)
១៣០. សហគមន៍ភូមិព្រែកពន្លា (ភ្នំពេញ)
១៣១. សហគមន៍ភូមិសមុទ្រក្រោម (រតនៈគិរី)
១៣២. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
១៣៣. សហគមន៍ដីធ្លីភូមិអូរស្វាយ (បន្ទាយមានជ័យ)
១៣៤. សហគមន៍ភូមិទឹកថ្លា (ភ្នំពេញ)
១៣៥. អង្គការពន្លកខ្មែរ (PKH)
១៣៦. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
១៣៧. សហគមន៍ព្រែកតាគង់៣ (ភ្នំពេញ)
១៣៨. សហគមន៍ព្រែកតាគង់៦០ម៉ែត (ភ្នំពេញ)
១៣៩. សហគមន៍ព្រែកតាងូវ (ភ្នំពេញ)
១៤០. សហគមន៍ព្រែកតានូ (ភ្នំពេញ)
១៤១. សហគមន៍ព្រែកត្រែ (ភ្នំពេញ)
១៤២. សហគមន៍ព្រៃឈើអូរដំដែក (កំពង់ធំ)
១៤៣. សហគមន៍ព្រៃឡង់ (កំពង់ធំ)
១៤៤. សហគមន៍នេសាទព្រៃពាយ (កំពត)
១៤៥. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
១៤៦. សហគមន៍ពន្លឺខេមរា (ភ្នំពេញ)
១៤៧. សហគមន៍ទន្លូង (កំពង់ចាម)
១៤៨. សហគមន៍ផ្លូវរថភ្លើង (ភ្នំពេញ)
១៤៩. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ)
១៥០. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ)
១៥១. សហគមន៍រីកចម្រើន (ភ្នំពេញ)
១៥២. សហគមន៍រលួសជើងឯក (ភ្នំពេញ)
១៥៣. សហគមន៍រំដួលស្វាយរៀង (ស្វាយរៀង)
១៥៤. សហគមន៍រួមមិត្ត (ភ្នំពេញ)
១៥៥. សហគមន៍ដីធ្លីរំចេក (សៀមរាប)
១៥៦. អង្គការគាំទ្របច្ចេកវិទ្យានៅជនបទក្នុងប្រទេសកម្ពុជា (RCTSO)
១៥៧. សហគមន៍ឬស្សីស្រស់ (ភ្នំពេញ)
១៥៨. សមាគមធាងត្នោង (STT)
១៥៩. សហគមន៍សាមគ្គី៤ (ភ្នំពេញ)
១៦០. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
១៦១. សហគមន៍សាមគ្គីរុងរឿង (ភ្នំពេញ)
១៦២. អង្គការសាមគ្គី
១៦៣. សហគមន៍សំរោងមានជ័យ (ភ្នំពេញ)
១៦៤. សហគមន៍សំរោងត្បូង (ភ្នំពេញ)
១៦៥. សហគមន៍នេសាទស្តីក្រោម (បាត់ដំ​បង)
១៦៦. សហគមន៍ស៊ាង ឃ្វាង (ព្រៃវែង)
១៦៧. សហគមន៍ស្រ្តីឃ្លាំងសាំង (ភ្នំពេញ)
១៦៨. សហគមន៍សែនរីករាយ (ភ្នំពេញ)
១៦៩. សហគមន៍ស្មរស្មាន (ភ្នំពេញ)
១៧០. សហគមន៍នេសាទសម្រស់កោះស្តេច (កោះកុង)
១៧១. សហគមន៍ SOS ព្រលានយន្តហោះអន្តរជាតិភ្នំពេញ
១៧២. សហគមន៍ស្ពានឆេះ (ព្រះសីហនុ)
១៧៣. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
១៧៤. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ))
១៧៥. សហគមន៍ភូមិស្ទឹងបត់ (បន្ទាយមានជ័យ)
១៧៦. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង)
១៧៧. សហគមន៍ស្ទឹងមានជ័យ (ភ្នំពេញ)
១៧៨. សហគមន៍ដីធ្លីតានី (សៀមរាប)
១៧៩. សហគមន៍ដីធ្លីតានូន (កោះកុង)
១៨០. សហគមន៍តាពេន (សៀមរាប)
១៨១. គណៈកម្មាធិការនៃអង្គការ​មិនមែនរដ្ឋាភិបាល​ដើម្បីលុបបំបាត់​រាល់ទម្រង់​រើសអើងលើស្រ្តីភេទ​
​​ (NGO- CEDAW)
១៨២. សហគមន៍ថ្មដា (ពោធិ៍សាត់)
១៨៣. សហគមន៍ថ្មធំ (ព្រះសីហនុ)
១៨៤. សហគមន៍ថ្មគោល (ភ្នំពេញ)
១៨៥. សហគមន៍ដីធ្លីធ្នង់ (កោះកុង)
១៨៦. សហគមន៍ទួលរ៉ាដា (ភ្នំពេញ)
១៨៧.​ សហគមន៍ទួលសំបូរអភិវឌ្ឍន៍ (ភ្នំពេញ)
១៨៨. សហគមន៍ទួលសង្កែ A (ភ្នំពេញ)
១៨៩. សហគមន៍ទួលសង្កែ B (ភ្នំពេញ)
១៩០.​ សហគមន៍ត្រពាំងអញ្ចាញ (ភ្នំពេញ)
១៩១. សហគមន៍ត្រពាំងជោរ (កំពង់ស្ពឺ)
១៩២. សហគមន៍ត្រពាំងក្រសាំង (សៀមរាប)
១៩៣. សហគមន៍ត្រពាំងសង្កែ​ (ភ្នំពេញ)
១៩៤. សហគមន៍ត្រពាំងរាំង (ភ្នំពេញ)
១៩៥. សហគមន៍ត្រពាំងរពៅ (កំពត)
១៩៦. សហជីពសេវាកម្មកម្មករនិយោជិតនៃមជ្ឈមណ្ឌលម៉ាស្សាអាឡាស្កា (USWAMC)
១៩៧. សហជីពកម្មករសេវាកម្មនៃក្រុមហ៊ុនឈេហ្វរ៉ុន(ខេមបូឌា) លីមីតធីតសៀមរាប (USWAMC)
១៩៨. សហជីពប្រជាធិបតេយ្យកម្មករនៃក្រុមហ៊ុនស្រាបៀរអង្គរ
១៩៩. សហជីពកម្មករចំណីអាហារ និងសេ​វាកម្មនៃក្រុមហ៊ុន ខេមបូឌា បេវេរេដ ខមប៉ានី លីមីតធីត
២០០. សមាគមឥន្ទ្រទេវី (IDA)
២០១. សកម្មភាពដើម្បីបរិស្ថាន និងសហគមន៍ (AEC)

PDF format: ទាញយកសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេស – ទាញយកសេចក្តីថ្លែងការណ៍ជាភាសាខ្មែរ