Tuesday, April 16, 2024
Latest:

សេចក្ដីថ្លែងការណ៍រួម៖ អង្គការសង្គមស៊ីវិលសំណូមពរឱ្យមានយុត្តិធម៌ និងមានការគោរពសិទ្ធិមនុស្ស

នៅក្នុងឳកាសទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០១៧នេះ យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមដូចខាងក្រោម សូមសំណូមពរដោយទទូចឱ្យ អជ្ញាធរកម្ពុជាបញ្ឈប់ការធ្វើទុក្ខបុកម្នេញមកលើអ្នកការពារសីទ្ធិមនុស្ស និងក្រុមអង្គការសង្គមស៊ីវិល ក៏ដូចជាបញ្ឃប់ការរឹតបន្តឹងដោយមិនសមហេតុផលទៅលើសិទ្ធិសេរីភាពជាមូលដ្ឋាន។

ការគោរពសិទ្ធិសេរីភាពជាមូលដ្ឋាន គឺជាតម្រូវការចាំបាច់សម្រាប់ដំណើរការនៃសង្កមស៊ីវិល ដែលត្រូវបានធានាដោយរដ្ឋធម្មនុញនែព្រះរាជាណាចក្រកម្ពុជា និងច្បាប់អន្តរជាតិផងដែរ។

អស់រយៈពេល​ជាច្រើន​ឆ្នាំមក​ហើយ ដែល​អង្គការ​សង្គមស៊ីវិល​បាន​រួមចំណែក​ ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​កសាង​សន្តិភាព​ បន្ទាប់ពី​សង្រ្គាម​ស៊ីវិល​នៅកម្ពុជា​ត្រូវបាន​បញ្ចប់​ និង​បាន​រួម​ចំណែក​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​ ក៏ដូចជា​ការ​លើកកម្ពស់​សិទ្ធិមនុស្ស​ និង​គោលការណ៍​ប្រជាធិបតេយ្យ​ជាដើម។​ ការងារ​ស្របច្បាប់​របស់​អង្គការ​សង្គមស៊ីវិល​ មិនគួរ​ត្រូវ​បាន​ចោទប្រកាន់​ថាជា​ការគំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​ទេ​ ប៉ុន្តែ​គួរតែ​ទទួល​បានតម្លៃ ​និង​ការការពារ​ ព្រោះនេះ​ជាមូលដ្ឋាន​គ្រឹះ​ដ៏សំខាន់ ​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស​ប្រកប​ដោយ​​ចីរភាព​។

ទោះបីជា​យ៉ាងនេះ​ក្ដី ​លំហ​សម្រាប់​អង្គការ​សង្គមស៊ីវិល​ ក្នុង​ដំណើរការ​សកម្មភាព​របស់ខ្លួន​ ត្រូវ​បាន​រឹតត្បិត​យ៉ាងខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មានខែ​ចុងក្រោយ​នេះ៕