សេចក្ដីប្រកាសដេញថ្លៃ លើការផ្គត់ផ្គង់សម្ភារៈផ្ទះឈើ

អង្គការសមាគមធាងត្នោត ជាអង្គការមិនមែនរដ្ឋាភិបាល មិនស្វែងរកប្រាក់ចំណេញ បានបង្កើតឡើងតាំងពីឆ្នាំ២០០៥ និងបានចុះបញ្ជីជាផ្លូវការដោយក្រសួងមហាផ្ទៃនៅខែធ្នូ ឆ្នាំ២០០៦។ អង្គការសមាគមធាងត្នោត រួមចំណែកក្នុងការអភិវឌ្ឍន៍ទីក្រុងតាមរយៈការផ្ដល់នូវការគាំទ្រការកែលម្អផ្នែកហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច​(ស្ពាន ផ្លូវ លូ និងផ្ទះ) ការពង្រឹង         សមត្ថភាពផ្នែកច្បាប់ដីធ្លី បច្ចេកវិទ្យាព័ត៌មាន និងការផ្សព្វផ្សាយការយល់ដឹងអំពីបរិស្ថាន និងចរាចរណ៍ជាដើម។

អង្គការសមាគមធាងត្នោត មានគម្រោងចែកជូនសម្ភារៈឈើមួយចំនួនដល់ប្រជាពលរដ្ឋសហគមន៍គោលដៅគឺជើងឯកក្រុម៤ និងសហគមន៍ស្មសាន។ ហេតុដូច្នេះ អង្គការសមាគមធាងត្នោតសូមប្រកាសស្វែងរកក្រុមហ៊ុននានា ដើម្បីចូលរួមដេញថ្លៃលើគម្រោងនេះ។

សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការដាក់ដេញថ្លៃ សូមទាញយក បញ្ជីរាយនាមសម្ភារៈសម្រាប់ផ្តល់សម្រង់តម្លៃ

លក្ខខណ្ឌដែលក្រុមហ៊ុនត្រូវមាន និងភ្ជាប់មកជាមួយរួមមាន៖

  • មានបទពិសោធន៍ក្នុងការដេញគម្រោងផ្គត់ផ្គង់សម្ភារៈផ្ទះឈើ យ៉ាងតិច ០២ឆ្នាំ ដោយភ្ជាប់ជាមួយនូវប្រវត្ដិសង្ខេបរបស់ក្រុមហ៊ុន។
  • លិខិតប្រកបអាជីវកម្ម ឬវិញ្ញាបនប័ត្រចុះបញ្ជី​ពាណិជ្ជកម្ម ឬប័ណ្ណប៉ាតង់ ដែលមានសុពលភាព
  • វិញ្ញាបនបត្រចុះបញ្ជីពន្ធដារ (ក្នុងករណីដែលពុំបានចុះបញ្ជីពន្ធដារ ត្រូវផ្ដល់សម្រង់តម្លៃដោយមិនគិតបញ្ចូលពន្ធ)
  • លិខិតបញ្ជាក់ទីតាំងក្រុមហ៊ុន និងអត្តសញ្ញាណប័ណ្ណម្ចាស់ក្រុមហ៊ុន
  • ផ្ដល់លិខិតសម្រង់តម្លៃលើគម្រោង (សូមទាញយកបញ្ជីរាយនាមសម្ភារៈសម្រាប់ផ្ដល់សម្រង់តម្លៃ ដើម្បីបំពេញ)

បែបបទនៃការដាក់ពាក្យ៖ ប្រសិនបើ លោក លោកស្រី ដែលជាម្ចាស់ក្រុមហ៊ុននានា ​មានចំណាប់អារម្មណ៍ក្នុងការដេញថ្លៃ សូមផ្ដល់នូវលិខិតសម្រង់តម្លៃ ដោយភ្ជាប់ជាមួយនឹងឯកសារច្បាប់នានាដែលបានតម្រូវក្នុងលក្ខខណ្ឌខាងលើ ដោយដាក់ក្នុងស្រោមសំបុត្របិទជិត ហើយសូមផ្ញើរមកកាន់ការិយាល័យអង្គការសមាគមធាងត្នោត ដែលមានអាសយដ្ឋាន ផ្ទះលេខ៧ ផ្លូវលេខ៤៩៤​ សង្កាត់ផ្សារដើមថ្កូវ ​​ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម​ សូមទាក់ទងមកកាន់លេខទូរស័ព្ទ៖ ០២៣​ ​៥៥៥ ១៩៦៤ / ០៧៧ ៩៦៧​​ ២៨៦ / ០៩៣ ៨៧៥​ ៧១៤ ។

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០៤ រសៀល។​ ទាញយកនៅទីនេះ